វាយប្រហារភេរវកម្មនៅក្រុងបាដាដស្លា.ប់9នាក់
ភ្នាក់ងារសន្តិសុខអ៊ីរ៉ាក់រាយការណ៍ថា ការវាយប្រហារដោយរថយន្តបង្កប់គ្រឿងផ្ទុះមួយបណ្តាលឱ្យមនុស្ស ស្លា.ប់៩នាក់ និង របួស២៧នាក់ កាលពីថ្ងៃទី៣ ឧសភា ក្នុងសង្កាត់មួយដែលមានពួកស៊ីអ៊ីតភាគច្រើននៃក្រុងបាដាដ។ ការផ្ទុះកើតមាននៅត្រង់ច្រកចូលផ្សារមួយនៃសង្កាត់ ABOU DCHIR ជាសង្កាត់មួយស្ថិតនៅភាគខាងត្បូងរដ្ឋធានីអ៊ីរ៉ាក់ ។
ចែករំលែកព័តមាននេះ