ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រា​ស្រវឹង​ធ្លាក់​ពី​លើ​រថ​យន្ត​ឈ្នួល​របួស​ធ្ងន់​ធ្ងរ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់ដែល​​ស្រវឹង​ស្រា​ជិះ​រថ​យន្ត​ឈ្នួល​​ដោយ​សារ​តោង​មិន​ជាប់​ក៏​​ធ្លាក់​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់រហូត​​សន្លប់​បាត់​ស្មារតី​ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ ចំណែក​ឯ​រថ​យន្ត​ឈ្នួល​បាន​គេច​ទៅ​បាត់​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​

រាជ​ធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់ដែល​​ស្រវឹង​ស្រា​ជិះ​រថ​យន្ត​ឈ្នួល​​ដោយ​សារ​តោង​មិន​ជាប់​ក៏​​ធ្លាក់​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់រហូត​​សន្លប់​បាត់​ស្មារតី​ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ ចំណែក​ឯ​រថ​យន្ត​ឈ្នួល​បាន​គេច​ទៅ​បាត់​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទីថ្ងៃ​ត្រង់​​ ថ្ងៃ​ទី​៤ ខែ​ឧសភា​ ឆ្នាំ​២០១១ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ ស្ថិត​ក្នុង​ភូមិ​ក្រាំង​ស្វាយ​ សង្កាត់​ព្រែក​កំពិស​ ខណ្ឌ​ដង្កោ​​។

បុរស​រង​គ្រោះ​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ​ចុះ​ក្រោម​ សម្បុរ​ស្រអែម​ ស្លៀក​​ខោ​ខូវ​ប៊យ​ជើង​វែង​ពណ៌​ខៀវ ហើយ​នៅក្នុង​ខ្លួន​ពុំ​មាន​លិខិត​សំគាល់​ ឬ​អត្ត​សញ្ញាណ​ប័ណ្ណ​​ឡើយ​ ។ បុរសរូប​​នេះ​រង​របួស​បែក​លើ​ចិញ្ចើម​​ខាង​ស្តាំ​ សន្លប់​បាត់​ស្មារតី​ ហើយ​ត្រូវ​បាន​គេ​នាំ​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​បុរស​នេះបាន​​ជិះ​លើ​ដំបូល​រថ​យន្ត​ឈ្នួល​មិន​ស្គាល់​ម៉ាក​១​គ្រឿង​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ​២​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ចូល​ក្រុង​តា​ខ្មៅ​។ ពេល​នោះ​រថ​យន្ត​​បើក​លឿន​ ហើយ​រលាក់ផង​ ម្យ៉ាង​បុរស​នេះ​ផឹក​ស្រា​ស្រវឹងទៀត​​ទើប​តោង​មិន​ជាប់​​ក៏​ធ្លាក់​បោក​ទៅ​លើ​ថ្នល់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​តែ​ម្តង​។ ប្រភព​ពី​ប្រជា​ពលរ​ដ្ឋ​បាន​ឱ្យ​ដឹង​ថា ចំណែក​អ្នក​បើក​​រថ​យន្ត​ឈ្នួល​ខាង​លើ​ពេល​ដឹង​ថា​មាន​មនុស្ស​ធ្លាក់​ពី​លើ​ដំបូលមិន​បាន​ឈប់​មើល​ទេ គឺ​បន្ថែម​ល្បឿន​គេច​ទៅ​បាត់​។ ភ្លាមៗ​នោះ ​គេ​បានទាក់​ទង​​ហៅ​រថ​យន្ត​គ្លីនិក​ឯក​ជន​មកដឹក​យក​ទៅ​​សង្គ្រោះ​ ប៉ុន្តែ​ពេល​ទៅ​ដល់​រថ​យន្ត​នោះ​អត់​ទទួល​យក​ទេ គឺ​បើក​ត្រឡប់​ក្រោយ​វិញ​ ព្រោះ​ឃើញ​ជន​រង​គ្រោះ​មាន​របួស​ធ្ងន់​។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​មក​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​កំពិស​បាន​ចុះ​ទៅ​កាន់​ទី​នោះ​ រួចនាំ​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ​ដើម្បី​សង្គ្រោះ​។ ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​​ ជន​​​​​​​​​​​​​​​​​​​​​​​រង​គ្រោះ​ដឹង​ខ្លួន​ឡើង​វិញ​ ប៉ុន្តែ​រើ​បម្រះ​ធាក់​គ្រែ​ពេទ្យ និង​មិន​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​​ដេរ​របួស​ឱ្យ​ទេ ។ មិន​តែ​ប៉ុណ្ណោះ ​ពេល​គ្រូ​ពេទ្យ​សួរ​នាំ​បុរស​​នេះ​​មិន​បាន​ឆ្លើយ​អ្វី​ទាំង​អស់​ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង ហើយ​ពេល​នេះ​សមត្ថ​កិច្ចបាន​​អំពាវ​នាវ​ និង​ស្រាវ​ជ្រាវ​រក​​ក្រុម​គ្រួសារ តែ​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ ៕