ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! យុវ​សិស្ស​១រូប ​ជិះ​ម៉ូតូ​ទៅ​រៀន​ ស្រាប់តែ​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធ.ត់​

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ យុវសិស្សម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​រៀន ហើយ​ត្រូវ​រថយន្ត​កុងតឺន័រ​១​គ្រឿង​បើក​ក្នុង​

រាជធានី​ភ្នំពេញ​ ៖​ យុវសិស្សម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​រៀន ហើយ​ត្រូវ​រថយន្ត​កុងតឺន័រ​១​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ស្រប​ទិស​គ្នា​ជ្រុល​ទៅ​បុ.ក​ពី​ក្រោយយ៉ាង​​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​ខ្ទា.ត​ចូល​ក្រោម​កង់​រថយន្ត​នោះ​កិ.ន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម៉ូតូ​បាន​ប៉ើង​ខ្ទា.ត​ផ្លោង​ចូល​ទៅ​ក្នុងផ្ទះ​លក់​បាយ​នៅ​ជិត​នោះ​។

​ហេតុការណ៍​ខាងលើ​នោះ​បាន​បង្កការ​ភ្ញាក់​ផ្អើលកើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ នៅ​​លើ​កំណាត់​ផ្លូវ​ចោម​ចៅ​ (​ផ្លូវ​វ៉េ​ង​ស្រេង​)​ ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

យុវ​សិស្ស​រង​គ្រោះ​ឈ្មោះ​ឆាន់ តុលា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​ប៊ែ​ល​ធី មាន​ទីលំនៅ​បុរី​ពិភព​ថ្មី​១ ផ្លូវជាតិ​លេខ​៣ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល​ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​យុវជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ធុនសេ​១២៥ ព​ណ៍​ខ្មៅ​ ពាក់​ស្លក​លេខ​ កំពត​ 1A-9922 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ទៅ​រៀន​តាម​ផ្លូវ​ចោម​ចៅ​ ។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​​១​គ្រឿង ព​ណ៍​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3E-1254​ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​និង​ក្នុង​ល្បឿន​លឿន​ទៅ​ដល់ ហើយ​ពុំ​ដឹង​ថា​អ្នកបើកបរ​រថយន្ត​នេះ​រវល់​ងាក​ទៅ​ណា​ទេ ក៏​បាន​បុ.ក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែ​ម្ដង​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​យុវជន​រង​គ្រោះ​ខ្ទា.ត​ចូល​ក្រោម​កង់​រថយន្ត​ខាងលើ​កិ.ន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែកឯ​ម៉ូតូ​បាន​ប៉ើង​ខ្ទា.ត​ផ្លោង​ជា​ច្រើន​ម៉ែត្រ​ចូល​ទៅ​ក្នុងផ្ទះ​លក់​បាយ​មួយ​កន្លែង​នៅ​ជិត​នោះ​ ។

​ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បង្ក​ប្រុង​រត់គេច​ខ្លួនដែរ​ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​ប្រចាំការ​នៅ​ទីនោះ​ឃាត់ខ្លួន​នាំ​ទៅ​សាក​សួរ​ បន្ទាប់​មក​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ