ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​​លើកលែង​ទោស​អន្តរជាតិ​ ៖ កូរ៉េ​​​​ខាងជើង​​មានអ្នក​ទោស​​នយោ​បាយ​20ម៉ឺននាក់​

14 ឆ្នាំ មុន

​អង្គការ​​​លើកលែង​ទោសអន្តរជាតិ​​និយាយ​ថា ​ប្រទេស​កូរ៉េ​ខាង​ជើង​​​មាន​អ្នកទោស​​នយោ​បាយ​​​ដល់ទៅ​​២០០.០០០​នាក់ ជាហេតុ​ធ្វើ​ឱ្យ​ប្រទេស​នេះ​​ពង្រីក​​មន្ទីរឃុំឃាំង​​ជា​បន្តបន្ទាប់ ។ ក្រុម​សិទ្ធិមនុស្ស​​មួយនេះនិយាយ​ថា​ រូបភាព​​​ដែលថត​​ដោយ​ផ្កា​រណប​​បង្ហាញ​​ថា ទីតាំង​​នានា​ដែល​​គេ​ដឹង​ថា ជា​មន្ទីរ​​ឃុំឃាំង​​នៅក្នុង​ប្រទេស​កូរ៉េ​​​ខាង​ជើង​ជា​​រដ្ឋកុំមុយនីស្ត​​ ​​មួយត្រូវ​បាន​ពង្រីក​ជា​បន្តបន្ទាប់​​ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំថ្មីៗ​ នេះ។

អង្គការ​​​លើកលែង​ទោសអន្តរជាតិ​​និយាយ​ថា ​ប្រទេស​កូរ៉េ​ខាង​ជើង​​​មាន​អ្នកទោស​​នយោ​បាយ​​​ដល់ទៅ​​២០០.០០០​នាក់ ជាហេតុ​ធ្វើ​ឱ្យ​ប្រទេស​នេះ​​ពង្រីក​​មន្ទីរឃុំឃាំង​​ជា​បន្តបន្ទាប់ ។ ក្រុម​សិទ្ធិមនុស្ស​​មួយនេះនិយាយ​ថា​ រូបភាព​​​ដែលថត​​ដោយ​ផ្កា​រណប​​បង្ហាញ​​ថា ទីតាំង​​នានា​ដែល​​គេ​ដឹង​ថា ជា​មន្ទីរ​​ឃុំឃាំង​​នៅក្នុង​ប្រទេស​កូរ៉េ​​​ខាង​ជើង​ជា​​រដ្ឋកុំមុយនីស្ត​​​​មួយត្រូវ​បាន​ពង្រីក​ជា​បន្តបន្ទាប់​​ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ។
អតីត​អ្នកទោស​​​ដែល​​​លួច​​រត់​​ចេញពី​​ពន្ធនា​គារ​​​នៅក្នុង​ប្រទេស​​​កូរ៉េ​ខាងជើង ​បាន​​ពិពណ៌​នា​​​អំពី​​លក្ខខណ្ឌ​គួរ​ឱ្យ​រន្ធត់​​នៅពន្ធនាគារ​​នេះ​មាន​ដូច​ជា​​ការធ្វើទារុណ​កម្ម​​​ និងការ​​​ខ្វះ​​អាហារជា​ដើម​។​
អ្នកទោស​ជា​ច្រើនម៉ឺននាក់​​ត្រូវបានឃុំខ្លួន​​ដោយ​​សារ​មាន​​​ទោស​កំហុស​​ផ្សេងៗ​។ លោក Sam Zarifi នាយកអង្គការ​​លើកលែងទោស​អន្តរ​ជាតិ​​ប្រចាំ​តំបន់​​អាស៊ីប៉ាស៊ីហ្វិក ​ថ្លែង​ថា ​អ្នកទោស​​​ភាគច្រើន​នៅ​​កូរ៉េ​ខា​ងជើង​ត្រូវ​​​បាន​​គ្រប់គ្រង​ដូចជា​ទាសករ ។​
នៅពេលកូរ៉េ​​​​ខាងជើង​​ហាក់ដូចជា​កំពុង​​ធ្វើ​ដំណើរ​​​ឆ្ពោះទៅ​​​រក​​​ការ​មាន​មេដឹកនាំ​ថ្មី​​ក្រោម​ការ​ដឹកនាំរបស់​​​លោក​​គឹម ជុងអុ៊ន ​​កូនប្រុសរ​បស់​​​លោក​​គីម ជុង​អុីល ​​បញ្ហា​ដែល​​​ត្រូវ​​​ព្រួយ​​បារម្ភ​បំផុត​​នោះគឺ​​មន្ទីរឃុំឃាំង​​នឹង​​ត្រូង​ពង្រីក​បន្ថែម​​ទៀត ។​
រូបភាពដែល​​​​ថត​ដោយ​​ផ្កាយ​រណប​​​បង្ហាញ​​​​​មន្ទីរឃុំឃាំង​​​​ចំនួន​​៤​ក្នុង​ចំណោម​​​មន្ទីរឃុំ​ឃាំង​​ចំនួន​៦ នៅលើដីនៃតំបន់​​​​ដាច់ស្រយាល​​ក្នុង​បណ្តា​​ខេត្ត​​​​នានារបស់​​​កូរ៉េ​ខា​ងជើង ៕