បារាំងគ្រោងបើកកិច្ចប្រជុំស្តីអំពីការធ្វើអន្តរកាលនៅលីប៊ី
ប្រទេសបារាំងនិយាយកាលពីថ្ងៃទី៣ ឧសភា កន្លងមកថា ខ្លួនមានផែនការបើកកិច្ចប្រជុំមួយស្តីពីបញ្ហានៅលីប៊ី ដើម្បីជំរុញឱ្យមានការធ្វើអន្តរកាលផ្នែកនយោបាយរបស់ប្រទេសនេះ ដែលខ្លួន (បារាំង) គាំទ្រពួកឧទ្ទាមដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងមានភក្តីភាព ចំពោះមេដឹកនាំលីប៊ី លោកមូអាម៉ា កាដាហ្វី ។ ប្រធានាធិបតីបារាំង លោកនីកូឡាស់ សាកូហ្ស៊ី ត្រូវបានដកស្រង់សម្តីដោយទស្សនាវដ្តី L’Express ដែលថ្លែងថា ប្រទេសបារាំងនឹងបើកធ្វើសន្និសីទក្នុងទ្រង់ទ្រាយយ៉ាងធំមួយ ក្នុងសប្តាហ៍ខាងមុខនេះស្តីអំពីបញ្ហាប្រទេសលីប៊ី
ចែករំលែកព័តមាននេះ