ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​ធ្វើ​ផ្ទះសម្បែង​​ជិត​៤០​ខ្នង​រង​ការ​ខូចខាត

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ភ្លៀង​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​២​ឃុំ បណ្ដាល​ឱ្យ​ផ្ទះសម្បែង​​របស់​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​អស់​ចំនួន​៣៦​ខ្នង​ផ្ទះ បង្ក​ឱ្យ​មាន

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​២​ឃុំ បណ្ដាល​ឱ្យ​ផ្ទះសម្បែង​​របស់​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​អស់​ចំនួន​៣៦​ខ្នង​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងស្រុក​អូរ​ជ្រៅ​។

លោក កែវ តារា​រស្មី អភិបាលស្រុក​អូរ​ជ្រៅ បាន​ប្រាប់​ថា នៅ​ស្រុក​អូរ​ជ្រៅ មា​ប​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​ប៉ះពាល់​២​ឃុំ ហើយ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​ដោយ​ប៉ើង​ដំបូល និង​រលំ​អស់​ចំនួន​៣៦​ខ្នង​ផ្ទះ ក្នុង​នោះ​រួម​មាន ៖ ១- ឃុំ​ច​ង្ហា ប៉ះពាល់​២៨​ខ្នង ២- ឃុំ​សឹ​ង្ហ ប៉ះពាល់​ចំនួន​៨​ខ្នង និង​រង​ការ​ដួល​រំលំ​ស្លាក​សញ្ញា​គណបក្ស​ចំនួន​២​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ អាជ្ញាធរ​ស្រុក​និង​ឃុំ បាន​ចុះ​ពិនិត្យ និង​រាយការណ៍​ជូន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មន្ត​រាយ​ខេត្ត និង​សុំ​កងកម្លាំង​ដើម្បី​ជួយ​អន្តរាគមន៍​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ក្រោយ​ពេល​ស្រុក​អូរ​ជ្រៅ​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​រយៈពេល​២​ថ្ងៃ​មក​ហើយ និង​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ប៉ុន្តែ​សំណាង​គ្មាន​អ្នក​ណា​រង​គ្រោះ​នោះ​ទេ​។

លោក កែវ តារា​រស្មី បាន​កោតសរសើរ​ចំពោះ​កងកម្លាំង​យោធា និង​នគរបាល​កងរាជអាវុធហត្ថ ក្រោយ​ទទួល​បាន​ព័ត៌មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ក៏​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ជួសជុល​រហូត​រួចរាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ