ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់បោះ​ជិះរទេះ​កម្ពុជា ទាំង​បុរស និង​នារី ចាញ់ ក្នុង​ការ​ប្រកួត​ដំបូង វគ្គ​សន្សំ​ពិន្ទុ​វិល​ជុំ

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​បាល់បោះ​ជិះរទេះ​កម្ពុជា​ ទាំង​បុរស និង​នារី លើ​វិញ្ញាសា ៣​ទល់​៣ វគ្គ​សន្សំ​ពិន្ទុ​វិល​ជុំ បាន​ចាញ់​នៅ​ក្នុង​ការ​ប្រកួត​ដំបូង​ដូច​គ្នា នៅ​ថ្ងៃ​ប្រកួត​ដំបូង…

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​បាល់បោះ​ជិះរទេះ​កម្ពុជា​ ទាំង​បុរស និង​នារី លើ​វិញ្ញាសា ៣​ទល់​៣ វគ្គ​សន្សំ​ពិន្ទុ​វិល​ជុំ បាន​ចាញ់​នៅ​ក្នុង​ការ​ប្រកួត​ដំបូង​ដូច​គ្នា នៅ​ថ្ងៃ​ប្រកួត​ដំបូង នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​០២ ខែឧសភា ឆ្នាំ​២០២៣ នៅ​ទីលាន​សាល​ដំរី នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ ។

នៅ​ក្នុង​ការ​ប្រកួត​ដំបូង​នេះ គឺ​ក្រុម​ការពារ​មេដាយមាស​នារី​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​នារី​ថៃ ក្នុង​លទ្ធផល​ពិន្ទុ ៧​ទល់​១០​។ លើ​វិញ្ញាសា​នារី ៣​ទល់​៣​នេះ មាន​៤​ប្រទេស គឺ​ម្ចាស់ផ្ទះ​កម្ពុជា ថៃ ឡាវ និង​ហ្វី​លី​ពី​ន​។

ចំណែក​វិញ្ញាសា​បុរស ៣​ទល់​៣​វិញ គឺ​ក្រុម​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ថៃ ក្នុង​លទ្ធផល​ពិន្ទុ ៨​ទល់​១៥​។ វិញ្ញាសា​បុរស​នេះ​មាន​៥​ក្រុម គឺ​ម្ចាស់ផ្ទះ​កម្ពុជា ថៃ ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន​។

បើ​ទោះបី​ក្រុម​បុរស​-​នារី ចាញ់​ការ​ប្រកួត​ដំបូង​នេះ​ក្តី ក៏​ក្រុម​កម្ពុជា វិញ្ញាសា​បុរស​-​នារី នៅ​សល់​ច្រើន​ប្រកួត​ទៀត ដើម្បី​ប្រជែង​នៅ​ចំណាត់ថ្នាក់​ល្អ ដើម្បី​ឈាន​ទៅ​ឡើង​ជុំ​ផ្តាច់ព្រ័ត្រ ដណ្តើម​មេដាយ​បញ្ចប់​លើ​វិញ្ញាសា ៣​នាក់​ទល់​៣​នាក់ ទាំង​បុរស​-​នារី នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ស្អែក​នេះ​។

សូម​បញ្ជាក់​ថា ប្រភេទ​កីឡាបាល់បោះ​ជិះរទេះ​នេះ មាន​២​វិញ្ញាសា​ទៀត គឺ​វិញ្ញាសា ៥​នាក់​ទល់​៥​នាក់ បុរស​-​នារី ដែល​នឹង​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ ដូច​គ្នា ពី​ថ្ងៃ​ទី​០៣ ខែមិថុនា តទៅ និង​បញ្ចប់​នា​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៣ ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ