ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​២នាក់ ក្នុង​ចំណោម​ចំនួន​ជាង៣០​នាក់ ទំនង​​លួច​ចូល​កា.ប់​ឈើ​ប្រណីត

14 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ ពល​រដ្ឋ​​ខ្មែរ​រស់នៅ​​ស្រុក​សៀម​​ប៉ាង ចំនួន​២​នាក់​ក្នុងចំណោម​ជាង​៣០​នាក់​​ត្រូវ​​ទាហានឡាវ ស្រុកប៉ាត់តុផន ​ខេត្ត​​ចំប៉ា សាក់ចាប់ខ្លួន និង​អ្នក​ឯទៀត​​បាន​រត់​ចូល​មក​​ដី​ខ្មែរ​វិញ ក្រោយ​ពេលពល​រដ្ឋ​ទាំង​ជាង​៣០​នាក់​នោះ​បានលួច​ចូលទៅក្នុង​ទឹក​ដី​របស់ឡាវ​​ដែល​ទំនង​ប៉ុនប៉ង​លួច​កា.ប់ឈើ​ប្រណីត

ខេត្ត​ស្ទឹងត្រែង ៖ ពល​រដ្ឋ​​ខ្មែរ​រស់នៅ​​ស្រុក​សៀម​​ប៉ាង ចំនួន​២​នាក់​ក្នុងចំណោម​ជាង​៣០​នាក់​​ត្រូវ​​ទាហានឡាវ ស្រុកប៉ាត់តុផន ​ខេត្ត​​ចំប៉ា សាក់ចាប់ខ្លួន និង​អ្នក​ឯទៀត​​បាន​រត់​ចូល​មក​​ដី​ខ្មែរ​វិញ ក្រោយ​ពេលពល​រដ្ឋ​ទាំង​ជាង​៣០​នាក់​នោះ​បានលួច​ចូលទៅក្នុង​ទឹក​ដី​របស់ឡាវ​​ដែល​ទំនង​ប៉ុនប៉ង​លួច​កាប់ឈើ​ប្រណីត ។

តាមប្រភព​ព័ត៌​មាន​ថា ការ​ឃាត់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​​ទាំង​ពីរនាក់​ក្នុង​ចំណោម​ជាង​៣០នាក់​នេះ ​​​កាលពីថ្ងៃទី៣០ មេសា ​ស្ថិត​ក្នុង​​ស្រុកប៉ាត់តុផន ខេត្ត​ចំប៉ា​សាក់ប្រទេស​ឡាវ ​ដែល​មានចម្ងាយ​​២.៥០០ម៉ែត្រ ពីចន្លោះ​បង្គោល​​ព្រំដែន​លេខ​៦៥ ។ ​ពល​រដ្ឋ​ខ្មែរ​​ដែល​ត្រូវ​ទា​ហាន​​ឡាវ​ចាប់​ខ្លួន​នេះ​ម្នាក់ឈ្មោះ​សឿម ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ​ប៉ាត់ តែង អាយុ​២៨ឆ្នាំ ភេទ​ប្រុស ​រស់​នៅភូមិ​ថ្មលាត ​ឃុំ ព្រែក​មាស ស្រុក​សៀម​ប៉ាង ។ ពួកគេនាំគ្នា​ចូលទៅ​​​​ក្នុង​ទឹក​​ដី​ឡាវ​សង្ស័យ​រក​កាប់​ឈើគ្រញូង​​ខុសច្បាប់​ត្រូវ​ទាហានឡាវ​ការ​ពារ​ព្រំដែន ស្រុក​ប៉ាក់​តុផន ខេត្ត​ចំប៉ា​សាក់ ចាប់ខ្លួន​បាន២​នាក់ រីឯ​អ្នក​ដទៃ​ទៀត​​បានរត់គេចខ្លួន ។ តាម​ប្រភព​​ថា ​​យោង​តាម​​សេចក្តី​រាយការណ៍​​ពីភាគី​ឡាវ​​កម្លាំង​ការពារ​​ព្រំ​ដែន​​កម្ពុជា​បាន​ទៅ​ដល់កន្លែង​កើតហេតុ​​ហើយ​ឱ្យ​ពល​រដ្ឋ​​​ដែល​រត់​​គេចខ្លួន​ចូលមក​ភូមិ​សាស្ត្រ​​ដីខ្មែរ​​វិញ ។

លោកស៊ុន ​បាន​​ ប្រធាន​វរ​ការពារ​ព្រំ​ដែន កម្ពុជា-ឡាវ​ឱ្យ​ដឹង​ថា ​ករណី​ទាហាន​ឡាវ​ចាប់​ខ្លួនពលរដ្ឋ​ខ្មែរ​ពីរនាក់​ក្នុងចំណោម​ជាង​៣០​នាក់នេះ​ លោក​បាន​ធ្វើរបាយការណ៍​ជូន​ទៅ​​​​ស្នង​ការដ្ឋាន​ខេត្ត​រួច​ហើយ ។ ​លោក​ស៊ី​ សួន អភិបាល​ស្រុកសៀមប៉ាងឱ្យ​កោះ​សន្តិភាព​ដឹង​ថា នៅព្រឹកថ្ងៃទី៣ ឧសភា លោក​បាន​ទាក់​ទងទៅ​​លោក​អភិបាល​ស្រុក​ប៉ាត់ តុផន ដែរ តែ​នៅពុំ​ទាន់​ផ្តល់​ព័ត៌​មាន​​មកវិញ​នៅឡើយទេ ជុំ​វិញ​ការចាប់ខ្លួននោះ ៕