ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកូរ៉េខាងជើងនិងចិនបើកឡើងវិញ
ប្រទេសកូរ៉េខាងជើង ៖ ៣ឆ្នាំបន្ទាប់ពីផ្ទុះការឆ្លងរាលដាលនៃកូវីដ-១៩ សេដ្ឋកិច្ចកូរ៉េខាងជើងទី
ប្រទេសកូរ៉េខាងជើង ៖ ៣ឆ្នាំបន្ទាប់ពីផ្ទុះការឆ្លងរាលដាលនៃកូវីដ-១៩ សេដ្ឋកិច្ចកូរ៉េខាងជើងទី
ប្រទេសកូរ៉េខាងជើង ៖ ៣ឆ្នាំបន្ទាប់ពីផ្ទុះការឆ្លងរាលដាលនៃកូវីដ-១៩ សេដ្ឋកិច្ចកូរ៉េខាងជើងទីបំផុតផ្ដល់សញ្ញានៃការងើបឡើងវិញ ។ នេះជាសេចក្ដីរាយការណ៍របស់កាសែត សេដ្ឋកិច្ចជប៉ុន
NIHON KEIZAI SHIMBUN ដែលដកស្រង់ស្ថិតិគយចិន សម្រាប់ការចេញផ្សាយថ្ងៃទី២៥
ឧសភា ដែលថា ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកូរ៉េខាងជើងនិងចិន បានឡើងដល់៦៨៤លានដុល្លាររវាងខែមករានិងខែមេសាឆ្នាំ២០២៣នេះ ។
កូរ៉េខាងជើងបានបិទកាលពីខែតុលាឆ្នាំ២០២០ ការដឹកជញ្ជូនទំនិញទៅកាន់ចិនតាមរថយន្តកាំមីញ៉ុង នាវានិងរថភ្លើងដែលនាំឲ្យមានការចុះថយខ្លាំងការផ្លាស់ប្ដូរពាណិជ្ចកម្មអន្តរជាតិ ។ ការបើកឡើងវិញនៃសកម្មភាពពាណិជ្ជកម្មគឺសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ ។ ចិនជាដៃគូពាណិជ្ចកម្មធំជាងគេទីមួយរបស់កូរ៉េខាងជើង ជាមួយជាង៩០%នៃការនាំចូល និងនាំចេញរបស់ខ្លួន ។
ចាប់តាំងពីឆ្នាំ២០១៧មកកូរ៉េខាងជើង ទទួលរងទណ្ឌកម្មរបស់ អ.ស.ប ដែលហាមឃាត់ការនាំ
ចេញផលិតផលមួយចំនួន ដូចជាធ្យូងថ្ម ដែកថែបនិងផលិតផលវាយណភ័ណ្ឌ ប៉ុន្តែកូរ៉េខាងជើងបានពង្វាងទណ្ឌកម្មទាំងនេះដើម្បីនាំចេញបណ្ដាផលិតផលខ្លួនទៅកាន់ប្រទេសចិន ។ ឧទាហរណ៍ការ
បញ្ជូនពលករកូរ៉េខាងជើងទៅចិន ទោះមានការហាមឃាត់របស់ អ.ស.ប តែនៅបន្ត ។ ទីក្រុង
ដានដុងរបស់ចិននៅជាប់ព្រំដែនកូរ៉េខាងជើងមានពលករកុូរ៉េខាងជើងចូលទៅធ្វើការពី៧០.
០០០ទៅ៨០.០០០នាក់ ក្នុងរោងចក្រកាត់ដេរឬរោងចក្រកែច្នៃគ្រឿងសមុទ្រ ។
កាសែតជប៉ុននោះបន្តទៀតថា ទោះបីការផ្លាស់ប្ដូរពាណិជ្ចកម្មបើកឡើងវិញ តែព្រំដែនកូរ៉េ
ខាងជើងនៅតែបិទមិនឲ្យបរទេសចេញចូល ។អាជ្ញាធរកូរ៉េខាងប្រហែលជាកំពុងពិចារណាពី
ការបើកព្រំដែនឡើងវិញ ៕
ចែករំលែកព័តមាននេះ