ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស៊េរី​​ទំនើប​១​គ្រឿង ឆេះយ៉ាង​សន្ធោសន្ធៅ ខណៈកំពុងធ្វើដំណើរ​តាម​ផ្លូវ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ រថយន្ត​ស៊េរី​ទំនើប១​គ្រឿង ខណៈកំពុង​ធ្វើដំណើរ​តាម​ផ្លូវ ស្រាប់តែ​មានអគ្គិភ័​

ខេត្ត​ព្រះ​សីហ​នុ​ ៖ រថយន្ត​ស៊េរី​ទំនើប១​គ្រឿង ខណៈកំពុង​ធ្វើដំណើរ​តាម​ផ្លូវ ស្រាប់តែ​មានអគ្គិភ័​យឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​​ឱ្យ​រងការ​ខូចខាតស្ទើរ​អស់ទាំងស្រុង ។ ចំណែកមូលហេតុ​បណ្តាល​​មកពី​ឆ្លងចរន្តអគ្គិសនី ។​

ហេតុការណ៍​ខាងលើនេះ​​​បានកើតឡើង​​កាលពី​​វេលា​ម៉ោង​១និង​២០​នាទីឈាន​ចូល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣ ស្ថិត​ចំណុច​ក្រុម​ទី​១ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បាន​ចេញ​អន្តរាគមន៍​ជួយ​សង្គ្រោះ​បាញ់​ទឹក​ពន្លត់ភ្លើង ដោយ​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពន្លត់​ឱ្យ​លត់​ទៅ​វិញ​នៅ​ម៉ោង​១និង​៥០​នាទី​ឈាន​ថ្ងៃខែ​ឆ្នាំ​ដដែល​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ