ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ​ខ្ញុំ​ឆ្លើយ​តប​ប្រាប់​វិញ​ថា ​ធ្វើ​អ្វី​ៗ​ដើម្បី​ការពារ​អំណាច និង​រក្សា​សន្តិភាព

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ​ដែល​កាន់​អំណាច​ជាង​៤០​ឆ្នាំ​មក​ហើយ​បាន​បញ្ជាក់​ថា ធ្វើ​អ្វី​ៗ​ដើម្បី​ការពារ​អំណា​ច និង​រក្សាសុខ​សន្តិភាព…

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ​ដែល​កាន់​អំណាច​ជាង​៤០​ឆ្នាំ​មក​ហើយ​បាន​បញ្ជាក់​ថា ធ្វើ​អ្វី​ៗ​ដើម្បី​ការពារ​អំណា​ច និង​រក្សាសុខ​សន្តិភាព ​។ ការ​លើក​ឡើង​​​​​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​ក្រុមប្រឆាំង​នាំ​គ្នា​លើក​ឡើង​ថា ស​ម្តេចបាននិងកំពុង​តែ​ការពារ​អំណាច​ខ្លួន​។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ នា​ព្រឹក​ថ្ងៃ​ទី​២៧ ​ឧសភា​ ឆ្នាំ​២០២៣ ​សម្តេច​តេ​ជោ​ ហ៊ុន សែន​នាយក​​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ «​មាន​តែ​រក្សា​សន្តិភាពឲ្យ​បាន​ទើបមានការ​អភិវឌ្ឍ ហើយ​អ្នក​ទាំងអស់​គ្នា​បានដឹង​ ហើយ​មាន​អ្នករក្សា​សន្តិភាព គឺ​អ្នក​ស្វែងរក​សន្តិភាព ហើយ​ជា​អ្នក​ការពារ​សន្តិភាព អ្នក​ដែល​គេ​មិន​បាន ស្វែងរក​គឺ​គេធ្វើ​យ៉ាងម៉េច​ឲ្យ​អ​ស្ថិរ​​ភាពក្នុងប្រទេស ដោយ​មិន​គិត​ពី​អ្នក​ណា​​ស្លាប់​ ឬ​រស់​ទេ ធ្វើ​យ៉ាងណា​បាន​អំណាច​»​ ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា​ ឥលូវ​លោក ​ហ៊ុន សែន ​ធ្វើ​យ៉ាងណា​ការពារ អំណាចឲ្យ​បាន ​«​ខ្ញុំ​សូម​ឆ្លើយ​ទៅ​វិញ​បាទ​! OK»​ទទួលយក​ខ្ញុំ​ការពារ​អំណាច​គ្មាន​អ្វី​ពិបាក​នោះ​ទេ ប៉ុន្តែ​សុំ​សួរ​លោក​ឯង​វិញ​ថា ​ចង់បាន​អំណាច ​តើ​យ៉ាងម៉េច​ដែរ? ពួក​លោក​ឯង​ប្រើប្រាស់​វិធី​សាស្ត្រ មិន​ប្រជាធិបតេយ្យ ចង់បាន​អំណាចចង់​ឲ្យ​សម្លាប់​ ហ៊ុន សែន ឲ្យ​គេ​ចាប់​ ហ៊ុន សែន ចង់​កង​កំលាំង​ប្រដាប់​អាវុធ​បែរ​កាណុង​មក​សម្លាប់​ ហ៊ុន សែន ដែល​ជា​វិធី​មិន​ប្រជាធិបតេយ្យ ដែល​មិនត្រូវ​អត់ឱន​ឲ្យ​ទេ ចំពោះ​ក្រុម​ជ្រុលនិយម​នេះ​ ។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា បើ​បណ្តោយ​ឲ្យ​ក្រុម​ជ្រុ​ក​និយម​នោះ​ប្រទេស​យើង​នឹង​រង​គ្រោះ​​សារ​ជា​ថ្មី​ទៀត​​ ​ដូច្នេះ គោលដៅ​អ្នក​នោះ​ចង់​ធ្វើ​បដិវត្ត​ពណ៌​ដូច​ពេល​កន្លង​ទៅ​មាន​ករណី​បដិវត្ត​កសិករ ដែល​ក្រុម​នេះ​បាន​សិក្សា​នៅ​មាន​ប៉ុន្មាន​កន្លែង​ទៀត​ ។ បើ​នៅ​មាន​ឧបាយ​​កល​នោះ​ យើង​នៅ​តែ​បន្ត​និយាយ​។
សម្តេច​តេ​ជោ​ក៏​បាន​ប្រាប់​ទៅ​កាន់​មិត្ត​បរទេស​ដែល​ផ្តល់​ថវិកាសម្រាប់​ចលនា​បែប​នេះ ដកថយ​ខ្លួន​ឲ្យ​ឆ្ងាយ​ព្រោះ​យើងខ្ញុំ​នឹង​ស្រាវជ្រាវ​ឲ្យ​ដល់​ឬ​ស​គល់​ថា ​តើ​អ្នក​បាន​លុយ​ពី​ណា​មក​ ដើម្បី​ហ្វឹកហាត់​ផែនការ​របៀប​ហ្នឹង​។

សម្តេច​គូសបញ្ជាក់​ថា​៖ «​យើង​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​ប្រទេស​មួយ​ច​ត្រូវ​បំផ្លាញនោះ​ទេ ។​ អ្នកខ្លះ​បាន​និយាយ​ជាមួយ​យើង​ថា ​ហេតុ​បាន​និយាយ​ពី​សន្តិភាព​ទៀត បើ​ប្រ​ទេស មាន​សន្តិភាព​ហើយ​!​ ប៉ុន្តែ​ខ្ញុំ​ចាំបាច់​ត្រូវ​តែ​និយាយ​ដោយសារ​ពួក​អ្នកឯង​ចង់​បំផ្លាញ​សន្តិភាព​នៅ​ប្រទេស​របស់ខ្ញុំ »​។ ​សម្តេច​ក៏​បាន​លើក​ឡើង​ថា​ហេតុ​ដែល​មានការ​ចង់​បំផ្លាញ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ម្តង​ហើយ​ម្តងទៀត​ ទើប​សម្តេច​និយាយ​ ។​ តាម​រយៈ​មធ្យោបាយ​ច្រើន​ណាស់​ ដែល​ពួក​គេ​ចង់​បំផ្លាញ​សន្តិភាព​ ។

សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​ «​អ្នកឯង​ត្រូវ​ចាំ​និង​កុំ​ភ្លេច​ថា​ពួក​ខ្ញុំ​ក៏​មាន​ខួរក្បាល​ដែរ ក៏​ចេះ​គ្រប់​ក្រង​ប្រទេស​របស់​ខ្លួន​ដែរ ពួក​ខ្ញុំ​ក៏​មាន​ព៌​ណ​មាន​គ្រប់គ្រាន់​នូវ អ្វី​ដែល​ពួក ឯង​កំពុង​ធ្វើ​ដែរ​។ ហើយ​ពួក​អ្នកឯង​កុំ​និយាយ​រឿង​នេះ​ជា​សិទ្ធិ​បញ្ចេញមតិ​។ អ្នកឯង​ត្រូវ​យល់ អំពី​បញ្ហា​នេះ ការ​ធ្វើ​ឲ្យ​រំជើបរំជួល​បង្កើត​ចលនា​ច​ល »​។​

ជាមួយ​គ្នា​នោះ​ដែរ​​​ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ​តើ​មាន​អ្នកដឹង​ថា ​ឆ្នាំ​១៩៧៩​មាន​សង្គ្រាម​កើតឡើង​នៅ​កម្ពុជា ខណៈ​ពេល​នេះ ​កម្ពុជា​ត្រូវ​បាន​ប្រសិទ្ធ​នាម​កោះសន្តិភាព តែ​បែប​មាន​សង្គ្រាម ​។ ​គ្រាប់​បែប​រាប់​លាន​តោន​​ត្រូវ​បាន​ទម្លាក់​លើ​ក្បាល​ប្រជាជន​កម្ពុជា អី​ញ្ចឹ​ង​ទេ​យើង មិន​ប្រហែស​ទេ ចង់​អ្នកឯង​ថា​ម៉េច​ថា​ទៅ គឺ​កម្ពុ​ជា​ត្រូវ​មាន​សន្តិភាព ដើម្បី​ធានា​ដល់​ភាព​សុខ សាន្ត​របស់​ប្រជាជន​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកប ដោយ​ចីរ​ភាព ​៕

អត្ថបទសរសេរ ដោយ