ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន៖ មានសន្តិភាព! មានការងារ!

10 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)…

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារសរុបប្រមាណ ១​៥០០០​កន្លែង ពីក្រុមហ៊ុនជាច្រើន ក្នុងវិស័យសំខាន់ៗ ដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាទស្សនកិច្ចការងារ ស្តីពី៖ «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ក្នុងខេត្ត​គោល​ដៅ​ចំនួន ៤ ចាប់ពីថ្ងៃស្អែកនេះទៅ។

កម្មវិធី “វេទិកាទស្សនកិច្ចការងារ” នេះ នឹងចាប់ផ្តើមដំបូងក្នុងខេត្តបាត់ដំបង នាថ្ងៃពុធ ទី៣១ ខែឧសភា នេះ នៅក្នុងទីតាំងសាលមហោស្រពស្ទឹងសង្កែ បន្ទាប់មក នៅខេត្តសៀមរាប នៅថ្ងៃសុក្រ ទី០២ ខែមិថុនា នៅសាកលវិទ្យាល័យបៀលប្រាយ។ ចំណែកឯ​ខេត្តកំពង់ធំ នឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងចុងក្រោយ នៅខេត្តកំពង់ចាម ថ្ងៃអង្គារ ទី០៦ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា។

គួរបញ្ជាក់ថា ការរៀបចំ “វេទិកាការងារ” និង “សិក្ខាសាលាអំពីការត្រៀមខ្លួន ចូលទីផ្សារការងារ” នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់ប្រជាពលរដ្ឋ ហើយត្រូវបានរៀបចំឡើង ជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិក និងកម្មករនិយោជិត។

ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវថា «កូនក្មួយ ចៅៗ និងអ្នកស្វែងរកការងារ ក្នុងខេត្តគោលដៅទាំង ៤ កុំភ្លេចរៀបចំ CVs ដើម្បីចូលរួមដាក់ពាក្យ ស្វែងរកការងារ​ជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ