ខេត្តតាកែវ ៖ ពលរដ្ឋនៅភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស បានលើកឡើងថា ក្រោយភ្លៀងមួយមេធំប្រឡាយក៏បាក់ ផ្លូវក៏ស្រុត និងរអិលដួលម៉ូតូជាបន្តបន្ទាប់ ធ្វើឱ្យពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពកូនៗនិងចាស់ៗជរា ។
ពលរដ្ឋលើកឡើងទៀតថា មូលហេតុដែលបង្កើតឱ្យបាក់ប្រឡាយស្រុតផ្លូវ ហើយរអិលគឺបណ្តាលមកពីកូនលោកឃុំប្រឹងកាយប្រឡាយឱ្យជ្រៅ ដើម្បីបានអាចម៍ដីយកទៅលក់ខុសស្ដង់ដា ។
ពលរដ្ឋបានបញ្ជាក់ទៀតថា ពួកគាត់បានផ្ដិតមេដៃស្នើសុំអោយអាជ្ញាធរពាក់ពន្ធ័ជួយស្ដារប្រឡាយនៅក្នុងភូមិរបស់ពួកគាត់ក្នុងជម្រៅតែ១ម៉ែត្រកន្លះទេ តែបែរជាកូនលោកមេឃុំកាយជម្រៅដល់ទៅ៣ម៉ែត្រ ទើបបណ្តាលអោយដីបាក់នៅពេលភ្លៀងធ្លាក់។
ពលរដ្ឋបានបន្ថែមទៀតថា ក្រោយពួកគាត់ខ្វាយខ្វល់ចំពោះរឿងប្រឡាយនិងផ្លូវ លោកឃន សុ
ខេង មេឃុំបានកាមមិនបានចុះមកអើតមើលទេ បែរជាលោកសំងំដេកក្នុងម៉ាស៊ីនម៉ាស្សាយ៉ាងរំភើយ ហើយថតរូបបង្ហោះឌឺពួកគាត់ថែមទៀត ។
ពាក់ពន្ធ័ករណីខាងលើ លោកឃន សុខេង ធ្លាប់ប្រាប់អ្នកកាសែតថា រឿងកាយប្រឡាយលោកមិនអោយកាយលើសពីពលរដ្ឋស្នើសុំទេ តែលោក នៅ. រ៉ន ប្រធានការីយាល័យធនធានទឹកស្រុកព្រៃកប្បាសជាអ្នកអនុញ្ញាតអោយកាយលើការកំណត់ ។
ករណីនេះដែរ លោកឌឹម គឹមសាន្ត ចៅហ្វាយស្រុកព្រៃកប្បាសធ្លាប់ទទួលស្គាល់ថា លោកអោយកាយត្រឹមតែពលរដ្ឋស្នើសុំនោះទេ លើសពីនឹងលោកនិងអោយគ្រឿងចក្រផ្អាកជាបន្ទាន់ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ