ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ស្ត្រី​សក់​ខ្លី​២​នាក់​​កំពុង​ប្រព្រឹត្ត​បទ​ល្មើស​នៅ​ក្នុង​ស្ថានីយ​រថភ្លើង

2 ឆ្នាំ មុន
  • បាត់ដំបង

កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀ.ន
(ICE) ​ចំនួន​៦​កញ្ចប់ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ក្នុង​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុងភូមិ​

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀ.ន
(ICE) ​ចំនួន​៦​កញ្ចប់ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ក្នុង​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុងភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខណៈ​ពេល​​ស្ត្រី​ទាំង​២​នាក់​កំពុង​តែ​​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ទាំង​២នាក់​នេះ ម្នាក់​ឈ្មោះ អែ​ល ចាន់​ធី អាយុ​៤១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ខៀវ សុខ​លី​ន អាយុ​១៧​ឆ្នាំ ។ ទាំង​២​នាក់ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ និង​ចាប់​ឃាត់ខ្លួន នៅ​ពេល​កំពុង​សម្ងំ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង និង​បាន​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀ.ន​ដែល​ជនសង្ស័យ​រក្សា​ទុក​ជាប់​ខ្លួន ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​សក់ខ្លី​ទាំង​២​នាក់​ខាងលើ​នេះ ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀ.ន​​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន ជា​ពិសេស​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​នេះ​តែ​ម្ដង ។ ជា​មួយនឹង​ការ​ឃាត់ខ្លួន​ស្ត្រី​ទាំង​២​នាក់​នេះ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំ​ញៀ.ន​ប្រភេទ​មេ​តំ​ហ្វេតា​មីន ICE (​ម៉ា​ទឹកកក​)​ ចំនួន​៦​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ