ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ដាក់​ថ្នាំសណ្តំ​យកម៉ូតូ​សេ១២៥ពណ៌ខ្មៅ​បាន​ដោយសុវត្ថិ​ភាព

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរសអ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ​សេ​១២៥មួយ​គ្រឿង ពណ៌​ខ្មៅ ស៊េរី២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1S 1317 ខណៈ​​រត់​ឌុ​ប​នៅ​មុខ​ផ្សារ​ជម្ពូ​វ័​ន ហើយ​​ប៉ះចំម៉ូយ​​ឱ្យឌុបទៅផ្សារ​ច្បារ​អំពៅ​រួច​ឌុ​ប​ត្រឡប់​មក​ផ្សារ​ជម្ពូរ​វ័​នវិញ ក៏ត្រូវ​គេ​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ​ទៅបាត់ ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​មុខ​ផ្សារ​ជម្ពូ​វ័​ន

រាជ​ធានី​ភ្នំពេញ ៖ បុរសអ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ​សេ​១២៥មួយ​គ្រឿង ពណ៌​ខ្មៅ ស៊េរី២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1S 1317 ខណៈ​​រត់​ឌុ​ប​នៅ​មុខ​ផ្សារ​ជម្ពូ​វ័​ន ហើយ​​ប៉ះចំម៉ូយ​​ឱ្យឌុបទៅផ្សារ​ច្បារ​អំពៅ​រួច​ឌុ​ប​ត្រឡប់​មក​ផ្សារ​ជម្ពូរ​វ័​នវិញ ក៏ត្រូវ​គេ​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ​ទៅបាត់ ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​មុខ​ផ្សារ​ជម្ពូ​វ័​ន ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣ ឧសភា ។

តាម​ក្រុម​គ្រួសារឱ្យ​ដឹង​ថា ​បុរស​រង​គ្រោះ​ឈ្មោះ​ឈៀង ថុ​ល អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើតនៅ​ភូមិ​ព្រៃ​បា​ស្រី ឃុំ​ជៃកំពក ស្រុក​ព្រះស្ដេច ខេត្ដព្រៃវែងតែនៅ​ឆ្នាំ​២០០៥​ក្រុម​គ្រួសារ​របស់គាត់​បាន​មក​រស់នៅ​ភូមិ​កន្ទោក​​ខាងជើង ឃុំ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌដង្កោ ។ នៅ​ថ្ងៃទី៣ ឧសភា នោះ ​បុរស​រងគ្រោះ​បាន​ចេញពីផ្ទះ​តាំង​ពី​ម៉ោង​៦​ព្រឹក ដោយ​ឌុ​ប​ក្មួយ​ទៅ​រៀន​នៅ​សាលា​ញូ​វ​តុ​ន​ធី​ឡាយ​ដែល​មានទី​តាំង​ខាងលិច​ផ្សារ​ជម្ពូ​វ័​ន រួចគាត់​ឈប់​ចាំ​ដឹក​ម៉ូយ​នៅ​មុខ​ផ្សារ​ជម្ពូវ័​ន រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ក៏​បាន​ទូរស័ព្ទ​ទៅ​ផ្ទះ​ប្រាប់​ថា ​គាត់​ដឹក​ម៉ូយ​ទៅផ្សារ​ច្បារ​អំពៅឱ្យហូប​បាយ​មុន​ចុះ​មិន​បាច់​ចាំ​ទេ ។ 

​ប្រភពដដែលបានឱ្យ​ដឹងទៀត​ថា បន្ទាប់​ពី​ទូរស័ព្ទ​ប្រាប់​ហើយ ក៏​បាត់​រហូត​មិនឃើញ​គាត់​មក​ផ្ទះ​វិញទេ លុះដល់​ម៉ោង​៧​យប់ កូនប្រុស​ឈ្មោះឃៀង ណាត អាយុ​១៨​ឆ្នាំ ត្រឡប់​មក​ពី​រៀន​វិញ សួរ​រក​ឪពុក​មិន​ទាន់​ឃើញមក​ពី​រត់​ម៉ូតូឌុប​វិញ​ ក៏​មាន​ការ​សង្ស័យ​ ព្រោះ​ឪពុក​មិន​ដែល​​បាត់​ដំណឹង​បែប​នេះ​ទេ ។ ពេលនោះកូន​ប្រុសក៏​ទៅ​រក​នៅ​ផ្សារ​ជម្ពូ​វ័​ន តែ​រក​មិនឃើញ​រហូត​ដល់​ម៉ោង៩​យប់ ទើប​មាន​បុរស​ម្នាក់​នៅ​ផ្សារ​ជម្ពូ​វ័​នប្រាប់​ថា កាលពី​ថ្ងៃមាន​បុរស​ចំណាស់​ម្នាក់​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ ហើយ​អ្នក​រង​គ្រោះ​ត្រូវ​រថយន្ដ​សា​មុ​យ​ដឹក​ទៅ តែ​មិន​ដឹង​ថា ទៅ​កាន់មន្ទីរពេទ្យ​ណា​ទេ។

ក្រោយពីទទួល​បាន​ដំណឹង​នេះ​ហើយ​ ក្រុម​គ្រួ​សារក៏បាន​ដើរ​រក​តាម​មន្ទីរពេទ្យ​នានានៅ​​​រាជ​​ធានី​ភ្នំពេញ ​រហូត​ដល់​ម៉ោង​ជិត​១​រំលង​អធ្រា​ត្រ​ឈាន​ចូលថ្ងៃ​ទី​៤ ឧសភា ទើប​រក​ឪពុក​​ឃើញកំពុង​​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ មក​ដល់​ព្រឹក​ថ្ងៃដដែល​បុរស​រង​គ្រោះ​ស្ថិត​នៅ​ក្នុង​សភាពរ​វើរ​វាយ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ ៕