ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ព្រមាន​ថា​ ពិភពលោក​ត្រូវ​ត្រៀមខ្លួន សម្រាប់​ជំងឺ​សកល​ថ្មី ​អាច​អាក្រក់​ជាង​កូ​វី​ដ​-១៩

11 ខែ មុន

ស្វី​ស ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ បាន​ធ្វើការ​

ស្វី​ស ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ បាន​ធ្វើការ​ព្រមាន​ថា បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ទូ​ទាំង​ពិភពលោក ត្រូវ​តែ​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ជំងឺ​រាតត្បាត​ថ្មី (​បង្ការ​ទុក​មុន​) ដែល​អាច​បង្ក​មាន​អ្នក​ស្លា.ប់​ច្រើន​ជាង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ដើម្បី​បញ្ចៀស​សោកនាដកម្ម​កាន់តែ​អាក្រក់​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ចក្រភព​អង់គ្លេស Independent ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា កន្លង​ទៅ​។

លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធាន​អង្ក​ការ​សុខ​ភា​ពូ​ពិភពលោក ដែល​ហៅ​កាត់​ថា WHO បាន​ថ្លែង​ក្នុង​សន្និបាត​សុខភាព​ប្រចាំឆ្នាំ​របស់​ខ្លួន នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ថា វា​ដល់​ពេល​ដែល​ត្រូវ​ជំរុញ​ការ​ចរចា​លើ​ការ​ការពារ​សម្រាប់​ជំងឺ​រាតត្បាត​បន្ទាប់​។ លោក​បាន​ព្រមាន​ថា រដ្ឋ​នានា​មិន​អាច​មិន​អើពើ ឬ​ធ្វេសប្រហែស​បាន​នោះ​ទេ ដោយសារ​ជំងឺ​សាកល​បន្ទាប់​អាច​មាន​ឥទ្ធិពល​ខ្លាំងក្លា​។

លោក​វេជ្ជបណ្ឌិត​បាន​និយាយ​ថា «​ប្រសិនបើ​យើង​មិន​ធ្វើការ​ផ្លាស់​ប្តូរ ដែល​ត្រូវធ្វើ នោះ តើ​អ្នក​ណា​នឹង​ធ្វើ? ហើយ​បើ​យើង​មិន​បង្កើត​វិធានការ​ឥឡូវនេះ​ទេ តើ​នៅ​ពេល​ណា​ទើប​បង្កើត?»​។

លើស​ពី​នេះ​ទៀត លោក​បាន​បន្ថែម​ថា «​ការ​គំរា.មកំហែង​នៃ​ការ​ប្រែប្រួល​ផ្សេង​ទៀត​ដែល​បង្ក​ឱ្យ​មានការ​កើនឡើង​នៃ​ជំងឺ​ថ្មី និង​ការ​ស្លា.ប់ នៅ​តែ​មាន​។ ហើយ​ការ​គំរាមកំហែង​នៃ​មេរោគ​មួយ​ផ្សេង​ទៀត ដែល​កំពុង​លេច​ចេញ​មក​ជាមួយនឹង​សក្ដានុពល​ធ្ងន់ធ្ងរ​ជាង​នេះ នៅ​តែ​មាន​»​។

សន្និបាត​សុខភាព​ពិភពលោក​ប្រចាំឆ្នាំ​រយៈពេល​១០​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ត្រូវ​បាន​កំណត់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សុខភាព​ជាស​កល រួម​ទាំង​ជំងឺ​រាតត្បាត​នា​ពេល​អនាគត​ផង​ដែរ​។ ប្រទេស​សមាជិក​ចំនួន ១៩៤ របស់ WHO បច្ចុប្បន្ន​កំពុង​ចរចារ​កំណែទម្រង់​ចំពោះ​ច្បាប់​ចង ដែល​ជួសជុល​កាតព្វកិច្ច​របស់​ពួក​គេ ក្នុង​ករណី​មានការ​គំរាមកំហែង​សុខភាព​អន្តរជាតិ​។ ពួក​គេ​ក៏​កំពុង​ធ្វើ​សេចក្តី​ព្រាង​សន្ធិសញ្ញា​ស្តី​ពី​ជំងឺ​រាតត្បាត​ដ៏​ទូលំទូលាយ ដែល​នឹង​ផ្តល់​សច្ចាប័ន​នៅ​ឆ្នាំ​ក្រោយ​។

លោក​វេជ្ជបណ្ឌិត Tedros បាន​បន្ត​ថា «​ការ​ប្តេជ្ញា​ចិត្ត​ពី​ជំនាន់​នេះ ចំពោះ​កិច្ចព្រមព្រៀង​ជំងឺ​រាតត្បាត គឺ​មាន​សារៈសំខាន់​បំផុត ព្រោះ​វា​គឺជា​មនុស្ស​ជំនាន់​នេះ ដែល​បាន​ជួប​ប្រទះ​នូវ​អ្វី​ដែល​មេរោគ​តូច​មួយ​អាច​កាន់តែ​អាក្រក់​»​។

ការ​ព្រមាន​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ទីភ្នាក់ងារ​សុខភាព​បាន​លើក​ឡើង​ថា ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ លែង​ជា​គ្រាអាសន្ន​សកល​តទៅ​ទៀត​ហើយ ហើយ WHO ក៏​បាន​អះអាង​ថា ប្រទេស​នានា​គួរតែ​គ្រប់គ្រង​ជំងឺ​រាតត្បាត ដែល​បាន​សម្លា.ប់​មនុស្ស​ជាង ៦.៩​លាន​នាក់ នៅ​ទូ​ទាំង​ពិភពលោក​នេះ បាន​ដោយ​ខ្លួនឯង​។

យោង​តាម​ទិន្នន័យ WHO បាន​បង្ហាញ​ថា អត្រា​មរណភាព​ដោយ​ជំងឺ​កូ​វី​ដ​-១៩ បាន​ថយ​ចុះ​ពី​កម្រិត​កំពូល​ជាង១០​ម៉ឺន​នាក់​ក្នុង​មួ​យស​ប្តា​ហ៍​នៅ​ក្នុង​ខែមករា ឆ្នាំ ២០២១ មក​ត្រឹម​ជាង ៣,៥០០​នាក់​ក្នុង​មួ​យស​ប្តា​ហ៍រ​ហូត​ដល់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ ២០២៣ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ចាក់​វ៉ាក់សាំង​បង្ការ​យ៉ាង​ទូលំទូលាយ លទ្ធភាព​ទទួល​បានការ​ព្យាបាល​ប្រសើរ​ជាង​មុន និង​កម្រិត​នៃ​ភាពស៊ាំ​របស់​ប្រជាជន​ពី​ការ​ឆ្លង​ពី​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ