កំរិតវិទ្យុសកម្មខ្ពស់នៅបាតសមុទ្រជិតមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា
ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍ថា កំរិតវិទ្យុសកម្មរវាងពី១០០ទៅ១.០០០ដងខ្ពស់ជាងធម្មតាត្រូវបាន កំណត់ដឹងនៅបាតសមុទ្រជិតមជ្ឈមណ្ឌលនុយក្លេអ៊ែររហ្វូគូស៊ីម៉ាភាគ ឥសានជប៉ុនដែលរងការប៉ះពាល់ដោយសារការរញ្ជួយដី និងស៊ូណាមី កាលពីខែមីនាកន្លងមកនេះ។
ដោយដកស្រង់ប្រភពពីប្រតិបត្តិករមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូ ស៊ីម៉ា គឺក្រុមហ៊ុន TEPCO ទីភ្នាក់ងារព័ត៌មាន KYODO NEWS រាយការណ៍ថា កំរិតវិទ្យុសកម្មខ្ពស់ត្រូវបានកំណត់ឃើញលើគំរូទឹកដែលគេយកមកពី បាតសមុទ្រក្នុងជំរៅរវាងពី២០ទៅ៣០ម៉ែត្រ។
ចែករំលែកព័តមាននេះ