ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​អះអាង​ពី​ការ​កម្ទេច​ក្រុម​ជនប្រដាប់អាវុ.ធ​លុកលុយ​ចូល​ដែនដី​ខ្លួន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​សេចក្ដីថ្លែងការណ៍នានា​របស់​រុ​ស្ស៊ី​កាលពី ថ្ងៃ​ទី​២៣ ឧសភា​ថា ការ

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​សេចក្ដីថ្លែងការណ៍នានា​របស់​រុ​ស្ស៊ី​កាលពី ថ្ងៃ​ទី​២៣ ឧសភា​ថា ការ
លុកលុយ​ប្រដាប់​អាវុធ​ដ៏​ធំ​ចូល​ដែនដី​រុ​ស្ស៊ី​ ពុំ​ធ្លាប់មាន​តាំងពី​ចាប់ផ្ដើម​ការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន
មក​ត្រូវ​បាន​បញ្ឈប់ ។ ក្រុង​មូ​ស្គូ​គូសបញ្ជាក់​ថា បានកម្ទេច ការ​លុកលុយ​នោះ​របស់​យុទ្ធ​ជន​ដែល​ជ្រៀតចូល​ក្នុង​តំបន់​បែ​ល​ហ្គោ​រ៉ូ​ដ​ជាប់​ព្រំដែន​អ៊ុយ​ក្រែ​ន​ពី​ថ្ងៃ​ទី​២២ ឧសភា​មក ដោយ​ប្រើ​កង​យន្តហោះ​និង​កាំភ្លើង​ធំ ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ក្នុង​សេចក្ដី ប្រកាស​មួយ​និយាយ​ថា ក្រុម​ជាតិនិយម​ទាំងនេះបាន​ត្រូវ​ឡោម​ព័ទ្ធ​និង​កម្ទេច ។ ក្រុម​ជាតិនិយមនោះ​ចង់​និយាយ​សំដៅលើ​ពួក​យុទ្ធ​ជន​មក​ពី​អ៊ុយក្រែ​ន ។ សេចក្ដី​ប្រកាស​បន្ត​ថា ពួក​ជាតិនិយម​នៅ​សល់​ពី​ស្លា.ប់ បាន​ត្រូវ​រុញច្រាន​ឲ្យ​រត់​ចូល​ដែនដី​អ៊ុយ​ក្រែ​ន​វិញ ដោយ​ការ​វា.យប្រហារ​ពួក​គេ​កំពុងបន្ត រហូត​ដល់​កម្ទេច​ពួក​នេះ​អស់ទាំង​ស្រុង ។ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​​អះអាង​ពី​ការ​សម្លា.ប់​ពួក​ភេរវ​ករ​អ៊ុយ​ក្រែ​ន​ទាំងនេះ​ដល់​ជាង​៧០​នាក់​។

ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ការ​លុកលុយ​ចូល​ដែនដី​រុ​ស្ស៊ី​ ក្នុង​តំបន់​បែ​ល​ហ្គោ​រ៉ូ​ដ​មានការ​​កើនឡើង ។ ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី​២២ ឧសភា ចូលរួម​ដោយ​រថពាសដែក​កង​យន្តហោះ និង​កាំភ្លើ.ង​ធំ ។ ភាព​លម្អិត​នៅ​តែ​មិន​ច្បាស់លាស់ ព្រោះ​ពុំ​មានការ​អះអាង​ពី​ប្រភព​ឯករាជ្យ ។ តាមអភិបាល​​តំបន់​បែ​ល​ហ្គោ​រ៉ូ​ដ​ថា មូលដ្ឋាន​ជា​ច្រើន​រង​ការ​បា.ញ់​ផ្លោង​ និង​ទម្លាក់​គ្រាប់បែក ហើយ​ជនស៊ី​វិល​យ៉ាងតិច​១២​នាក់​រង​របួស ។

ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​លុកលុយ​នោះ​រុ​ស្ស៊ី​នា​ថ្ងៃ​ទី​២២ ឧសភា បាន​បង្កើត​របប​ប្រឆាំង​ភេរវកម្ម​មួយ​ក្នុង​តំបន់​បែ​ល​ហ្គោ​រ៉ូ​ដ​ទាំងមូល តែ​ត្រូវ​បាន​លុប​ចោល​វិញ​នា​ថ្ងៃ​ទី​២៣ ឧសភា​។

វិធានការ​នោះ​ផ្ដល់​អំណាច​ខ្លាំង​ដល់​កងកម្លាំង​សន្តិសុខ ។ រុ​ស្ស៊ី​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា​នៅ​ពីក្រោយការ​វាយប្រហារ​នេះ តែ​អាជ្ញាធរ​ក្រុង​គៀវ​បា​នប​ដិសេ​ធ​ទាំងស្រុង ។ លោកស្រី​ហ្គា​ណា​ម៉ា​លី​យ៉ា​អនុរដ្ឋ​មន្ត្រី​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​លើក​ឡើង​ថា យើង​មិន​បាន​ធ្វើសង្គ្រាម​លើ​ដែនដី​បរទេស​ឡើយ​និង​ថា នោះ​ជា​វិបត្តិ​ផ្ទៃក្នុង​របស់​រុ​ស្ស៊ី​ ។

ការ​វាយប្រហារ​នៅ​តំបន់​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ​ត្រូវ​បាន​អះអាង​តាម​តេ​ឡេ​ក្រាម​ថា ជា​ស្នាដៃរបស់​ក្រុម​​មានឈ្មោះ​ថា កងកម្លាំង​សេរីភាព​សម្រាប់​រុ​ស្ស៊ី​ ជា​ក្រុម​ពួក​រុ​ស្ស៊ី​ចូលរួម​ប្រយុទ្ធ​នៅ​ខាង​អ៊ុយ​ក្រែ​ន ដែល​ធ្លាប់​អះអាង​រួច​ហើយ ថា​ក្រុម​គេ​ជា​ប្រភព​នៃ​ការ​លុកលុយ​លើក​មុន​ៗ​ក្នុង​តំបន់​បែ​ល​ហ្គោ​រ៉ូ​ដ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ