ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីឲ្យគ្រប់ភាគីត្រូវខិតខំដោះស្រាយវិវាទកម្មករឲ្យបានឆាប់រហ័ស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​តែ​ខិតខំ​ដោះស្រាយ​រាល់​វិវាទ​ជាមួយ​កម្មករ​ឲ្យ​ឆាប់រហ័ស កុំ​អូស​បន្លាយ​រយៈពេល​យូរ រហូត​ដល់​ដល់​ដៃ​តុលាការ ។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​តែ​ខិតខំ​ដោះស្រាយ​រាល់​វិវាទ​ជាមួយ​កម្មករ​ឲ្យ​ឆាប់រហ័ស កុំ​អូស​បន្លាយ​រយៈពេល​យូរ រហូត​ដល់​ដល់​ដៃ​តុលាការ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូ​យ៉ា​ល់​គ្រុប​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា​ឆ្នាំ​២០២៣ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ក្រុមបាល់ទាត់​ល្បី​ឆ្នើម​នៅ​បរទេស​បាន​ស្លៀកពាក់​របស់​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន អា​ឌី​ដាស់ និង​ក្រុម​ណៃ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ការ​ផលិត​របស់​កូន​ខ្មែរ​មិន​ចាញ់​ពី​ការ​ផលិត​របស់​ប្រទេស​ដទៃ​នោះ​ទេ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​មានការ​បណ្តុះបណ្តាល​កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ផង​ដែរ ដើម្បី​ជំនាញ​កាន់តែ​ខ្លាំង ។ នៅ​ចំពោះ​កម្មករ​ជាង​១​ពាន់​នាក់​សម្តេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​ថា​៖«​បើសិន​មាន​ករណី​វិវាទ​ត្រូវ​ដោះស្រាយ កុំ​ទុក​យូរ​កុំ​ចិញ្ចឹម​ទំនាស់​សហជីព ជាមួយ​ម្ចាស់​រោងចក្រ​(​និយោជក​)​តំណាង​កម្មករ​សហជីព​ដោយ​មានការ​ចូលរួម​ពី​ក្រសួង​ការងារ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត តាម​គោ​នយោបាយ​ឈ្នះ​ឈ្នះ​» ។

សម្តេច​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ចាប់​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ជៀសវាង​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​រាប់​ទាំង​ករណី​ថៅកែ​រត់​ចោល​កម្មករ ដោយ​មិន​ចាំ​រង​ចាំ​ថៅកែ​មក​ដោះស្រាយ ឬ​រង​ចាំ​តុលាការ​ប្រកាស​លក់​ឡៃ​ឡុ​ង​នោះ​ទេ គឺ​វា​យឺត ដូច្នេះ​ក្រសួង​ការងារ​ត្រូវ​ដោះស្រាយ ។ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា កន្លង​មក​សម្តេច​តេ​ជោ តែងតែ​ធ្វើ​បុ​រេ​ប្ប​ទាន​លុយ (​ផ្ទេរ​)​ទៅ​ឲ្យ​ក្រសួង​ការងារ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​កម្មករ ។ ចំពោះ​នីតិវិធី​ផ្លូវ​តុលាការ​យូរ ហើយ​ពេល​ខ្លះ​ការ​លក់​ឡៃ​ឡុ​ង​នោះ​យក​មក​សង​កម្មករ​មិន​គ្រប់គ្រាន់​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​បន្ត​ថា កន្លង​មក​កម្មករ​មិន​ត្រូវ​បាន​បង់​ផលប្រយោជន៍​នោះ​ទេ ដោយសារ​រាជរដ្ឋាភិបាល​តែងតែ​ធ្វើការ​ប៉ះប៉ូវ​សង​នូវ​ការ​ខ្វះខាត​ជា​និច្ច ។ សម្តេច​បញ្ជាក់​ថា ៖«​ម្ចាស់​រោងចក្រ រត់​ទៅ​បាត់​ហើយ ចាំ​អ្នក​ណា​សង យើង​លក់​ឡៃ​ឡុ​ង​វា​មិន​គ្រប់ មាន​តែ​វិធី​មួយ​ប៉ះប៉ូវ ប៉ុន្តែ​វិធី​ហ្នឹង​ចាំ​ដល់​ពេល​រួច​ជំពាក់​ប៉ុន្មាន? ដល់​ពេល​ណា ទូរ​ទាត់​បញ្ជី​គ្នា​ម្តង ដើម្បី​ផ្តាច់​កុំ​ឲ្យ​ជំពាក់​ពីព្រោះ​ថា ករណី​ហ្នឹង ក្រសួង​ការងារ​ជំពាក់​រដ្ឋ ប៉ុន្តែ​ដល់​ពេល​ណាមួយ​ថា សង​អត់​បាន​ទេ មាន​តែ​ប្រើ​វិធី​មួយ គឺ​កាត់​ផ្តាច់​ដែល​ផល​នោះ​អ្នក​ទទួល​បាន គឺ​កម្មករ​» ។

សម្តេច​បន្ថែម​នាយក​រដ្ឋមន្ត្រី​ចុះ​ជួប​កម្មករ​នេះ គឺ​ដើម្បី​ដឹង​ដែល​ខុស​ពី​នាយក​រដ្ឋមន្ត្រី​ប្រទេស​ដទៃ គឺ​មាន​ភាព​ស្រួល​ដោយ​ឡើង​កាន់​អំណាច​ស្រួល​មាន​អ្វី​ៗ​ទាំងអស់ ។ ខុស​ពី​សម្តេច​ឡើង​មក​កាន់​អំណាច គឺ​បាត់​ដៃទទេ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​កម្មករ​ទាំងអស់​ត្រូវ​ខិតខំ​រួម​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មាន​ស្ថេ​រ​ភាព សុខ​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ