ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដូវបិទនេសាទ បែរជា​សំបូរ​ត្រី​ពងទម្ងន់៣​ទៅ​៥​គីឡូក្រាម​​លក់​​​​ក្នុងផ្សារ​សាមគ្គី​ស្ទឹង​ត្រែង

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែង​នៅ​ក្នុង​រដូវ​បិទ​នេសាទ គេ​សង្កេត​ឃើញ​សំបូរ​ត្រី​ជា​ច្រើន​ប្រភេទ ជា​ពិសេស ត្រី​ព្រួល និង​ត្រី​ក្អែក មាន​ទំងន់​មិន​ក្រោម​ពី​២​គីឡូ​ដល់​៥​គីឡូក្រាម​ទេ ត្រូវ​គេ​ចាក់​លក់​រាប់​សិប​តោន​ពេញ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ក្នុង​តំលៃ​ត្រឹមតែ​១.២០០០​រៀល…


ខេត្តស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែង​នៅ​ក្នុង​រដូវ​បិទ​នេសាទ គេ​សង្កេត​ឃើញ​សំបូរ​ត្រី​ជា​ច្រើន​ប្រភេទ ជា​ពិសេស ត្រី​ព្រួល និង​ត្រី​ក្អែក មាន​ទំងន់​មិន​ក្រោម​ពី​២​គីឡូ​ដល់​៥​គីឡូក្រាម​ទេ ត្រូវ​គេ​ចាក់​លក់​រាប់​សិប​តោន​ពេញ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ក្នុង​តំលៃ​ត្រឹមតែ​១.២០០០​រៀល ទៅ​១.៥០០០​រៀល​ក្នុង​១​គីឡូក្រាម​តាម​ទីផ្សារ​ភ្ញៀវ​សំរុក​ទិញ​តិច ឬច្រើន ។

រយៈពេល​៣​ថ្ងៃ​ហើយ គិត​ចាប់ពី​ថ្ងៃ​ទី​២៩, ៣០ និង​ទី​៣១ ខែឧសភា នេះ ត្រី​ជា​ច្រើន​ប្រភេទ ប្រជា​នេសាទ បាន​នេសាទ​ត្រី​នៅ​ទន្លេសេកុង សេ​សាន មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង​បាន​រាប់​តោន សុទ្ធ​សឹង​ជា​ត្រី​មាន​ពង ដែល​មិន​អាសូរ​រក្សា​អភិរក្ស​ត្រី​ទុក​ឆ្នាំ​ក្រោយ​ៗ​ឡើយ ទោះបីជា​រដ្ឋបាល​ជល​ផល​បាន​ចេញ​សេចក្តីជូនដំណឹង​រដូវ​បិទ​នេសាទ​ក្នុង​ដែន​នេសាទ​ខេត្តស្ទឹងត្រែង គឺ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​០១ ខែឧសភា ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា រៀង​រាល់​ឆ្នាំ ។

ក្នុងអំឡុងពេល​បិទ​នេសាទ​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​នេសាទ​ដោយ​ឧបករណ៍​មង​គ្រប់​ប្រភេទ សំដៅ​ដើម្បី​ការពារ​ត្រី​មេ​ពូជ​នា​អំឡុង​ពេល​បង្ក​កំណើត​ខ្ពស់​នេះ ។ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​ឧបករណ៍​ឆក់ បំពុល និង​គ្រឿងផ្ទុះ ដែល​ជា​ប្រភេទ​ឧបករណ៍​នាំ​ឲ្យ​វិនាស​អន្តរាយ​ដល់​ធនធាន​ជលផល និង​មច្ឆជាតិ​យ៉ាងធ្ងន់ធ្ងរ​បំផុត ។

ទោះបីជា​ក្នុង​រដូវ​បិទ​នេសាទ​ក៏​ដោយ បងប្អូន​ប្រជា​នេសាទ​នៅ​តែ​អាច​ធ្វើការ​នេសាទ បាន​ដោយ​ប្រើ​នូវ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដូច​ជា​៖ សៃយ៉ឺន លប សំណាញ់ សន្ទូច​ផ្លែ​មួយ អង្កេត ចាន់ តុ​ម ទូ កញ្ច្រែង​ដងត្រី និង​ឧបករណ៍​មួយ​ចំនួន​ទៀត​ដែល​ច្បាប់​អនុញ្ញាត សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។

លោក ស្រី វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជន​ផល​ស្ទឹង​ត្រែង​បានឱ្យ​ដឹង​ថា រយៈពេល​បី​ថ្ងៃ​កន្លង​មកនេះ ប្រជា​នេសាទ​បាន​នេសាទ​ត្រី​ធំ​ៗ​ជា​ត្រី​មេ​ពូជ ឬ​ត្រី​ធម្មតា ពិតជា​មាន​លក់​នៅ​ទីផ្សារ​ប្រាកដ​មែន ។ លោក​បាន​បញ្ជាក់​ថា​៖ ប្រសិនបើ​ប្រជា​នេសាទ នេសាទ​លក្ខណៈ​គ្រួសារ​គឺ​មិន​មាន​អ្វី​ខុសច្បាប់​ទេ ព្រោះ​ហាមឃាត់​តែ​ការ​នេសាទ​ដូច​ជា​ធ្វើការ​នេសាទ​ដោយ​ឧបករណ៍​មង គ្រប់​ប្រភេទ ។ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​ឧបករណ៍​ឆក់ បំពុល និង​គ្រឿងផ្ទុះ ដែល​ជា​ប្រភេទ​ឧបករណ៍​នាំ​ឲ្យ​វិនាស​អន្តរាយ ដល់​ធនធាន​ជលផល និង​មច្ឆជាតិ យ៉ាងធ្ងន់ធ្ងរ​បំផុត​។

លោក ស្រី វិចិត្រ បានឱ្យ​ដឹង​បន្ត​ថា ចាប់ពី​យប់​ថ្ងៃ​ទី​២៩ ដល់​ដល់​ថ្ងៃ​ទី​៣០ ខែឧសភា នេះ នាយ​រង​ខណ្ឌ​នាយ​រង​ផ្នែក និង​មន្ត្រី​ខណ្ឌ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ សហ​គមន៍​​នេសាទ​អូរ​ត្រែ​ល អន្លង់​ស្វាយ និង​កាំ​ង​ដីស ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​យុទ្ធនាការ​រដូវ​បិទ​នេសាទ ជា​លទ្ធផល​ដកហូត​មង​បណ្ដែត​ប្រវែង​២.២០០​ម៉ែត្រ និង​ឃាត់​ទូក​អ្នកនេសាទ​ចំនួន​០៦​គ្រឿង ដើម្បី​ណែនាំ និង​ធ្វើ​កិច្ចសន្យា​។

ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ប៉ុស្តិ៍​កោះ​សំពាយ​-​សៀម​បូក​ចុះ​ត្រួតពិនិត្យ​បទល្មើស​ជលផល នៅ​តំបន់​អភិរក្ស​សត្វ​ផ្សោត​កោះ​ស​ន្ទ​ក់​-​កាំ​ង​កូន​សត្វ ស្រុក​សៀម​បូក បាន​ដកហូត​មង ប្រវែង​សរុប​៣៧០​ម៉ែត្រ និង​អប់រំ​ប្រជា​នេសាទ​ជា​កុមារ ០២​នាក់ និង​បោះជំរុំ​ប្រចាំការ​ឃ្លាំមើល​បទល្មើស​បណ្ដោះ​អាសន្ន នៅ​កោះ​ស​ន្ទ​ក់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ