ជាង១ខែ បន្ទាប់ពីយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងគោលដៅទាំងឡាយរបស់កងទ័ពរដ្ឋាភិបាលលីប៊ីជាយុទ្ធនាការមួយកំណត់ជាពិសេសតាមរយៈការវាយឆ្មក់នានាប្រឆាំងនឹងបណ្តានិវេសនដ្ឋានរបស់មេដឹកនាំលីប៊ីលោកមូអាម៉ា កាដាហ្វី អង្គការអូតង់មានការបារម្ភកាន់តែខ្លាំងឡើងខ្លាចធ្លាក់ក្នុងការជាប់ជុំ នៅលីប៊ីដូចនៅអាហ្វហ្គានីស្ថាន ហើយប្រហែលជាគ្រោងធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយដើម្បីជួយទ្រទ្រង់ដល់ពួកឧទ្ទាមប្រឆាំងលោកកាដា
ហ្វី ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំខែមួយកាលពីថ្ងៃទី៤ ឧសភា នៅក្រុងព្រុច សែល អគ្គលេខាធិការអូតង់លោក ANDERS FOGH RASMUSSEN ថ្លែងថា លោកគាំទ្រដល់ការជួយទ្រទ្រង់ខាងហិរញ្ញវត្ថុដល់បណ្តាយុទ្ធជន ឧទ្ទាមនៅលើប៊ីសំដៅជួយពួកគេបង្ខំលោកកាដាហ្វីឱ្យចាកចេញពីអំណាច ។
ក្រុមប្រាស្រ័យទាក់ទងលើបញ្ហាលីប៊ីត្រូវជួបគ្នាក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលីនាថ្ងៃទី៥ ឧសភា ដែលចូលរួមដោយលោក RASMUSSEN ដែរ ដើម្បីប៉ុនប៉ងស្វែងរកដំណោះស្រាយនយោបាយមួយចំពោះជម្លោះដែលពេលនេះមាន
ការជាប់គាំទ្រនៃសភាពការណ៍យោធា និងមានគ្រោះថ្នាក់ធ្ងន់ធ្ងរនៃវិបត្តិមនុស្សធម៌ ។
ការពិភាក្សានៅទីក្រុងរ៉ូមអំពីជម្លោះនេះនឹងរួមមានជាពិសេសការផ្តល់អាវុធជាយថាហេតុ ដល់ពួកបះបោរលីប៊ី និងការផ្តល់ហិរញ្ញវត្ថុដល់ពួកនេះតាមរយៈការទិញប្រេងកាតមកពីភាគខាងកើតប្រទេសក្រោមការត្រួតត្រារបស់ពួកនោះ ។
កាលពីថ្ងៃទី៤ ឧសភា សហរដ្ឋអាេមរិកបានស្នើដល់របបលោកកាដាហ្វីឱ្យបញ្ឈប់ការវាយប្រហារលើកំពង់ផែក្រុងមីស្ត្រាតា ហើយអនុ ញ្ញាតឱ្យមានការបញ្ជូនជំនួយអន្តរជាតិទៅកាន់ទីនោះ និងការជម្លៀសជនស៊ីវិលចេញ ។ លោក MARK TONER អ្នកនាំពាក្យរបស់ក្រសួងបរទេសអាមេរិកបញ្ជាក់ថា ប្រការនេះរួមមានរាល់វិធានការដែលសំដៅសម្រួលដល់ការខិតខំប្រឹងប្រែងរបស់អន្តរជាតិ ដើម្បីជម្លៀសចេញពីទីក្រុងមីស្ត្រាចានូវបណ្តាជនជាតិនៃប្រទេសទី៣ និងជនជាតិលីប៊ីទាំងឡាយដែលត្រូវរបួស ។
នាវាមនុស្សធម៌មួយគ្រឿងជួលដោយអង្គការអន្តរជាតិសម្រាប់ពួកជនអន្តោប្រវេសន៍ RED STAR អាចចាកចេញពីក្រុងមីស្ត្រាកា កាលពីថ្ងៃទី៤ ឧសភា ពេលទីក្រុងនោះរងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់កងទ័ពលីប៊ីហើយបើកឆ្ពោះទៅកាន់ទីក្រុងបេនហ្គាហ្ស៊ី ជាទីតាំងធំរបស់ពួកឧទ្ទាម ។ នាវានេះដែលចាកចេញដោយប្រញាប់ប្រញាល់ក្រោមការធ្លាក់គ្រាប់រ៉ុក្កែតអាចដឹកមនុស្សចេញបានសរុប១.៣០០នាក់ភាគច្រើនជាជនភៀសខ្លួន និងជនជាតិលីប៊ី ជាច្រើនរយនាក់ ព្រមទាំងអ្នកកាសែតប្រមាណជា២០នាក់ ៕
ចែករំលែកព័តមាននេះ