ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាងសង់ស្ពានបេតុង១ខ្សែ ឆ្លងកាត់​ព្រែក​កំពង់​ក្រ​ញូ​ង ក្នុងស្រុកព្រៃនប់​

11 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទៃដី​ធ្វើស្រែ​ប្រមាណ​ជាង១ពាន់ហិក​​តា នៅ​ចំណុច​កំពង់​ក្រ​

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទៃដី​ធ្វើស្រែ​ប្រមាណ​ជាង១ពាន់ហិក​​តា នៅ​ចំណុច​កំពង់​ក្រ​ញូ​ង​ស្ថិត​ក្នុងភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​សម្ដែង​ការ​សប្បាយចិត្ត​ត្រេកអរ ដោយ​បាន​ទទួលនូវ​សមិទ្ធិ​ផល​ថ្មី​មួយ​ដែល​ពួក​គាត់​ទន្ទឹងរង់ចាំ​ជា​យូរណាស់​មក​ហើយ នោះ ជា​ស្ពានបេតុង​មួយ​ខ្សែ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ ។

តាម​មន្ត្រី​មូលដ្ឋាន​ឃុំ​សាមគ្គី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ឧសភា ២០២៣ នេះ​ថា ស្ពានបេតុង​១​ខ្សែ មាន​បណ្ដោយ​ប្រវែង៣៦​ម៉ែត្រ ទទឹង៣,៦០ម៉ែត្រ ឆ្លងកាត់​ព្រែក​កំពង់​ក្រ​ញូ​ង ស្ថិត​ក្នុងភូមិ​ព្រែក​ក្រាញ់​ឃុំ​សាមគ្គី​ស្រុក​ព្រៃ​នប់ ត្រូវ​បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ហើយ ដែល​បើ​តាម​អាជ្ញាធរ​បញ្ជាក់​ថា ស្ពាន​នេះ​ជា​ការ​ឧបត្ថម្ភ ពី​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​ចំណាយ​ថវិកា​អស់​ប្រជា​ជាង​៤​ម៉ឺន​ដុល្លារ​ ហើយ​ស្ពាន​នេះ បម្រើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដឹក​កសិផល​លើ​ផ្ទៃដី​ស្រែ​ជាង១​ពាន់​​ហិ​កតា ស្ថិត​នៅ​ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

​តាម​ប្រភព​ពី​អាជ្ញាធរ​បាន​បន្ថែម​ថា ពី​មុន​ចំណុច​នេះ​ដើម្បី​ឆ្លង​ព្រែក​នេះ​បាន អាជ្ញាធរ​មូលដ្ឋាន​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​បាន​រៀបចំ​កសាង​ជា​ស្ពានឈើ​មួយ​តូច​ល្មម​សម្រាប់​ឆ្លង​ទៅ​មក​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ចំណុច​នោះ​និង​ដឹក​កសិផល​ដំណាំ​ស្រូវ​ផង​ដែរ ។

បន្ទាប់​ពី​ការ​សាងសង់​ហើយ​ប្រើប្រាស់​ស្ពាន​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ទោះបីជា​មានការ​ជួសជុល​ជា​បន្តបន្ទាប់​យ៉ាងណា ក៏​មិន​អាច​ទប់ទល់​និង​ការ​ប្រើប្រាស់​បាន ធ្វើ​ឲ្យ​ស្ពានឈើ​នេះ​បាក់បែក​ឈាន​ដល់​ដំណាក់កាល​មិន​អាច​ឆ្លង​ដឹក​កសិផល​ទៅ​មក​រួច​ឡើយ ។

ដោយសារ​ស្ថានភាព​បែប​នេះ​ហើយ​ក៏​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​មន្ត្រី​មូលដ្ឋាន​ក៏​ចាប់ផ្ដើម​ស្ថាបនា​ជា​ស្ពានបេតុង​ជំនួស​ស្ពានឈើ​បាក់បែក​នេះ ដើម្បី​បំពេញតម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ក៏​ជា​ការ​ទន្ទឹងរង់ចាំ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ​។

នេះ​អាច​និយាយ​បាន​ថា​ជា​សមិទ្ធផល​ថ្មី​មួយ​ដែល​កំពុង​អភិវឌ្ឍ​នៅ​តំបន់​មួយ​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​យ៉ាង​ចាំបាច់​បំផុត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ