ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​ក្បែរ​រដ្ឋធានីម៉ិក​ស៊ិក​កំពុង​គំរា.ម​ប្រជាជន​ច្រើន​ពាន់​នាក់

10 ខែ មុន

ប្រទេសម៉ិក​ស៊ិ​ក ៖ បណ្ដា​សាលារៀន​ត្រូវ​បិទទ្វារ ជើងហោះហើរ​ជា​ច្រើន​របស់​យន្តហោះ​ត្រូវ​លុប​ចោល រួច​

ប្រទេសម៉ិក​ស៊ិ​ក ៖ បណ្ដា​សាលារៀន​ត្រូវ​បិទទ្វារ ជើងហោះហើរ​ជា​ច្រើន​របស់​យន្តហោះ​ត្រូវ​លុប​ចោល រួច​ទាហាន​៧០០០​នាក់​ត្រូវ​បាន​ប្រមូល​ត្រៀម​ជម្លៀស​ប្រជាជន​ចេញ​ជាយថាហេតុ​។

ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ភ្នំភ្លើង​POPOCATEPETI ស្ថិត​នៅ​ចម្ងាយ​ត្រឹម​៧០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​រដ្ឋធានី​ម៉ិកស៊ី​កូ ពេល​នេះ​កំពុង​ឈាន​រក​ដំណាក់​ការ​បញ្ចេញ​សកម្មភាព​ខ្លាំង​ហើយ​។

សម្រាប់​ពេល​នេះ​ពួក​អ្នក​ជំនាញការ​មិន​ទាន់​អះអាង​ពី​ដំណាក់កាល​ផ្ទុះ​ខ្លាំង​នៅឡើយ​ទេ​។ បើ​វា​ផ្ទុះ​ខ្លាំង​ភ្នំភ្លើង​នោះ​ពិតជា​គ្រោះថ្នាក់ ពិសេស​សម្រាប់​តំបន់​នៅ​ជុំវិញ​ក្រុង​EL POPO ដែល​ហៅ​ផង​ដែរ​ថា​ក្រុង​DON GOYO មាន​ប្រជាជន​ច្រើន​។

បណ្ដា​រូបភាព​ពី​ភ្នំភ្លើង​មាន​កម្ពស់​៥៤២៦​ម៉ែត្រ​នោះ ពិតជា​គួរ​ឲ្យ​ព្រឹ​ព្រួច​ដូច​បង្ហាញ​ក្នុង​វី​ដេ​អូ​ចេញផ្សាយ​ដោយ​កាសែត​MEXICO MILENIO ។ កាលពី​ថ្ងៃ​ទី​២១​ឧសភា​អាជ្ញាធរ បង្កើន​កម្រិត​នៃ​ការ​ប្រកាស​អាសន្ន​ដល់​កម្រិត​ទី​៣​។ ភ្នំភ្លើង​POPOCATEPETI បាន​បញ្ចេញ​ពពក​ផេះ​ដ៏​ធំ​និង​កំ​អែរ​ផង​ដែរ ដូច​កាលពី​យប់​ថ្ងៃ​ទី​២២​មក​២៣​ឧសភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ