ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្របួច​​ចោរម្នាក់​វាយ​ទ្រម​ ​ឯម្នាក់ទៀត​រត់​ប្រះ​អាយុ​បាត់ ក្រោយលួច​កាបូប​លុយ​ក្នុង​ផ្សារ ​

11 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជន​ដៃដល់​ម្នាក់ក្នុង​ចំណោម​ពីរ​នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្របួច​កបាន​ភ្លាម​ៗ និង វាយ​ស្ទើរ​ទក់​សាច់​ នៅ​ពេល​ជន​នេះ​បន្លំ​លួច​យក​កាបូប​លុយ​ពី​អ្នក​លក់ដូរ​ម្នាក់ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី៣១ ឧសភា នៅ​ក្នុង​ផ្សារ​«​ប​វេ​ល​»…

ខេត្តបាត់ដំបង​ ៖ ជន​ដៃដល់​ម្នាក់ក្នុង​ចំណោម​ពីរ​នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្របួច​កបាន​ភ្លាម​ៗ និង វាយ​ស្ទើរ​ទក់​សាច់​ នៅ​ពេល​ជន​នេះ​បន្លំ​លួច​យក​កាបូប​លុយ​ពី​អ្នក​លក់ដូរ​ម្នាក់ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី៣១ ឧសភា នៅ​ក្នុង​ផ្សារ​«​ប​វេ​ល​» ស្ថិត​ក្នុង​ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល តែ​បក្សពួក​ម្នាក់​បាន​រត់​រួចខ្លួន​។

លោក សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​លបាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ ឈ្មោះ ពេជ្រ វ៉ា​ន់​ឌី ហៅ លុ​ច អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត រីឯ​ម្នាក់​ទៀត​រត់​រួច​ឈ្មោះ ណា​ក់ នី ហៅ ណោ​ក អាយុ​៣៧​ឆ្នាំ នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ លោក​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ចូល​ក្នុង​ផ្សា​រប​វេ​ល រួច​បន្លំ​លួច​យក​កាបូប​លុយ​អ្នក​លក់ដូរ​ម្នាក់​ឈ្មោះ ដួង សាវ​រី​យ៏ ស្រី​អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​បូ​វិល ស្រុក​ប​វេ​ល​។

ប៉ុន្តែ​ពេល​ធ្វើ​សកម្មភាព ត្រូវ​ប្រជាពលរដ្ឋ​និង​អ្នក​លក់ដូរ​ឃើញ​និង​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ រួច​ចង​ទុក​លើ​គ្រែ​ក្នុង​ផ្សារ ដើម្បី​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​។ បើ​តាម​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថ​កិច្ច​ថា លុយ​នៅ​ក្នុង​កបូ​ប​ដែល​ត្រូវ​ជន​ដៃដល់​ខាងលើ​លួច​នោះ មាន​ប្រាក់​ខ្មែរ​៧០​ម៉ឺន​រៀល និង ប្រាក់​ថៃ​ចំនួន​៤០០០​បាត​។ គាត់​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​ដែល​គាត់​កំពុង​លក់ដូរ ស្រាប់តែ​ជន​ដៃដល់​បាន​បន្លំ​លួច​យក​កបូ​ប​លុយ​នោះ តែ​ត្រូវ​គាត់​និង​អ្នក​ក្បែរ​នោះ​ឃើញ​ក៏​ស្រែក​ចោរ ចោរ រហូត​មនុស្ស​ជា​ច្រើន​ក្របួច​កបាន​ភ្លាម​ៗ ចង​ទុក​នៅ​លើ​គ្រែ ដើម្បី​រង់ចាំ​កម្លាំង​សមត្ថកិច្ច​មក​ទ​ទូល​យក​។

លោក សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បាន​បញ្ជាក់​ថា ក្រោយ​ចាប់​បាន​ជន​ម្នាក់​ភ្លាម​ៗ កម្លាំង​របស់​លោក​បាន​តាម​រក​បក្សពួក​ជន​នេះ​ម្នាក់​ទៀត តែ​ជន​នោះ​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ដែរ​។ លោក​អធិការ​បាន​បន្ថែម​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន យើង​បាន​ដកហូត​កាបូប​លុយ​នោះ​មក​វិញ​រួម​ទាំង​ប្រាក់​ផង ហើយ​ក៏​បាន​ប្រគល់​ជូន​ម្ចាស់​កាបូប​វិញ រីឯ​ជន​ដៃដល់​ត្រូវ​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​៕ ​

អត្ថបទសរសេរ ដោយ