ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្រូ​ន​ពិឃា.ត​គឺជា​ការ​គំរា.មកំហែង​ដ៏​ធំ សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២៤

11 ខែ មុន

បារាំង ៖ ប្រទេស​បារាំង​នឹង​ដាក់​ពង្រាយ​កង​សន្តិសុខ និង​យោធា​ចំនួន ៣៥,០០០​នាក់ ដើម្បី​ការពារ​

បារាំង ៖ ប្រទេស​បារាំង​នឹង​ដាក់​ពង្រាយ​កង​សន្តិសុខ និង​យោធា​ចំនួន ៣៥,០០០​នាក់ ដើម្បី​ការពារ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ពី​ការ​គំរា.មកំហែង​នានា ក្នុង​នោះ​រួម​ទាំង​ការ​វា.យប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​យើង​ស្គាល់​ថា «​ដ្រូ​ន​» ផង​ដែរ​។

ពិធី​បើក​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​តាម​បណ្តោយ​ដង​ទន្លេ Seine ដែល​មាន​ប្រវែង​៦​គីឡូម៉ែត្រ ដោយ​មាន​ទូក​ចំនួន ១៦០​គ្រឿង រួម​ជាមួយ​អត្ត​ព​លិ​ក និង​មន្ត្រី​មក​ពី​ជាង ២០០​ប្រទេស​ចូលរួម ខណៈ​ដែល​ហ្វូង​មនុស្ស​ប្រមាណ​ជាង ៦០​ម៉ឺន​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​តម្រង់​ជួរ​តាម​ដងផ្លូវ​។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង លោក Gerald Darmanin បាន​ថ្លែង​ថា «​ដ្រូ​ន​តំណាង​ឱ្យ​ការ​គំរាមកំហែង​ថ្មី​ទាំងស្រុង​នៃ​ពិធី​ដ៏​សំខាន់​របស់​យើង​។ យើង​បាន​ធ្វើ​ការងារ​ជា​ច្រើន​លើ​ការ​គំរា.មកំហែង​បែប​វិធី​ចាស់ មិន​ថា ជនពាល មិន​ថា ជនប្រដាប់អាវុ.ធ ឬ​គ្រាប់បែក​។ យើង​ដឹង​ពី​របៀប​ស្វែងរក និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរា.មកំហែង​អស់ទាំង​នេះ​។ ប៉ុន្តែ​ការ​មក​ដល់​របស់​ដ្រូ​ន ដែល​ផ្ទុក​ដោយ​គ្រឿងផ្ទុះ គឺជា​ប្រតិបត្តិការ​ស៊ី​វិល​ជំនាន់​ថ្មី ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ វា​មិន​ប្រាកដ​ថា ការ​គំរា.មកំហែង​នេះ នឹង​លេច​ចេញ​ជា​រូបរាង​នោះ​ទេ ប៉ុន្តែ​វា​ពិបាក​បំផុត​ក្នុង​ការ​បញ្ឈប់​»​។

សូម​ជម្រាប​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ នឹង​ដំណើរ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​១១ ខែសីហា ដោយ​មាន​អត្ត​ព​លិ​ក​ប្រមាណ​ជាង ១០,៥០០​នាក់​ចូលរួម​ធ្វើការ​ប្រកួតប្រជែង​លើ​កីឡា​ចំនួន ៣២​ប្រភេទ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ