ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ក្លែងក្លាយ​នៃ​ការ​ផ្ទុះ​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ កំពុង​បង្កើត​ស​ង្គ្រាម​ប៉ា​កា

10 ខែ មុន

សហរដ្ឋអាមេរិក ៖ រូបភាព​ក្លែងក្លាយនៃ​ការ​ផ្ទុះ​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន បាន​បង្កើតសង្គ្រាម​ប៉ាកា​ខ្លាំង​

សហរដ្ឋអាមេរិក ៖ រូបភាព​ក្លែងក្លាយនៃ​ការ​ផ្ទុះ​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន បាន​បង្កើតសង្គ្រាម​ប៉ាកា​ខ្លាំង​តាម TWITTER កាលពី​ថ្ងៃ​ទី២២ ឧសភា ។ ទីផ្សារ​ភាគហ៊ុន​ក៏​ជ្រួលច្របល់​រយៈពេល​ប្រមាណ​១០​នាទី​ដំបូង​ដែរ មុន​ពេល​លាតត្រដាង​ការ​ពិត ។ សង្គ្រាមប៉ាកា​តាម​បណ្ដាញ​សង្គម​ពី​រឿង​នោះ​នាំ​ឲ្យ​មានការ​ដេញដោល​គ្នា​លើបញ្ញា​សិប្ប​និ​មិ្ម​ត្ត AI និង​ពី​បណ្ដា​គ្រោះថ្នាក់​នៃ​ការប្រើ​បច្ចេកវិទ្យា​ថ្មី​នោះ ។

រូបភាព​ក្លែងក្លាយ​នោះ​ប្រហែល​ធ្វើ​ឡើង​ជាមួយ​កម្មវិធី AI តម្រូវ​ឲ្យ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​មាន​ប្រតិកម្ម ។ អ្នកនាំពាក្យ​មន្ទីរ​ប៉ង់តា​ហ្គោ​ន​ម្នាក់​និយាយ​ថា យើង​អះអាង​ពី​រូបភាពក្លែងក្លាយ​នោះ​ដែល​ជា​ព័ត៌មាន​ខុស និង​ថា​មន្ទីរ​ប៉ង់​តា​ហ្គោ​ន មិន​រង​ការ​វា.យប្រហារ​ឡើយ​នា​ពេល​នេះ ។ ក្រុម​អ្នក​ពន្លត់ភ្លើង​តំបន់​នោះ​ក៏​និយាយ​ដែរ​ដោយ​គូសបញ្ជាក់​តាម TWITTER ថា ពុំ​មានការ​ផ្ទុះ​ណាមួយ​ឬ​ឧប្បត្តិហេតុ​ណាមួយ​ឡើយ​ទាំង​នៅ​មន្ទីរ​ប៉ង់​តា​ហ្កោ​ន​ទាំង​នៅ​ក្បែរ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ