ប្រទេសអូស្ត្រាលី់ ៖ អ្នកពន្លត់ភ្លើងជាង១០០នាក់កាលពីថ្ងៃទី២៥ឧសភា ប៉ុនប៉ងពន្លត់ភ្លើងឆេះអគារកម្ពស់៧ជាន់មួយនៅក្រុងស៊ីដនី ដែលឆេះរាលដាលដល់អគារដទៃៗទៀតដែលនៅក្បែរ។

តាមពួកអ្នកជួយសង្គ្រោះថា អគារដែលឆេះនោះកំពុងតែបាក់ ចំណែកអណ្ដាតភ្លើង ចាប់ផ្ដើមរាតត្បាត ដល់អគារជិតខាងជាច្រើនទៀតក្នុងនោះមានអគារស្នាក់នៅផងដែរ។ ភ្នាក់ងារសង្គ្រោះបន្ទាន់ក្រុងស៊ីដនីឲ្យដឹងថា រថយន្តពន្លត់ភ្លើងដល់២០គ្រឿងនិងអ្នកពន្លត់ភ្លើងជាង១០០នាក់ ត្រូវបានប្រមូលដើម្បីទប់ទល់និងពន្លត់ភ្លើងឆេះអគារនេះ ស្ថិតនៅតាមមហាវិថីRANDLE STREET នៅជិតស្ថានីយរថភ្លើងកណ្ដាលក្រុងស៊ីដនី។ រថយន្តពន្លត់ភ្លើងយ៉ាងតិច១គ្រឿងដែលចូលជិតអគារមានភ្លើងឆេះ ត្រូវបំផ្លាញដោយអណ្ដាតភ្លើង។

បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គមបង្ហាញអណ្ដាតភ្លើងជះទៅលើអាកាសក៏ដូចជាផ្សែងយ៉ាងក្រាស់ហុយចេញពីអគារ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ