ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ព្យាយាម​រត់គេច តែ​ត្រូវ​នារី​រូប​ស្រស់​ដេញ​តាម​ទាន់ រួច​ស្រែក​ឆោឡោ​ផ្អើល​ពលរដ្ឋ

11 ខែ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​សម្រេច រួច​ព្យាយាម​ជិះ​ម៉ូតូ​រត់​ខ្លួន តែ​ត្រូវ​នារី​រង​គ្រោះ​ដ៏​ស្រស់​ម្នាក់​ជិះ​ម៉ូតូ​ដេញ​តាម​បំ​បុ​.​ក បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​តែ​ម្តង ហើយ​ត្រូវ​ចាប់ខ្លួន​បាន រួច​ប្រគល់​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​សម្រេច រួច​ព្យាយាម​ជិះ​ម៉ូតូ​រត់​ខ្លួន តែ​ត្រូវ​នារី​រង​គ្រោះ​ដ៏​ស្រស់​ម្នាក់​ជិះ​ម៉ូតូ​ដេញ​តាម​បំ​បុ​.​ក បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​តែ​ម្តង ហើយ​ត្រូវ​ចាប់ខ្លួន​បាន រួច​ប្រគល់​អោយ​សមត្ថកិច្ច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣ ស្ថិត​តាម​បណ្តោយ​ជាតិ​លេខ​៣ នៅ​ត្រង់​ចំណុច​មុខ​កងពលតូច​លេខ​អឺ​៧០ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ ឈុ​ន សុធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ហុងដា​ប៊ិ​ត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1IZ-2491​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហ​តុ គេ​ឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូត​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1JV-4305 ហើយ​នារី​រង​គ្រោះ​​បាន​យក​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​អិ​ច​ម៉ែ​កមួយ​គ្រឿង ដាក់​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ រួច​ជិះ​ម្នាក់ឯង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ នារី​រង​គ្រោះ​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយមក​ដល់​ចំណុច​មុខ​ហាង​នំប៉័ង​យីហោ «​ស្ទឹង​មាន​ជ័យ​» ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ខាង​១ សង្កាត់​ចោម​ចៅ​ទី​៣ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូត​ម៉ាក​ហុងដា​ប៊ិ​ត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1IZ-2491 ជិះ​ម្នាក់ឯង​មក​ពីក្រោយ បន្ទាប់​មក​ជិះ​មក​ទទឹម​នារី​រង​គ្រោះ រួច​ក៏​ធ្វើ​សកម្ម​ភាព​ឆក់​យក​ទូរស័ព្ទ​ពី​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ​បាន​សម្រេច ហើយ​ជនសង្ស័យ​ព្យាម​យាម​ជិះ​រត់​ដែរ តែ​ត្រូវ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ រួច​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ​ឆក់​ទូរស័ព្ទ​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​ទៅ​ដល់​ចំណុច​មុខ​កងពលតូច​អឺ​៧០ ស្ថិត​​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ជនសង្ស័យ​ក៏ ជិះ​ម៉ូតូ​បត់​ឆ្វេង​ត្រឡប់​ក្រោយ​វិញ ភ្លាម​ៗ​នោះ​ដែរ​នារី​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​បំ​បុ​.​ក​ម៉ូតូ​ជនសង្ស័យ បណ្តាល​អោយ​ដួល​ម៉ូតូ​តែ​ម្តង បន្ទាប់​មក​ជនសង្ស័យ​ព្យាយាម​រត់គេច​ខ្លួន​ដែរ តែ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ព័ទ្ធ​ចាប់​បាន រួច​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង​ទៅ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នាំ​ខ្លួន​ជនសង្ស័យ និង​ម៉ូតូ​មួយ​គ្រឿ​ដែល​ជិះ​ធ្វើ​សកម្មភាព យក​មក​សួរនាំ រីឯ​នារី​រង​គ្រោះ​វិញ​បានអោយ​លេខ​ទូរស័ព្ទ​របស់​នាង​ទៅ​អោយ​សមត្ថកិច្ច បន្ទាប់​មក​នារី​រង​គ្រោះ​បាន​សុំ​សមត្ថកិច្ច​ទៅ​លាង​របួស​នៅ​មន្ទី​ពេទ្យ​សិន ។ ក្រោយមក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ បាន​ខ​ល​ទៅ​លេខនា​រី​រង​គ្រោះ ប៉ុន្តែ​ទាក់ទង​មិន​បាន​ឡើយ ហើយ​ក៏​មិនឃើញ​នារី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នោះ​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​ឃាត់ខ្លួន​បាន និង​ដកហូត​ម៉ូតូ​មួយ​គ្រឿង សមត្ថកិច្ច​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ