ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសចរាចរណ៍សង្ហាមួយរូបចេញមុខបំភ្លឺ ក្រោយរងការរិះគន់ថាដូច«ចោរ»

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​រិះគន់​ប៉ូលិស​ចរាចរណ៍​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ ដែល​បាន​ពាក់​ស្បៃ​ឃ្លុំ​មុខ​ពេល​អនុវត្ត​ការងារ​របស់​ខ្លួន​នោះ ក៏​ស្រាប់តែ​មាន​ផេ​កមួយ​បាន​ចុះ​ផ្សាយ​ថា​«​តើ​នេះ​ឬ​អ្នក​អនុវត្ត​ច្បាប់? ខណៈ​មហាជន​ចង់​សួរ​ថា បើ​ត្រឹមត្រូវ ផូរផង់ ហេតុ​អី​បានជា​ឃ្លុំ​មុខ​ពាក់​វែ​នតា​ខ្មៅ​ធ្វើ​ដូច​«​ចោរ​»​?​» ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​ខាងលើ​មក…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​រិះគន់​ប៉ូលិស​ចរាចរណ៍​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ ដែល​បាន​ពាក់​ស្បៃ​ឃ្លុំ​មុខ​ពេល​អនុវត្ត​ការងារ​របស់​ខ្លួន​នោះ ក៏​ស្រាប់តែ​មាន​ផេ​កមួយ​បាន​ចុះ​ផ្សាយ​ថា​«​តើ​នេះ​ឬ​អ្នក​អនុវត្ត​ច្បាប់? ខណៈ​មហាជន​ចង់​សួរ​ថា បើ​ត្រឹមត្រូវ ផូរផង់ ហេតុ​អី​បានជា​ឃ្លុំ​មុខ​ពាក់​វែ​នតា​ខ្មៅ​ធ្វើ​ដូច​«​ចោរ​»​?​»

ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​ខាងលើ​មក ស្រាប់តែ​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា​នេះ ស្រាប់តែ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Raksmey My ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់​មុខ​ឃ្លុំ​ខាងលើ បាន​ស​រេ​សេរ​រៀបរាប់​ថា «​ឥឡូវ​ខ្ញុំ​សុំ​បង្ហាញមុខ​របស់ខ្ញុំ​អោយ​ស្គាល់​តែ​ម្តង គ្រាន់តែ​ខ្ញុំ​ពាក់​ស្បៃ​ឃ្លុំ​មុខ ចុះ​ធ្វើការ​ហាលថ្ងៃ​ក្ដៅ ដើម្បី​ការពារ​កម្ដៅ​និង​ធូលី​ដី​សោះ និង​ស្រាប់តែ​មាន​ផេ​កមួយ​នេះ លួច​ថត​យក​រូប​ខ្ញុំ​ទៅ​ផុស​ថា ខ្ញុំ​ឃ្លុំ​មុខ​ដូច​ចោរ ហើយ​មុន និង​ចោទ​ខ្ញុំ​ថា ជា​ចោរ និង​មាន​ដឹង​ប្រវត្តិ និង​ប្រភព​ខ្ញុំ​មកពីណា​អត់ ហើយ​ខ្ញុំ​បាន​ទៅ​លួច​ប្ល​.​ន់​ទ្រព្យសម្បត្តិ​របស់​អ្នកឯង​អី​ខ្លះ​ហើយ​ឬ​នៅ ។​»

ម្ចាស់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​បន្ត​ទៀត​ថា ៖ សូម​យក​ខួរក្បាល​របស់​អ្នក​មក​គិតពិចារណា​ផង​មុន​និ ង​វា​.​យ​ប្រហារ​គេ ប៉ុន្តែ​បើ​ខ្ញុំ​ធ្វើការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ខុស និង​ល្មើស​ដែល​ច្បាប់​ចរាចរណ៍​ដែល​បាន​ចែង​ក្នុង​មាត្រា សូម​វា​.​យ​ប្រហារ​ចុះ​ខ្ញុំ និង​ទទួលយក​គ្រប់យ៉ាង​។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ផេ​ក Cambodia Express News ដែល​សរសេរ​ប្រមា​.​ថ​មើលងាយ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់ ដោយ​សរសេរ​ប្រៀបធៀប​សមត្ថកិច្ច​ទៅ​នឹង « ចោរ​» ។

បន្ទាប់​ពី​បានឃើញ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ផេ​ក​ហ្វេ​សបុ​កមួយ​មានឈ្មោះ​ថា Cambodia Express News ដែល​មាន​លក្ខណៈ​ញុះញង់ បង្ក​ឲ្យ​មានការ​រើសអើង បំផុសបំផុល ប្រមា​.​ថ​មើលងាយ មក​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​ជា​អ្នក​អនុវត្ត​ច្បាប់ ដោយ​បាន​ប្រៀប​សមត្ថកិច្ច​ថា​ជា «​ចោរ​»​ពាក្យ​មួយ​នេះ គឺ​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​សមត្ថកិច្ច​ជា​មន្ត្រី​នគរបាល​ជាតិ អ្នក​អនុវត្ត​ច្បាប់ បែរជា​សារព័ត៌មាន​ខ្វះ​វិជ្ជាជីវ​:​មួយ​នេះ​ចុះ​ផ្សាយ​ប្រមា​.​ថ​មើលងាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មក​លើ​មន្ត្រី​នគរបាល​ជាតិ ។

ក្នុង​នាម​ជា​មន្ត្រី​នគរបាល​ចរាចរណ៍​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មិន​អាច​ទទួលយក​បាន​នូវ​ពាក្យ​នេះ​ប្រមា​.​ថ​នេះ​ជា​ដាច់ខាត ចំពោះ​ពាក្យ​ដែល​ញុះញង់ ប្រមា​.​ថ​មើលងាយ ពី​អង្គភាព​សារព័ត៌មាន​មួយ​នេះ ។

ជាក់ស្តែង​សមត្ថកិច្ច​នៅ​គោលដៅ​ជាយក្រុង ដែល​កំពុង​តែ​អភិវឌ្ឍន៍ ដែល​មាន​ស្ថានភាព​ហុយ​ដី និង​អាកាសធាតុ​ក្តៅ​ខ្លាំង ទើប​សមត្ថកិច្ច​គ្រាន់តែ​ពាក់​វែ​នតា​ខ្មៅ និង​រុំ​កន្សែង​បិទមុខ កុំ​ឲ្យ​ក្តៅ​ខ្លាំង បែរជា​មក​ចោទ​សមត្ថកិច្ច​ថា​ជា ចោរ ។ គ្រប់​គ្នា​ដឹង​ហើយ​ស្ថានភាព​អាកាសធាតុ​ពេល​នេះ​គឺ​ក្តៅ​ខ្លាំង ដូច្នេះ​ដើម្បី​ការពារ​កំ​ដៅ និង​ដី​ហុយ គ្រាន់តែ​សមត្ថកិច្ច​ពាក់មួក វែ​នតា​ខ្មៅ ពាក់​ម៉ាស់ កន្សែង​រុំ​មុខ ខុស​ដែរ​មែន​ទេ បានជា​មក​ចោទ​សមត្ថកិច្ច​បែប​នេះ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ