ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Valencia រង​ទណ្ឌកម្ម​ពាក់ព័ន្ធ​ការ​រើសអើ.ង​របស់​អ្នកគាំទ្រ​លើ​កីឡាករ Vinicius Jr.

10 ខែ មុន

អេ​ស្ប៉ា​ញ ៖ ក្លិប Valencia ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ការ​បិទ​កីឡដ្ឋាន​មួយ​ផ្នែក​របស់​ខ្លួន​ចំនួន​៥​

អេ​ស្ប៉ា​ញ ៖ ក្លិប Valencia ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ការ​បិទ​កីឡដ្ឋាន​មួយ​ផ្នែក​របស់​ខ្លួន​ចំនួន​៥​ប្រកួត បន្ទាប់​ពី​កើត​មានការ​រើសអើ.ង​ជាតិ​សាសន៍​ពី​អ្នកគាំទ្រ​ពួក​គេ លើ​ខ្សែបម្រើ​ប្រយុទ្ធ Vinicius Jr. របស់​ក្រុម Real Madrid ដែល​ក្រោយមក​ប៉ូលិស​អេ​ស្ប៉ា​ញ បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ពាក់ព័ន្ធ​នឹង​ការ​រំលោ.ភ​បំពា.ន​ដែល​កើតឡើង​នៅ​ឯ​កីឡដ្ឋាន Mestalla កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​។

ក្លិប Valencia ក៏​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ៤៥,០០០​អឺ​រ៉ូ​ផង​ដែរ​។ កន្លែង​អ្នក​គាំ​ទ្រ​នៅ​ផ្នែក​ខាងត្បូង​នៃ​កីឡដ្ឋាន Mestalla នឹង​ត្រូវ​បិទ ខណៈ​ដែល​ក្លិប Valencia មាន​ពេល ១០​ថ្ងៃ ដើម្បី​ធ្វើការ​ប្តឹង​ឧទ្ធរណ៍​។

សហព័ន្ធ​បាល់ទាត់​ប្រទេស​អេ​ស្ប៉ា​ញ (RFEF) បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា Vinicius Jr. វ័យ​២២​ឆ្នាំ នឹង​មិន​ត្រូវ​បាន​ព្យួរ​ជើង​នោះ​ទេ បន្ទាប់​ពី​ទទួល​បាន​កាត​ក្រហម​បណ្តេញ​ចេញពី​ការ​ប្រកួត​នៅ​នាទី​៩៧ នៅ​ក្នុង​ការ​ប្រកួត​ដែល Real Madrid ចាញ់​ម្ចាស់ផ្ទះ Valencia លទ្ធផល ១-០ ។ RFEF ក៏​បាន​បញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​ក្នុង​ការ​បណ្តេញ Vinicius គឺ​ដោយសារ​តែ​គាត់​បានឃើញ​មួយ​ផ្នែក​យ៉ាង​ច្បាស់លាស់​នៃ​ការ​ពិត ហើយ​វា​មិន​អាច​ទៅ​រួច​ទេ សម្រាប់​អាជ្ញាកណ្តាល​ក្នុង​ការ​វាយតម្លៃ​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​អ្វី​ដែល​បាន​កើតឡើង​ភ្លាម​ៗ»​។

ដោយ​ពន្យល់​ពី​ការ​បិទ​​កីឡដ្ឋាន Mestalla មួយ​ផ្នែក RFEF បាន​បន្ថែម​ថា «​វា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ភស្តុ​តាង ដែល​ឆ្លុះ​បញ្ចាំង​ដោយ​អាជ្ញាកណ្តាល​នៅ​ក្នុង​នាទី​របស់​គាត់ ដោយ​មានការ​ស្រែក​រើសអើ.ង​ជាតិ​សាសន៍​លើ Vinicius ដោយ​បាន​ផ្លាស់​ប្តូរ​ដំណើរ​ធម្មតា​នៃ​ការ​ប្រកួត និង​ពិចារណា​ពី​ការ​បំពា.ន​យ៉ាងធ្ងន់ធ្ងរ​»​។

ការ​ប្រកួត​ត្រូវ​បាន​ផ្អាក​នៅ​ក្នុង​តង់​ទី​ពីរ ខណៈ​ដែល Vinicius បង្ហាញ​ការ​ខឹងសម្បារ​បាន​រាយការណ៍​ពី​អ្នកគាំទ្រ​ក្រុម​គូប្រជែង​ទៅ​កាន់​អាជ្ញាកណ្តាល​។ ក្លិប Real Madrid ក៏​បាន​រាយការណ៍​ពី​ការ​រំលោ.ភ​បំពា.ន​ចំពោះ Vinicius ទៅ​កាន់​ការិយាល័យ​រដ្ឋ​អាជ្ញា​អេ​ស្ប៉ា​ញ​ដោយ​ហៅ​ថា ឧក្រិ.ដ្ឋកម្ម​ស្អ.ប់ខ្ពើ.ម​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ