ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្មក់​ចាប់​បាន​ទាំង​សម្បុក​ក្នុងបន្ទប់ជួល ក្រោយ​មហាជនរាយការណ៍​

9 ខែ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ​៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀ.ន​បាន​

ខេត្តកណ្ដាល ​៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀ.ន​បាន​ចំនួន​៦​នាក់​ រួម​ទាំង​អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន​២​នាក់​ផង​ដែរ ខណៈ​មនុស្ស​១​ក្រុម​នេះ​កំពុង​ប្រមូលផ្ដុំ​គ្នា​ធ្វើ​សកម្មភាព​ជួញដូរ​ និង​ប្រើប្រាស់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ទាំង​ព្រឹក ហើយ​ត្រូវ​បាន​មហាជន​ដឹង​ក៏​លួច​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​តែ​ម្ដង ​។ ​ខណៈនោះ​នគរបាល​បាន​ក៏​បាន​ធ្វើតេស្ត​ទឹកនោម​ ហើយ​បាន​រក​ឃើញ​ថា ក្រុម​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​នោះ​សុទ្ធតែ​មាន​សារធាតុ​ញៀ.ន​នៅ​ក្នុង​ខ្លួន​ទាំងអស់ ហើយ​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ពួក​នេះ​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ​។

ប្រតិបត្តិការ​​ចុះបង្ក្រាប​ករណី​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ៣០ ខែ ឧសភា ឆ្នាំ​២០២៣ ចំណុច​បន្ទប់​ជួល​លេខ​២ និង​លេខ​៧ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ភូមិ ឃុំ​ពើ​ក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង៨នាក់​ខាងលើ​នោះ​ រួម​មាន​១-​ឈ្មោះ ចាន់ វ៉ា​ន់​សាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​ជា​កម្មករ​ចាប់​មាន់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើ​ក ស្រុក​អង្គស្នួល​​២-​ឈ្មោះ ស៊ន ឆាន​ឈុ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​ជា​ជាង​ឈើ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​លួង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ​៣-​ឈ្មោះ លី យូ​ឡុ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​ជា​ជាង​ភ្លើ​ង មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពើ​ក ស្រុក​អង្គស្នួល ​៤-​ឈ្មោះ ឡឹម ម៉ៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើ​ក ស្រុក​អង្គស្នួល ​៥-​ឈ្មោះ វ៉​ន វ៉ា​ត់​ធី ហៅ​វិ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ​ឃុំ​ពើ​​ក ស្រុក​អង្គស្នួល​ស្រុក​អង្គស្នួល ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល ១​លើ​​ក រយៈពេល​ឆ្នាំ​៦​ខែ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន​ ៦-​ឈ្មោះ សាត ស៊ី​វលី ហៅ​ស្រី​លី​ន ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ភូមិ ឃុំពើ​​ក ស្រុក​អង្គស្នួល ។ ​ជន​ទាំង​៦​នាក់​នេះ​គឺ​អ្នក​ជួញដូ​គ្រឿងញៀ.ន​។ ៧-​ឈ្មោះ មាស សំបូរ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​ជា​​កម្មករ​ចាប់​មាន់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើ​ក ស្រុក​អង្គស្នួល ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន និង​៨-​ឈ្មោះ អ៊ុ​ក ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​ជា​​កម្មករ​ចាប់​មាន់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើ​ក ស្រុក​អង្គស្នួល ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន​។

នគរបាល​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​កម្លាំង​នគរបាល​ដកហូត​យក​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ថា​សារធាតុ​ញៀ.ន​ចំនួន​២​កញ្ចប់​ធំ​ ១​កញ្ចប់​​ស្មើ​​នឹង​៣៩,៦០​ក្រាម​, ​កញ្ចប់​មធ្យម​១​កញ្ចប់​ស្មើរ​នឹង​៣,០១​ក្រាម ។ ម៉ូតូ​៤​គ្រឿងក្នុង​នោះ
ម៉ាក​Honda Beat ពណ៌​ស ពាក់​ស្លាក​លេខ​ កណ្តាល​ 1AK-0242 មួយ​គ្រឿង​,​ ម៉ាក​Honda Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​1B-4811 មួយ​គ្រឿង​,​ ម៉ាក​Honda Dream C125 ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​១​គ្រឿង​,​និង​ម៉ាក Honda Dream C125 ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កណ្តាល​1HM-4173 មួយ​គ្រឿង​។

-​អត្តសញ្ញាណប័ណ្ណ​ឈ្មោះ​ឡឹម ម៉ៅ ១​សន្លឹក​និង​ឈ្មោះ​វ៉​ន វ៉ា​ត់​ធី​១​សន្លឹក​,​ទូរ​សព្ទ​ដៃ​០៧​គ្រឿងក្នុង​នោះ​ម៉ាក​Realme ,Iphone12 ,Iphone6 ,Iphone X mex ,Vivo និង​ណូ​ក​គា​ចុច​ពិល ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រេ​ី​ប្រាស់ និង​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

នគរបាល​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មុន​ឈាន​ដល់​ការ​ចុះ​ទៅ​បង្ក្រាប ​និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​នោះ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​ស្រុក​អង្គស្នួល សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពើ​ក បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា​មានមុខ​សញ្ញា​ជួញដូរ​និង​ប្រើ​​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន នៅ​ចំណុច​ផ្ទះ​ជួល​ខាង​លើ​។​ បន្ទាប់​មក កម្លាំង​ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់​ឈ្មោះ មាស​សំបូរ ខណៈ​ជន​នេះ​កំពុង​ដើ​រ​ចេញពី​បន្ទប់​ជួល​លេខ​៧ រួច​ធ្វើ​ការ​សួរនាំ​ ទើប​ឈាន​ទៅ​ដល់ ឃាត់ខ្លួន​ជនសង្ស័យ​បាន​៧​នាក់​ទៀត​ជា​បន្តបន្ទាប់​។

តាម​ប្រភព​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្តកណ្តាល និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ព្រមទាំង​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ឃុំ លោក​មេ​ភូមិ កម្លាំង​នគរបាល​ខាងលើ​បាន​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​លេខ​៧​ ។ ​ខណៈនោះ​បាន​រក​ឃើ​ញ​វត្ថុ​តាង​ដូច​មាន​រៀបរាប់​ខាងលើ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ចាន់​វ៉ា​ន់​សាក់ បាន​សារភាព​ថា ថ្នាំ​ញៀ.ន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​ធំ​ជា​របស់​ខ្លួន ដោយ​មាន​បង​ម្នាក់​មិន​ស្គាល់​ឈ្មោះ​យក​មក​ឱ្យ​ខ្លួន​ទុក​លក់​បន្ត​ទៅ​ឱ្យ​មុខសញ្ញា​ជួញដូរ​នៅ​ខេត្តកំពង់ឆ្នាំង និង​ចែក​បក្សពួក​លក់​បន្ត​ខ្លះ ព្រមទាំង​ទុក​ប្រើ​ប្រាស់​ខ្លួនឯង​ខ្លះ​។ ចំណែក​ឈ្មោះ វ៉​ន វ៉ា​ត់​ធី បាន​ឆ្លើ​យ​ថា ថ្នាំ​ញៀ.ន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​មធ្យម​គឺជា​របស់​ខ្លួន ដែល​បាន​ទិញ​ពី​ជន​មិន​ស្គាល់ឈ្មោះ​ម្នាក់ តម្លៃ​១០​ម៉ឺន​រៀល ដើម្បី​ទុក​ប្រើ​​ប្រាស់​ជាមួយ​បក្ខពួក​ខ្លះ​និង​លក់​បន្ត​ខ្លះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ