នៅតែមានការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនៅក្រុងអាប៊ីដ ហ្សាន់ របស់កូតឌីវ័រ
នៅក្រុងអាប៊ីដ ហ្សាន់នៅតែមានការប៉ះទង្គិចបង្ហូរឈាមគ្នាដោយកាលពីថ្ងៃទី៣ ឧសភា ការប្រយុទ្ធគ្នារវាងកងទ័ពកូតឌីវ័រ និងពួកជីវពលដែលស្មោះត្រង់នឹងប្រធានាធិបតីត្រូវផ្តួលរំលំលោក ឡូរ៉ង់ ហ្សេបាបូ បណ្តាលឱ្យមនុស្សស្លា.ប់ជាច្រើនសិបនាក់ក្នុងសង្កាត់ YOPOUGON ភាគខាងលិចទីក្រុងនេះ។
លោក FRANCK KODJO អ្នកទទួលខុសត្រូវម្នាក់របស់កាកបាទក្រហមអន្តរជាតិ CICR រៀបរាប់ថា យើងប្រទះឃើញអ្នកស្លា.ប់ជាច្រើននាក់។ យើងបានប្រមូលផ្តុំសាកសពមនុស្សដល់ទៅ៤០នាក់ក្នុងរយៈពេលត្រឹម តែ២ម៉ោង។
ចែករំលែកព័តមាននេះ