ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីក្តាំង​លើ​ផ្លូវ​ជាតិ​ពេល​ភ្លៀង​ធ្លាក់​​រអិល​ដូច​ខ្លាញ់​ក្រឡាប់​រថយន្ត​

14 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ​រថយន្ត​ម៉ាក​ហ្វត​រ៉េន​ជឺរ ​​របស់​ក្រុម​ហ៊ុន​​មួយ​បាន​ក្រឡាប់​ផ្ងារ​ជើង​​ឡើង​លើ​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម្នាក់ និង​អ្នក​រួម​​ដំណើរ​​៣​នាក់​ទៀត​រង​របួស​ស្រាល ។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង​១១យប់​ ថ្ងៃ​ទី​២ ឧសភា ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ​ស្រុក​ពាម​រក៍

ខេត្ត​ព្រៃវែង ៖ ​រថយន្ត​ម៉ាក​ហ្វត​រ៉េន​ជឺរ ​​របស់​ក្រុម​ហ៊ុន​​មួយ​បាន​ក្រឡាប់​ផ្ងារ​ជើង​​ឡើង​លើ​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម្នាក់ និង​អ្នក​រួម​​ដំណើរ​​៣​នាក់​ទៀត​រង​របួស​ស្រាល ។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង​១១យប់​ ថ្ងៃ​ទី​២ ឧសភា ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ​ស្រុក​ពាម​រក៍ ។

រថយន្ត​​ដែល​បាន​ក្រឡាប់​ខាង​លើ​នេះ ពាក់​ស្លាក​​លេខ​ភ្នំពេញ 2K-8146 បើក​បរ​ដោយ​ឈ្មោះ​​ឈុន ធី ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ ជា​អ្នក​បើក​​រថយន្ត​ឱ្យ​ក្រុម​ហ៊ុន​ ។ ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើត​​ហេតុ​ភ្លៀង​​ធ្លាក់​​យ៉ាង​ខ្លាំង ហើយ​នៅ​​ពេ​លកើត​ហេតុ​ភ្លៀង​​ពុំ​ទាន់​ដាច់​គ្រាប់​នៅ​ឡើយ​។ ​គេ​ឃើញ​រថយន្ត​ខាង​លើ​បើក​យា៉ង​លឿន​មក​ពី​ទិស​ខាង​លិច​ឆ្ពោះ​​ទៅ​​ទិស​ខាង​កើត លុះមក​ដល់​ចំណុច​កើត​ហេតុ​ក៏រេ​ចង្កូត​​មក​ខាង​ឆ្វេង​​ដៃ​ធ្លាក់​ជើង​ទេរ ហើយ​​​ទៅ​បុក​នឹង​​គល់​ឈើ​មួយ​បណ្តាល​ឱ្យ​​រថយន្ត​ក្រឡាប់​ផ្ងារ​​ជើង​ឡើង​លើ​​បោក​គូទ​​ត្រូវ​បង្គោល​​របង​លាន់​ដូច​រន្ទះ ។ ភ្លាមៗគេ​ឃើញ​​អ្នក​បើក​បរ​​ និង​អ្នក​រួម​ដំណើរ​៣​នាក់​​ទៀត បានលូន​ចេញ​ពី​​រថយន្ត​ទាំង​ព្រលឹង​ចុង​សក់ ។

​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍​ខាងលើ​នេះ​ត្រូវ​បាន​មតិ​សាធារណៈ ពិសេស​អ្ន​ក​បើក​បរ​យាន​យន្ត​តូច​ធំ​គ្រប់​ប្រភេទ​​រិះ​គន់​ ដោយ​សារ​​តែ​ការ​បណ្តែត​បណ្តោយ​ឱ្យ​រថយន្ត​ដឹក​ដី​បើក​បរ​លើ​ផ្លូវ​កំពប់ដី​​លើ​ដង​ផ្លូវ​មានកម្រាស់​ពី​៣​ទៅ​៥​សង្ទី​ម៉ែត្រ ធ្វើ​ឱ្យ​រអិល​ពេល​មាន​ភ្លៀង​ធ្លាក់​បង្ក​​គ្រោះ​ថ្នាក់​ដល់​អ្នក​បើក​​បរ​ និង​អ្នក​ធ្វើ​ដំណើរ​ ។ ជាក់​ស្តែង​​នៅ​លើ​ដង​ផ្លូវ​ជាតិ​ដែលចាក់​ក្រាល និង​អ៊ុត​កៅស៊ូ​ស្អាត​ល្អ​ បែរ​ជា​​មាន​​ដីឥដ្ឋ​​ក្តាំ​ង​នៅ​លើ​ថ្នល់ ពេល​ភ្លៀង​​ធ្លាក់​រអិល​ដូច​ខ្លាញ់​​បង្ក​​​ឱ្យ​មាន​គ្រោះ​ថ្នាក់​​​កើត​ឡើង​ជាយ​ថា​ហេតុ​ ដល់​អ្នក​បើក​បរ​​ ​យាន​យន្ត​គ្រប់​ប្រភេទ។

ខណៈ​​ពេ​ល​ស្ពាន​អ្នក​លឿង​ចាប់​ផ្តើម​​សាង​សង់​មក​​ គេ​សង្កេត​ឃើញ​ក្រុម​ហ៊ុន​​​សម្រុក​ដឹក​ដី​ចាក់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ហើយ​​បាន​ធ្វើ​ឱ្យ​​កំពប់​​​រាត់​រាយ​ពេញ​ផ្លូវ​ជាតិ​ដោយ​មិន​បាន​គិត​ពី​ប្រយោជន៍​​សា​ធា​រណៈ ឬ​អ្នក​ធ្វើ​ដំណើរ​​ទាំង​ថ្ងៃ ទាំង​យប់ ដែល​ទទួល​រង​នូវការ​ហុយ​ ឬ​ក៏​រអិល​ពេល​មាន​ភ្លៀង​ធ្លាក់​ឡើយ។ ទាំង​អស់​នេះ​ជា​ដើមចម​​បង្ក​ឱ្យ​​មាន​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​កើត​ឡើង​ជាញឹក​ញាប់​ និង​បាន​គំរាម​កំហែង​​ដល់​អាយុ​ជីវិត​អ្នក​ធ្វើ​ដំណើរ​ទៀតផង ។ ក្រោយ​ពេល​កើត​ហេតុ​​​គេ​ឃើញ​លោក​រស់​ វណ្ណា ​ស្នង​ការ​រង​ទទួល​បន្ទុក​ចរាចរណ៍​ទាំងផ្លូវ​គោក ទាំង​ផ្លូវ​​ទឹក​ និង​លោក​ម៉ៅ សា​ម៉េត ប្រធាន​​ការិយា​ល័យ​ចរាចរណ៍​​​ជើង​គោក ​បាន​មក​ត្រួត​​ពិនិត្យ​​រថយន្ត និង​សម្ភារ​ដែល​ខូច​ខាត​មាន​ម៉ាស៊ីន​ភ្លើង​ចំនួន​៣​គ្រឿង​ផង​ដែរ៕