រាជរដ្ឋាភិបាល ប្រកាសឱ្យមន្ត្រីរាជការ កម្មករនិយោជិត ឈប់សម្រាក ៣ថ្ងៃ ទៅបោះឆ្នោត
- ភ្នំពេញ
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួនបីថ្ងៃ គឺថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការឈប់សម្រាករបស់មន្ត្រីរាជការ និងកម្មករនិយោជិតនេះ នឹងទទួលបានប្រាក់ឈ្នួលធម្មតា។


ចែករំលែកព័តមាននេះ