ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញការបាត់ខ្លួននារីលក់ក្រឡាននៅស្រុកមង្គលបូរី ពេលនេះដឹងការពិតហើយ នាងបានជិះឡានទៅជាមួយសង្សារនាង

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយមានករណីបាត់នារីម្នាក់ជាអ្នកលក់ក្រឡាន នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំបន្ទាយនាង ស្រុកមង្គលបូរី ហើយត្រូវបានអ្នកសារព័ត៌មាន​ក្នុងស្រុក និង​អ្នក​និយម​លេង​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​បង្ហោះ​ផ្សព្វផ្សាយ​ចែកចាយ​ព័ត៌មាន​ថា នារី​លក់​នំ​ក្រ​ឡាន នៅ​ឃុំ​បន្ទាយ​នាង…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយមានករណីបាត់នារីម្នាក់ជាអ្នកលក់ក្រឡាន នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំបន្ទាយនាង ស្រុកមង្គលបូរី ហើយត្រូវបានអ្នកសារព័ត៌មាន​ក្នុងស្រុក និង​អ្នក​និយម​លេង​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​បង្ហោះ​ផ្សព្វផ្សាយ​ចែកចាយ​ព័ត៌មាន​ថា នារី​លក់​នំ​ក្រ​ឡាន នៅ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចា​.​ប់​ញាត់​រថយន្ត រួច​ដឹក​យក​ទៅ​បាត់ ។ នេះ​បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បង្ហោះ​មុន​នេះ​។

ទន្ទឹម​គ្នា​នេះ នៅ​ខេត្តបន្ទាយមានជ័យ ក៏​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ Maly kubota កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ វេលា​ម៉ោង​១៤:៣០​នាទី បាន​បង្ហោះ​សារ​ថា «​មាន​ក្មេង​ប្រុស​មួយ​ក្រុម​ជិះឡាន​ម៉ាក​លុ​ច​ស៊ី​ស និង​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ បាន​ចា​.​ប់​ក្មួយ​ស្រី​របស់ខ្ញុំ​ឡើង​ឡាន កំពុង​តែ​អង្គុយ​លក់​ក្រឡាន នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទិស​ដៅ​ប្រហែល​ទៅ​ផ្លូវ​ប៉ោយ​ប៉ែ​ត ។ សូម​បង​ៗ​ប៉ូលិស​ជួយ​ចាប់ និង​ធ្វើ​អន្តរាគមន៍​ផង​» ។

អ្នកនាំពាក្យ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៣​នេះ សូម​ច្រានចោល​ទាំងស្រុង រាល់​ការ​ចុះ​ផ្សាយ​ព​ត៌​មាន​ខាងលើ ក្រោយ​ទទួល​បាន​ព​ត៌​មាន​ខាងលើ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​បញ្ជា​កម្លាំង​ផែន​ជំនាញ​ព្រហ្មទណ្ឌ កម្លាំង​អធិការ​នគរបាល​ស្រុក​មង្គលបុរី សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំង​៩ បាន​បើក​ការ​ស៊ើប​អ​ង្គេ​ត និង​ស្រាវជ្រាវ ជា​លទ្ធផល​បាន​បង្ហាញ​ថា ព័​ត៌​ខាងលើ គឺជា​ព័ត៌មាន​មិន​ពិត គ្មាន​មូលដ្ឋាន​ប្រភព​ច្បាស់លាស់ ជា​ព័ត៌មាន​បំពុលសង្គម ។

ពាក់ព័ន្ធ​ករណី​ខាងលើ លោកស្រី ឆប គឹ​ម​ឡា​ង ដែល​ត្រូវជា​ម្ដាយ​កូនស្រី​ដែល​បាន​បាត់​ខ្លួន​បាន​ចេញ​មុខ​អះអាង​ថា ពុំ​មាន​ករណី​ជន​ណា​ចាប់ជម្រិត ឬ​ចា​.​ប់​កូន​គាត់​ទេ នេះ គឺជា​រឿង​ស្នេហា​របស់​កូន​ៗ​គាត់​ប៉ុណ្ណោះ សូម​សាធារណជន​កុំ​មានការ​យល់​ច្រឡំ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៣​នេះ នារី​ដែល​គេ​ផ្សាយ​ព័ត៌មាន​ថា បាត់​ខ្លួន​នោះ​បាន​ចេញ​មុខ​បំភ្លឺ​ថា នាង​មានឈ្មោះ ខ្នួច ស៊ី​មាន ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ពោធិ​រៀង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី កាលពីរ​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ វេលា​ម៉ោង​១៦ និង​៣០​នាទី​ខ្លួន​បាន​អង្គុយ​លក់​ក្រឡាន នៅ​មុខ​សាលាឃុំ​បន្ទាយ​នាង ក្រោយមក​ខ្លួន​បាន​ឡើង​ឡាន​ទៅ​ជាមួយ​ឈ្មោះ សុខ វណ្ណៈ ហៅ​ប៉ែ​ត អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​គ្មាន​ការ​បង្ខិតបង្ខំ រឺ​ចា​.​ប់​ជំរិត​ទេ ពីព្រោះ​ខ្លួន និង​ឈ្មោះ សុខ​វណ្ណៈ ហៅ​ប៉ែ​ត​នេះ​បាន​ស្រឡាញ់​គ្នា​យូរ​មក​ហើយ គឺ​ពួក​គេ​ទៅ​ដើរ​លេង​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ ។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន​មេត្តា​ជ្រាប និង​កុំ​មានការ​ភាន់ច្រឡំ អ្នកនាំពាក្យ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ស្នងការដ្ឋាន​ដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ សូម​អំពាវនាវ ប្រជាពលរដ្ឋ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែល​មិន​ទាន់​ដឹង​ការ​ពិត គ្មាន​មូល​មូលដ្ឋាន​ច្បាស់លាស់ ផ្សាយ​មិន​ពិត គឺជា​ការ​បំភ្លៃ​សក្ខីកម្ម​នាំ​ឲ្យ​ខុសច្បាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ប្រឹងប្រែង​របស់​នគរបាល​ជាតិ ។

ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ប្រឌិត​រឿង​ដែល​នាំ​ឲ្យ​មាន​ចលាចល​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ