ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​ផ្ទុះ​​គ្រាប់ទៀត​នៅ​​រដ្ឋ​ធានី​​​លីប៊ីខណៈ​​មេ​ដឹកនាំ​​​តួកគី​អំពាវ​នាវ​​ឱ្យ​លោក​កាដាហ្វី ​បោះបង់​ចោល​អំណាច​

14 ឆ្នាំ មុន

ការ​ផ្ទុះ​​៣លើក​​ជាប់​ៗ​គ្នា​​ត្រូវ​បាន​​គេ​ឮ​នៅ​ក្នុង​ទីក្រុងទ្រីប៉ូលី​ ​ រដ្ឋធានី​លីប៊ី ​កាលពីព្រឹកថ្ងៃទី​​៤ ឧសភា នៅពេល​​យន្តហោះ​​ជា​ច្រើន​​​គ្រឿង​ហោះ​សំកាំង​ពីលើ​ក្រុង​​នេះ​រយៈ​ពេល​ ប៉ុន្មានថ្ងៃ​​​ក្រោយ​ពី​​មេ​ដឹកនាំ​​ផ្តាច់ការ​​ប្រទេស​នេះ​ លោក​មូអាម៉ា កាដាហ្វី ​​រួចផុត​ជីវិត​ពីការ​វាយប្រហារ​​​តាម​អាកាស​​របស់អង្គការ​​អូតង់ ដែលបណ្តាល​ឱ្យ​ស្លា.ប់​​កូនប្រុស​​ពៅ​របស់​លោក ។​

ការ​ផ្ទុះ​​៣លើក​​ជាប់​ៗ​គ្នា​​ត្រូវ​បាន​​គេ​ឮ​នៅ​ក្នុង​ទីក្រុងទ្រីប៉ូលី​​ រដ្ឋធានី​លីប៊ី ​កាលពីព្រឹកថ្ងៃទី​​៤ ឧសភា នៅពេល​​យន្តហោះ​​ជា​ច្រើន​​​គ្រឿង​ហោះ​សំកាំង​ពីលើ​ក្រុង​​នេះ​រយៈ​ពេល​ប៉ុន្មានថ្ងៃ​​​ក្រោយ​ពី​​មេ​ដឹកនាំ​​ផ្តាច់ការ​​ប្រទេស​នេះ​ លោក​មូអាម៉ា កាដាហ្វី ​​រួចផុត​ជីវិត​ពីការ​វាយប្រហារ​​​តាម​អាកាស​​របស់អង្គការ​​អូតង់ ដែលបណ្តាល​ឱ្យ​ស្លាប់​​កូនប្រុស​​ពៅ​របស់​លោក ។​
គេ​​ប៉ាន់​ស្មាន​ថា ការ​ផ្ទុះនោះជា​ការ​វាយ​ប្រហារ​​​តាមអាកាសរបស់អង្គការ​​អូតង់​ប្រឆាំង​កង​កម្លាំង​​​ស្ម័គ្រ​ស្លាប់​​របស់​លោកកាដាហ្វី ទៀត។​ ក្រោយ​ពី​​​​ការផ្ទុះ​​ទាំង​​​៣លើក​​មាន​ការ​បាញ់​​កាំភ្លើង​​​​ជា​បន្ត​​បន្ទាប់​​ទៀត ។​
សាក្សី​​នានា​និយាយ​ថា ​មានការ​ផ្ទុះ​​​ជាប់​ៗ​​គ្នា​​​ចំនួន​​​​៣លើក ​ហើយ​គេ​​បាន​ឃើញ​​ផ្សែង​​ហុយ​ចេញពី​​ទីតាំង​មួយនៅ​ភាគ​ខាង​កើត​​រដ្ឋធានី​​ទ្រីប៉ូ​លី ។​
នាយករដ្ឋ​មន្ត្រី​​តួក​គី​​លោក Recep  Tayyip Erdogan កាលពី​ថ្ងៃទី​៣ ឧសភា ​កន្លង​មក បាន​អំពាវ​នាវ​​ដល់​ប្រធានាធិបតី​​​លីប៊ី ដែល​មាន​បញ្ហា​​​លោក​​មូអាម៉ា កាដាហ្វី ​​​ឱ្យ​ចុះ​​ចេញពីតំណែង​​​​ជា​បន្ទាន់ ។​ លោក Erdogan ថ្លែង​ប្រាប់​​​អ្នក​​​កាសែត​​នៅក្នុង​ទីក្រុង​​​អុីស្តង់ប៊ុល​​​ថា «​សក​រាជ​ថ្មី​​​ត្រូវ​តែ​បាន​​​ចាប់ផ្តើម​​នៅប្រទេស​លីប៊ី ។ នៅ​​ត្រង់​ចំណុច​​​នេះ​អ្វី​​​​​​ជា​រឿង​​​ចាំ​បាច់​​​ដែលត្រូវ​ធ្វើ​​​សម្រាប់​លោក​កាដាហ្វី ​គឺ​ត្រូវ​តែបោះបង់​​ចោលអំណាច​​​ជា​បន្ទាន់ ហើយ​​បំពេញ​តួនាទី​​ផ្នែក​មនុស្សធម៌»​។​
ប្រទេសលីប៊ី​​កើតមាន​សង្គ្រាម​រវាង​កង​កម្លាំង​​​​ប្រទេស​សម្ព័ន្ធមិត្ត​​​ និង​កង​​កម្លាំង​ស្ម័គ្រ​ស្លាប់​​​របស់លោកកាដាហ្វី ​​​ដោយអង្គការ​​អូតង់​​​បានប្រើប្រាស់​​​ការ​វាយប្រហារ​​​តាមអាកា​ស​ដើម្បី​​អនុវត្ត​ដំណោះស្រាយ​​របស់​ក្រុមប្រឹក្សា​​សន្តិសុខ​​​អង្គការ​សហប្រជាជាតិ​​​​សំដៅ​ការ​ពារ​ជនស៊ីវិល​​ដែល​រង​​ការ​គំរាម​កំហែង​ដោយកង​កម្លាំង​​របស់​​​លោកកាដាហ្វី ។​
ការអំពាវ​នាវ​​​ឱ្យលោកកាដាហ្វី ​បោះបង់​​ចោល​​អំណាច​របស់​លោក Erdogan ធ្វើឡើង​​រយៈ​ពេល​​មួយថ្ងៃ ​​ក្រោយពីប្រទេស​​របស់​លោក​បិទ​ស្ថានទូត​របស់ខ្លួន​​ប្រចាំ​ទីក្រុង​​​ទ្រីប៉ូលី ​ហើយ​ជម្លៀស​​​ឯកអគ្គរដ្ឋទូត​ និងអ្នក​​ការទូត​របស់ខ្លួន ​ទៅកាន់​ប្រទេស​ទុយនីស៊ី ។​
ប្រទេ​ស​តួកគី​​មានទំនាក់ទំនង​​ផ្នែក​ពាណិជ្ជ​កម​្ម​​យ៉ាង​ជិត​ស្និទ្ធ​​​ជាមួយប្រទេស​លីប៊ី ៕