ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​សង្គ្រោះ​១គ្រឿង​ ​បើកគេចម៉ូតូ ជួបគ្រោះ​​ផ្អើល​​ម្តុំ​​ព្រលាន​យន្តហោះ

10 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​ក្រសួងសុខាភិបាល​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​មួយ​គ្រឿង​បើកលឿន​

​រាជធានីភ្នំពេញ ៖ រថយន្ត​ក្រសួងសុខាភិបាល​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​មួយ​គ្រឿង​បើកលឿន​បួង​ចង្កូត​គេច​ពី​ម៉ូតូ​ជ្រុល​ទៅ​បុ.ក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​​ឱ្យ​អ្នក​បើកបរ​រង​របួសធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៣​និង​២៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧​ ខែឧសភា ឆ្នាំ​២០២៣ ​ស្ថិត​នៅ​ជិត​ច្រកចូល​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ចំណុច​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។​ 

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ក្រសួងសុខាភិបាល​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង ពណ៌​ស ពាក់​ស្លាក​លេខ ​រដ្ឋ​ 2 .2.0885 បើកបរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន ​ខណៈ​មក​ដល់​ហួស​ច្រកចូល​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​បន្តិច​ ក៏​បួង​ចង្កូត​គេច​ពី​ម៉ូតូ​មួយ​គ្រឿង ​ដោយ​មិន​ចាំ​ស្លាក​លេខ​និង​ម៉ាក​បាន​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្ដាល​ឱ្យ​​ខូចខាត​ឃឿ​ន​ចំនួន៣ផ្ទាំង​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម ចំណែក​អ្នកបើកបរ​​រថយន្ត​បាន​រង​របួសធ្ងន់​ ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។ បន្ទាប់​មក​ទើប​ខាង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់​ហើយ​ក៏​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ការិយាល័យ​ចរាចរណ៍​បន្ត​ភ្លាម​ៗ​។​ 

ក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​មូលដ្ឋាន​ និង​សមត្ថកិច្ច​ផ្នែក​ជំនាញ​ការិយាល័យ​ចរាចរណ៍​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវគោក​ រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​បន្ត​នៅ​​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ