ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងខ្លាំង​! ​នឹកឃើញ​គោ​ជាប់​ចំណង​នៅ​វាលស្រែ​ ក៏​រត់​ទៅដឹកគោ​មក​ផ្ទះ​ តែ​​មិន​ទាន់​ដល់​ផ្ទះ​ផង បែរ​​ជួបគ្រោះ​អកុសល​យ៉ាង​រន្ធ.ត់​

10 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ មេឃ​កំពុង​តែ​ភ្លៀង​ខ្យល់​លាយឡំ​នឹង​ផ្គរ​រ​ន្ទះ​យ៉ាង​ខ្លាំង ​ស្រាប់តែ​បុរស​ម្នាក់​​ចេញ​ទៅ​

ខេត្ត​ព្រៃវែង ៖ មេឃ​កំពុង​តែ​ភ្លៀង​ខ្យល់​លាយឡំ​នឹង​ផ្គរ​រ​ន្ទះ​យ៉ាង​ខ្លាំង ​ស្រាប់តែ​បុរស​ម្នាក់​​ចេញ​ទៅ​ដឹកគោ ក៏​ជួប​គ្រោះ​អកុសល ត្រូវ​រន្ទះបា.ញ់​ស្លា.ប់​នៅ​កណ្តាល​វាលស្រែ​ ខណៈ​គោ​ជា​ច្រើន​ក្បាល​ដែល​ជន​រង​គ្រោះ​ដើរ​ដឹក បែរជា​មិនកើត​អ្វី​​នោះ​ទេ​។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាចថ្ងៃ​ទី ២៧ ឧសភា នៅ​ចំណុច​វាលស្រែ​ខាងកើត​ភូមិ​មេ​លប់ប្រហែល​៤០០​ម៉ែត្រ ស្ថិត​ក្នុងឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ពៅ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​រស់នៅ​ភូមិឃុំកើតហេតុ​ខាងលើ ។​

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ដឹកគោ​របស់​គាត់​យក​ទៅ​ចងអោយ​ស៊ី​ស្មៅ​នៅ​វាលស្រែ​តាំងពី​ព្រឹក លុះដល់​ល្ងាច មេឃ​កំពុង​ភ្លៀង​ផ្គរ​ខ្លាំង គាត់​នឹកឃើញ​គោ​ជាប់​ចំណង​នៅ​វាលស្រែ​ ក៏​រត់​ទៅ​ស្រាយចំណង​ដឹកគោ​មក​ផ្ទះ​វិញ តែ​ជា​អកុសល​ មក​មិន​ទាន់​ដល់​ផ្ទះ​ផង ក៏​ត្រូវ​រន្ទះបា.ញ់​ស្លា.ប់​តែ​ម្តង​។

បច្ចុប្បន្ន​ ស.ពជនរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

សូម​​រំលឹក​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​ធម្មជាតិ​ប្រែប្រួល​ខ្លាំង​ណាស់ ភ្លៀង​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់​ក៏​កា.ច​សាហា.វ​ណាស់​ដែរ ដូច្នេះ​សូមបងប្អូន​​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ជា​ពិសេស​ពេល​មេឃ​កំពុង​ភ្លៀង​កុំ​ចេញ​ទៅ​វាលស្រែ ឬ​ជ្រក​ក្រោម​ដើមឈើ រាល់​គ្រឿង​អេ​ឡិច​ត្រូ​និក​ដែល​មាន​ជាតិ​វិទ្យុសកម្ម​ត្រូវ​បិទ​​អោយ​អស់​ ដើម្បី​ការពារ​រាល់​ហា​នី​ភ័យ​ណាមួយ​ដែល​អាច​កើតឡើង​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ