ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ បង្ហាញ​ថា សត្វ​ប្រើស​​កំពុង​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៣​នេះ…

រាជធានី​ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៣​នេះ បានអោយ​ដឹង​ថា លទ្ធផល នៃ​ការ​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា បង្ហាញ​ថា សត្វព្រៃ​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​មាន​ប្រភេទ​សត្វ​ប្រើស បាន​និង​កំពុង​រស់នៅ​តាម​ធម្មជាតិ​របស់​វា ខណៈ​ក្រសួងបរិស្ថាន សហគមន៍ និង​អង្គការ​ដៃគូ​អភិរក្ស បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ផ្តល់​ទីជម្រក​ប្រកបដោយ​សុវត្ថិភាព​ដល់​សត្វព្រៃ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ តាម​រយៈ​យុទ្ធនាការ​អន្ទាក់​សូន្យ ដើម្បី​កាត់​បន្ថយ និង​លុប​បំបាត់​អន្ទាក់​ពី​ក្នុង​ព្រៃ ផ្លាស់​ប្តូរ​ឥរិយាបថ​ពលរដ្ឋ ដែល​និយម​ហូប​សាច់សត្វ​ព្រៃ ដោយ​ជឿ​លើ​ជំនឿ​ផ្សេង​ៗ ឲ្យ​បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ និង​បណ្តុះ​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ស្រឡាញ់​សត្វព្រៃ និង​ចូលរួម​ថែរក្សា​ការពារ​អភិរក្ស​សត្វព្រៃ​ឱ្យ​នៅ​គង់វង្ស ។

សត្វ​ប្រើស​នេះ​ត្រូវ​បាន​ថត​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​បាន​ដាក់​ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​។ ប្រើស​ជា​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ និង​ត្រូវ​បាន​ចុះ​ក្នុង បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅ​តាម​តំបន់​ជាក់លាក់ ដែល​វា​រស់នៅ​។ សត្វ​ប្រើស មាន​វត្ត​មាននៅ​តាម​តំបន់ការពារធម្មជាតិ​នានា នៅ​ភូមិភាគ​ខាងជើង និរតី និង​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា​។ សត្វ​នេះ​ក៏​បានឃើញ​ផង​ដែរ នៅ​ប្រទេស​ឥណ្ឌា ប្រទេស​ចិន និង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​រួម​ទាំង​កោះ​ស៊ូ​ម៉ា​ត្រា កោះ​ចា​វា និង​បរ​ណេ​អូ ៕

Hunter Camera
Hunter Camera
Hunter Camera
Hunter Camera

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ