ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​​ធ្លាក់​ពីលើ​ដំបូល​​​រថ​យន្ត​រង​របួស​ធ្ងន់​វង្វេង​​​​វង្វាន់​ស្មារតី​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់​ត្រូវ​បានគេ​​រាយការណ៍​​​ជំហាន​ដំបូង​​​ថា ធ្លាក់​​​ពីលើ​ដំបូល​រថ​យន្ត​​​បណ្តាល​​ឱ្យ​​​រង​​របួសធ្ងន់ វង្វេង​វង្វាន់​​ស្មារតី​​​កាល​ពី​វេលាម៉ោង​​​១២​និង​​​៣០នាទី​ថ្ងៃត្រង់​ទី​​៤ ឧសភា ​​២០១១ ​លើ​កំណាត់ផ្លូវ​ជាតិលេខ​​២ ​ស្ថិត​ក្នុង​ភូមិ​​​​ក្រាំង​ស្វាយ ​សង្កាត់​​ព្រែក​​កំពិស ​ខណ្ឌ​ដង្កោ

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់​ត្រូវ​បានគេ​​រាយការណ៍​​​ជំហាន​ដំបូង​​​ថា ធ្លាក់​​​ពីលើ​ដំបូល​រថ​យន្ត​​​បណ្តាល​​ឱ្យ​​​រង​​របួសធ្ងន់ វង្វេង​វង្វាន់​​ស្មារតី​​​កាល​ពី​វេលាម៉ោង​​​១២​និង​​​៣០នាទី​ថ្ងៃត្រង់​ទី​​៤ ឧសភា ​​២០១១ ​លើ​កំណាត់ផ្លូវ​ជាតិលេខ​​២ ​ស្ថិត​ក្នុង​ភូមិ​​​​ក្រាំង​ស្វាយ ​សង្កាត់​​ព្រែក​​កំពិស ​ខណ្ឌ​ដង្កោ ។​ ​​

អ្នក​ឃើញ​​​ហេតុការណ៍​​​បាន​និយាយ​​​​ឱ្យ​ដឹង​ថា ​​បុរស​នេះមានអាយុ​ប្រមាណ​​​​៤០ឆ្នាំ​ ​គាត់​ជិះ​​​លើ​ដំបូល​​ក្នុង​ចំណោម​​មនុស្សច្រើននាក់ ប៉ុន្តែ​​​មិន​​ដឹង​ថា ​មូលហេតុ​អ្វី​​ ទើប​បណ្តាល​​ឱ្យ​​គាត់​​​​ធ្លាក់​​ពី​លើ​​​​រថយន្តនោះទេ ​គាត់រង​របួស​ធ្ងន់​​​និយាយ​ស្តី​មិន​ទាន់​ដឹង​ទិស​​តំបន់​នៅ​​ឡើយទេ ​​ឥឡូវ​នេះ​​រថ​យន្ត​​​​ពេទ្យ​កំពុង​​​ដឹកគាត់​យកទៅ​​​សង្គ្រោះ ។ ព័ត៌​មាន​​លម្អិត​នឹង​ផ្សាយជូននៅពេលក្រោយ និង​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព.​