ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ៖ លោកថាក់ស៊ីន និងលោកស្រីយីងឡាក់មិនដែលអំពាវនាវឱ្យបរទេសកាត់ជំនួយខុសអ្នកប្រឆាំងនៅកម្ពុជា

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​កោតសរសើរ​ចំពោះ​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា និង​លោកស្រី…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​កោតសរសើរ​ចំពោះ​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា និង​លោកស្រី យី​ង​ឡាក់​ស៊ី​ណា​វ៉ា​ត្រា ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​មិន​ដែល​អំពាវនាវ​ឱ្យ​បរទេស​កាត់​ជំនួយ​ដល់​ប្រទេស​ថៃ​មិន​ដូច​អ្នកប្រឆាំង​នៅ​កម្ពុជា​វិញ​តែងតែ​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​នានា​កាត់​ជំនួយ​មក​កម្ពុជា ។

ថ្លែង​នា​ឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូ​យ៉ា​ល់​គ្រុប​ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នៅ​ព្រឹក ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា នៅ​ប្រទេស​ថៃ​អ្នកនយោបាយ​គេ​ប្រឆាំង​គ្នា ក៏​ប៉ុន្ដែ​ពួក​គេ​មិន​ដែល​ស​ម្លា​.​ប់​ជនជាតិ​របស់​ខ្លួន​ឡើយ​តាម​រយៈ​ការ​អំពាវនាវ​កុំឱ្យ​បរទេស​មក​វិនិយោគ ឬ​ឈប់​ទិញ​ទំនិញ​នោះ​ទេ ។

សម្ដេច​តេ​ជោ បញ្ជាក់​ថា «​ខ្ញុំ​សូម​សរសើរ​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា​-​យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ដែល​ជា​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ទាំង​បង ទាំង​ប្អូន ទោះបី​គេ​ទម្លាក់​ដោយ​រដ្ឋប្រហារ ហើយ​រស់នៅ​បរទេស​ដែល​មិន​ចូល​ក្នុងស្រុក​បាន ប៉ុន្ដែ​អ្នក​ទាំង​ពីរ​មិនមែន​អំពាវនាវ​បរទេស​កាត់​ជំនួយ ឬ​ឈប់​ទិញ​ទំនិញ​ថៃ ឬ​ឈប់​វិនិយោគ​ក្នុង​ប្រទេស​ថៃ​» ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា វា​ជា​រឿង​អយុត្តិធម៌​ពន់ពេក​ណាស់​ចំពោះ​គ្រួសារ ថា​ក់​ស៊ី និង​យី​ង​ឡាក់ ត្រូវ​បាន​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ជា​បន្តបន្ទាប់ គ្មាន​បរទេស​ណា ឬ​ក្រុមប្រឆាំង​ណាមួយ​ចេញ​មុខ​ថ្កោលទោស ឬ​ប្រឆាំង​សកម្មភាព​រដ្ឋប្រហារ​នោះ​ឡើយ ។

ជុំវិញ​បញ្ហា​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ទាំងនេះ សម្ដេច​នាយក​រដ្ឋមន្ដ្រី​លើក​ឡើង​ថា ប៉ុន្ដែ​អ្នក​ជ្រុលនិយម​នៅ​កម្ពុជា​វិញ​ទៅ​ដល់​ទីណា​ទាមទារ​ឱ្យ​បរទេស​ឈប់​ទិញ​ទំនិញ​នៅ​កម្ពុជា ឬ​ដាក់​ទណ្ឌកម្ម​នានា​មក​លើ​ប្រទេស​កម្ពុជា ខណៈ​សម្ដេច បានឱ្យ​ដឹង​ថា រង​ចាំ​មើល​ជោគវាសនា​របស់​ពួក​អ្នកឯង​ទៅ​ក្រោយ​អំពាវនាវ​ឱ្យ​បរទេស​កាត់​ជំនួយ​លើ​កម្ពុជា ។

សម្ដេច​គូសបញ្ជាក់​ទៀត​ថា «​ប៉ុន្ដែ​មិន​នឹក​ស្មានថា អ្នក​ជ្រុលនិយម​ក្នុង​ប្រទេស​កម្ពុជា​ទៅ​អំពាវនាវ​ឱ្យ​បរទេស​ដាក់​ទណ្ឌកម្ម​លើ​ខ្មែរ​ឈប់​ទិញ​ទំនិញ​ខ្មែរ​មិន​មក​វិនិយោគ​នៅ​ខ្មែរ​ក៏​ប៉ុន្ដែ​ពួក​អ្នកឯង​រង​ចាំ​មើល​ជោគវាសនា​របស់​ពួក​អ្នកឯង​ទៅ​»​។

សូម​ជម្រាប​ថា ទណ្ឌិត សម រ​ង្ស៊ី ឬ​អ្នកប្រឆាំង​មួយ​ចំនួន​ទៀត​បាន​ធ្វើ​នយោបាយ​បិទ​ខ្ទ ប់​ដង្ហើម​សេដ្ឋកិច្ចជាតិ តាម​រយៈ​អំពាវនាវ​ឱ្យ​បរទេស​កាត់​ជំនួយ ឬ​ឈប់​វិនិយោគ​នៅ​កម្ពុជា និង​យក​ប្រជាជន​ធ្វើ​ជា​ចំណាប់ខ្មាំង ដើម្បី​អំណាច​ខ្លួន ។ ខណៈ​អ្នកនយោបាយ​ទូទៅ​ធ្វើ​អ្វី​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​ជីវភាព​របស់​ប្រជាជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ