គ្រោះថ្នាក់រថយន្តបឺសក្រឡាប់ធ្លាក់ពីលើភ្នំនៅភាគខាងលិចនេប៉ាល់ស្លា.ប់16នាក់
មនុស្សយ៉ាងហោចណាស់១៦នាក់បានស្លា.ប់បាត់បង់ជីវិត និង២២នាក់ទៀតរងរបួសនៅពេលរថយន្តបឺសដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ធ្លាក់ពីលើតំបន់ភ្នំយ៉ាងខ្ពស់ ភាគខាងលិច ប្រទេសនេប៉ាល់ កាលពីល្ងាចថ្ងៃទី៤ ឧសភា កន្លងមក ។ មន្ត្រីនៅតំបន់នោះបាននិយាយឱ្យដឹងថា រថយន្តបឺសនោះបានក្រឡាប់ធ្លាក់ពីលើតំបន់ភ្នំនោះកម្ពស់ ៣០០ហ្វូត ស្ថិតនៅចម្ងាយប្រហែល៥៥០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីកាត់ម៉ាន់ឌូ។
ចែករំលែកព័តមាននេះ