ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្អួតមិនចេញ! បុរសជប៉ុនម្នាក់ ហូបមីជិតអស់ទៅហើយ បែរឃើញកង្កែបសំងំនៅបាតកំប៉ុង

10 ខែ មុន

(អន្តរជាតិ)៖ បុរសជនជាតិជប៉ុនម្នាក់បានជួបនឹងរឿងរ៉ាវយ៉ាងគួរឱ្យហួសចិត្តមួយ ក្រោយពេលគាត់បរិភោគមីអ៊ុដុង (Udon) ស្ទើរតែអស់ពីកំប៉ុងទៅហើយ ប៉ុន្តែបែរជាប្រទះឃើញកង្កែបរស់មួយក្បាលនៅបាតកំប៉ុង។ នៅក្នុងតាមការបង្ហោះនៅលើ Twitter កាលពីថ្ងៃទី២២ ខែឧសភា…

(អន្តរជាតិ)៖ បុរសជនជាតិជប៉ុនម្នាក់បានជួបនឹងរឿងរ៉ាវយ៉ាងគួរឱ្យហួសចិត្តមួយ ក្រោយពេលគាត់បរិភោគមីអ៊ុដុង (Udon) ស្ទើរតែអស់ពីកំប៉ុងទៅហើយ ប៉ុន្តែបែរជាប្រទះឃើញកង្កែបរស់មួយក្បាលនៅបាតកំប៉ុង។

នៅក្នុងតាមការបង្ហោះនៅលើ Twitter កាលពីថ្ងៃទី២២ ខែឧសភា គណនីឈ្មោះ Kaito បាននិយាយថា គាត់បានទិញមីអ៊ុដុង Spicy Dandan Salad Udon ពីហាងមី Marugame Seimen នៅពេលដែលគាត់កំពុងធ្វើដំណើរតាមផ្លូវ។

លោកក៏បានជំរុញឱ្យអ្នកផ្សេងទៀតត្រូវមានការប្រុងប្រយ័ត្នមុនពេលទិញយកទៅទទួលទាន ព្រោះថាពេលដែលគាត់ចាប់ផ្ដើមញ៉ាំគឺគាត់មិនបានពិនិត្យឱ្យគ្រប់ជ្រុងជ្រោយទេ ហើយទើបតែចាប់អារម្មណ៍នឹងសត្វកង្កែប នៅពេលដែលហូបមីដល់បាតកំប៉ុងទៅហើយ។

យ៉ាងណានៅថ្ងៃបន្ទាប់ ក្រុមហ៊ុនខ្សែសង្វាក់អាហារ Marugame Seimen បានចេញលិខិតសុំទោសតាមរយៈគេហទំព័ររបស់ខ្លួន ចំពោះការបង្កឱ្យមានបញ្ហា និងការព្រួយបារម្ភពីសំណាក់អតិថិជន។

ក្រុមហ៊ុនបានពន្យល់ថា កង្កែបទំនងជាត្រូវបានលាយឡំគ្នាជាមួយនឹងបន្លែឆៅ។ ក្រោយពីបានអនុវត្ត និងពង្រឹងការត្រួតពិនិត្យនៅនឹងកន្លែងនៅគ្រប់រោងចក្របន្លែដែលពាក់ព័ន្ធ ក្រុមហ៊ុនក៏បានប្រកាសថា  នឹងផ្អាកការលក់មុខម្ហូបដែលមានបន្លែឆៅជាបណ្តោះអាសន្ន។

សូមបញ្ជាក់ថា  The Spicy Dandan Salad Udon គឺជាផលិតផលថ្មីរបស់ Marugame Seimen ដែលមាន មី និងបន្លែ ដាក់ក្នុងកំប៉ុង ដោយតម្រូវឱ្យអ្នកទិញមុនបរិភោគត្រូវក្រឡុកឱ្យចូលជាតិជាមុនសិន និងពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន ដោយដាក់លក់ត្រឹមតែរយៈពេល៣ថ្ងៃ ខាងក្រុមហ៊ុនលក់បានរហូតដល់ទៅ ២១០,០០០កំប៉ុងទៅហើយ៕