ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​សំបុក​ចែកចាយ​ និងប្រើប្រាស់​ថ្នាំញៀន​ពីរករណីផ្សេងគ្នា

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ប៉ូលិស​ការិយាល័យ​​ប្រឆាំង​​គ្រឿងញៀ.ន​​ ដឹក​នាំ​ដោយ​លោក​វរ​សេ​នីយ៍​ឯក​លន់ សុផាត ​ស្នង​ការ​​រងទទួល​បន្ទុក​ប្រឆាំងគ្រឿង​​ញៀន​ បានបំបែក​សំបុក​ចែក​ចាយ​គ្រឿង​​ញៀន​មួយ​កន្លែង​ និងបំបែក​សំបុក​ប្រើ​ប្រាស់​​គ្រឿងញៀ.ន​មួយកន្លែង​ទៀត ​ព្រម​ទាំង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​ចំនួន​៦​នាក់​ និងរឹប​អូស​បាន​វត្ថុ​​តាង​ថ្នាំញៀន​​

ខេត្តកណ្តាល ៖ ប៉ូលិស​ការិយាល័យ​​ប្រឆាំង​​គ្រឿងញៀន​​ ដឹក​នាំ​ដោយ​លោក​វរ​សេ​នីយ៍​ឯក​លន់ សុផាត ​ស្នង​ការ​​រងទទួល​បន្ទុក​ប្រឆាំងគ្រឿង​​ញៀន​ បានបំបែក​សំបុក​ចែក​ចាយ​គ្រឿង​​ញៀន​មួយ​កន្លែង​ និងបំបែក​សំបុក​ប្រើ​ប្រាស់​​គ្រឿងញៀន​មួយកន្លែង​ទៀត ​ព្រម​ទាំង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​ចំនួន​៦​នាក់​ និងរឹប​អូស​បាន​វត្ថុ​​តាង​ថ្នាំញៀន​​ និងឧបករណ៍​​ប្រើ​ប្រាស់​​មួយ​ចំនួន​ ។

លោក​វរ​សេនីយ៍​ឯកលន់ សុផាត បានឱ្យ​​ដឹង​ថា ​ដោយអនុវត្ត​តាមបទ​បញ្ជារបស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ និង​​ដោយ​មានការ​ណែនាំ​ចង្អុល​បង្ហាញ​​ពី​លោក​ស្នង​ការ ​កម្លាំង​ការិយា​ល័យ​ជំនាញ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុក​ដាក់​​រហូតដល់​កំណត់​មុខ​សញ្ញា​ និងកំណត់​បាន​នូវ​ទីតាំង​ចែកចាយ​ និងប្រើប្រាស់​គ្រឿង​ញៀន​​ ហើយ​លោកបាន​ដឹកនាំ​កម្លាំង​ និងបញ្ជា​ដោយ​ផ្ទាល់​ធ្វើ​ការ​ឆែក​ឆេរ​​ទី​តាំង​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿងញៀនពីរករណី​ផ្សេងពីគ្នា ។ ​

ករណី​ទី១​ នៅវេលាម៉ោង៣ និង៥០នាទីរសៀល​ថ្ងៃទី​២ ឧសភា យើង​បាន​ធ្វើការ​ឆែកឆេរ​នៅចំណុច​ផ្ទះ​ឈ្មោះម៉ក់ សែត នៅ​ភូមិព្រែកថ្មី​ ឃុំកំពង់​​ស្វាយ ​​ស្រុកកៀន​ស្វាយ ឃាត់ខ្លួន​ជន​សង្ស័យ​​ចែក​ចាយ​គ្រឿងញៀន​​២នាក់​ប្តីប្រពន្ធដែល​ប្តីឈ្មោះ​សែត ចន្ថា អាយុ​២១ឆ្នាំ ប្រពន្ធ​​ឈ្មោះ​សំរិទ្ធ ​អានី អាយុ​២២ឆ្នាំ អ្នកទាំងពីរ​នៅភូមិ​ព្រែក​ថ្មី​ ឃុំ​កំពង់ស្វាយ ស្រុកកៀន​ស្វាយ និង​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀនប្រភេទ​មេតំហ្វេតាមីន​ទឹកកក ចំនួន១១កញ្ចប់តូចស្មើ​​នឹង០,៨៥​ក្រាម ​និង​សំភារ​ប្រើប្រាស់​មួយចំនួនទៀត ។

ករណី​ទី២ ជាករណី​ប្រើ​ប្រាស់​គ្រឿងញៀន ​ដោយកម្លាំង​​ជំនាញ​បាន​សហការ​ជាមួយ​​ប៉ូលិស​ក្រុង​​តាខ្មៅ​ កាលពីវេលាម៉ោង​៧ និង​៨នាទី​យប់ ថ្ងៃទី​២ ឧសភា ដដែល ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​​ប្រើប្រាស់​ថ្នាំញៀន​៤នាក់​នៅចំណុច​ផ្ទះ​ឈ្មោះម៉ាវ អ៊ូ នៅភូមិ​ដើម​មៀន សង្កាត់​ដើម​​មៀន​​ ក្រុងតាខ្មៅ ។ ជន​សង្ស័យ​ទាំង​៤​នាក់​នេះ​មាន១-ឈ្មោះ​ម៉ាវ ​អ៊ូ ភេទ​ប្រុស  អាយុ​៣១ឆ្នាំ ​ជាអ្នក​ផ្តល់​ទីតាំង និងប្រើប្រាស់​គ្រឿងញៀន​​ ២-ឈ្មោះទុំ ​ចាន់​ធារ៉ូ ​ភេទប្រុស ​អាយុ​៣១ឆ្នាំ ជាអ្នកប្រើ​ប្រាស់​​ អ្នក​ទាំង​ពីរ​នៅភូមិ​ដើមមៀន ​សង្កាត់​ដើមមៀន ​ក្រុង​តាខ្មៅ ​៣-ឈ្មោះ​សុខ សុវុត្ថា ​ភេទប្រុស ​អាយុ​២០ឆ្នាំ ទីលំនៅបច្ចុប្បន្ន​ផ្ទះ​លេខ​២៥ ផ្លូវ​លេខ​​២២៦ សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួលគោក ​រាជ​ធានី​ភ្នំពេញ និង៤-​ឈ្មោះ​ឈាង ម៉េងស៊្រាង ភេទ​​ប្រុស អាយុ​២០ឆ្នាំ ​ទីលំនៅបច្ចុប្បន្ន​ផ្ទះ​លេខ​​១៤៧​ ផ្លូវ​លេខ១២២ សង្កាត់​ទឹក​ល្អក់ទី១ ​ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

​ក្រោយ​ពីឃាត់​ខ្លួន សមត្ថ​កិច្ចរឹបអូស​បានវត្ថុ​​តាង​ថ្នាំ​ញៀន​​ប្រភេទមេតំ​ហ្វេតាមីន​ទឹកកចំនួន២​កញ្ចប់​ និងសំភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ។ ចំពោះករណីទាំងពីរនេះ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ ដើម្បីចាត់ការ​តាមនីតិវិធី​ច្បាប់  ៕