អនិច្ចា! កូនភ្លោះអាយុជិត២ឆ្នាំជួបគ្រោះអកុសលក្រោយផ្ទះ បន្ទាប់ពីម្តាយដេកលក់មួយភាំង
- បាត់ដំបង
អនិច្ចាណាស់ កូនភ្លោះអាយុជិត២ខួបបានលង់ទឹកក្នុងស្រះខាងក្រោយផ្ទះ បណ្ដាលឲ្យស្លា.ប់យ៉ាងអាណោចអធ័ម ខណៈពេលម្ដាយកំពុងតែ
អនិច្ចាណាស់ កូនភ្លោះអាយុជិត២ខួបបានលង់ទឹកក្នុងស្រះខាងក្រោយផ្ទះ បណ្ដាលឲ្យស្លា.ប់យ៉ាងអាណោចអធ័ម ខណៈពេលម្ដាយកំពុងតែ
ខេត្តបាត់ដំបង ៖ អនិច្ចាណាស់ កូនភ្លោះអាយុជិត២ខួបបានលង់ទឹកក្នុងស្រះខាងក្រោយផ្ទះ បណ្ដាលឲ្យស្លា.ប់យ៉ាងអាណោចអធ័ម ខណៈពេលម្ដាយកំពុងតែសម្រាន្តថ្ងៃលក់មួយភាំង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិព្រៃចក ឃុំព្រះផុស ស្រុកគាស់ក្រឡ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កុមារាទាំង២នាក់បងប្អូនខាងលើនេះ ម្នាក់ឈ្មោះ គា វិសាត និងម្នាក់ទៀតឈ្មោះ គា វិសល ពួកគេទាំង២នាក់គឺជាកូនភ្លោះមានអាយុ១ឆ្នាំ៨ខែ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
អធិការស្រុកគាស់ក្រឡ លោក ប៉ាង ហៀង បានឲ្យដឹងថា កុមារាទាំង២នាក់បងប្អូននេះ បាននាំគ្នាទៅលេងទឹកស្រះខាងក្រោយផ្ទះ ចំពេលដែលម្ដាយកំពុងសម្រាន្តថ្ងៃលក់មួយភាំង លុះពេលភ្ញាក់ឡើង ក៏បាត់កូនៗទាំង២នាក់ ហើយក៏ដើររកសួរគេឯងផង និងស្រែកហៅកូនផង តែគ្មានចម្លើយសោះ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីដើររកមិនឃើញ សួរអ្នកជិតខាងក៏គ្មានដំណឹងទៀត គាត់ (ម្តាយក្មេងរងគ្រោះ) ក៏ដើរទៅរកមើលស្រះទឹកខាងក្រោយផ្ទះ ក៏ផ្អើលឆោឡោតែម្ដង នៅពេលឃើញកូនភ្លោះរបស់គាត់ទាំង០២នាក់លង់ទឹកស្លា.ប់ក្បែរគ្នានៅក្នុងស្រះ។ ក្រោយកើតហេតុ អ្នកភូមិក៏បាននាំគ្នាទៅជួយអន្តរាគមន៍ដែរ ប៉ុន្តែជាអកុសលកុមារាទាំង២នាក់បានស្លា.ប់បាត់ទៅហើយ ទើបពួកគាត់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្ដង។
លោក ប៉ាង ហៀង បានបញ្ជាក់ដែរថា ក្រោយពីទទួលបាននូវដំណឹងដ៏អកុសលនេះ មន្ត្រីជំនាញរបស់លោកក៏ចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីសួរនាំ និងពិនិត្យចំណុចកើតហេតុ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៣ ខែឧសភា កុមារាម្នាក់អាយុជាង០៣ឆ្នាំក៏បានលង់ទឹកស្រះខាងក្រោយផ្ទះស្លា.ប់ដែរ ស្ថិតនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់។ កុមារារូបនោះ មានឈ្មោះ វ៉ាន់ វ៉ានុត អាយុ៣ឆ្នាំកន្លះ។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា កុមារារងគ្រោះបានទៅដើររកក្ដាម ខ្យង ជាមួយឪពុកម្ដាយ តែនៅពេលឪពុកម្ដាយជាប់រវល់ កុមារារូបនេះក៏ចុះលេងទឹកស្រះ ទើបបណ្ដាលឲ្យលង់ស្លា.ប់តែម្ដង។ នេះអាចចាត់ទុកជាការធ្វេសប្រហែលសម្រាប់គ្រួសារដែលមានកូនតូចៗ ហើយមានស្រះទឹកនៅក្បែរផ្ទះ ហើយអាណាព្យាបាលគួរតែមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះ មិនគួរធ្វេសប្រហែសបែបនេះទេ៕
ចែករំលែកព័តមាននេះ