ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះតាមរយៈការដាក់ទណ្ឌកម្ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​សង្គ្រាម​រុ​ស្ស៊ី​- អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មិន​ថា ប្រទេស​អ្នក​ដាក់​ទណ្ឌកម្ម​គេ ឬ​ប្រទេស​រង​ទណ្ឌកម្ម ឬ​ប្រទេស​ផ្សេង​ៗ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​សង្គ្រាម​រុ​ស្ស៊ី​- អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មិន​ថា ប្រទេស​អ្នក​ដាក់​ទណ្ឌកម្ម​គេ ឬ​ប្រទេស​រង​ទណ្ឌកម្ម ឬ​ប្រទេស​ផ្សេង​ៗ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ក្នុង​ឱកាស​ដែល​សម្ភោ​ធ​ជា​ផ្លូវការ អគារ​មជ្ឈមណ្ឌល ពហុ​ឯកទេស​«​អគារ​តេ​ជោ​អភិវឌ្ឍន៍​»​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណាយ​តម្លៃ​ជាង​៧០​លាន​ដុល្លារ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ បាន​គូសបញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​សង្គ្រាម​រុ​ស្ស៊ី – អ៊ុយ​ក្រែ​ន​ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។

សម្តេច​បាន​បញ្ជាក់​ថា​៖«​ដាក់​ទណ្ឌកម្ម​វា​បង្កើត​ឲ្យ​មាន​បញ្ហា​មិនមែន​អ្នក​ស្លា​.​ប់ គឺ​ប្រទេស​ជាប់​ទណ្ឌកម្ម​ឯណា គឺ​ប្រទេស​អ្នក​ទណ្ឌកម្ម​ចំពោះ​គេ​ក៏​ស្លា​.​ប់​ដែរ និង​ប៉ះពាល់​ខ្លួនឯង ហើយ​យើង​អត់​ដឹង​អី​ក៏​ប៉ះពាល់​ដែរ​» ។

សម្តេច​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ កូ​វី​ដ​បាន​បំផ្លាញ​សេដ្ឋកិច្ច ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាងគេ គឺ​បញ្ហា​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ជាមួយ​ទណ្ឌកម្ម​ហួស​កម្រិត ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ ។ ទណ្ឌកម្ម​វា​បាន​បង្កើត​បញ្ហា​មិនមែន​ប្រទេស​អ្នក​ដាក់​គេ​ទេ សូ​ម្បី​អ្នក​ដាក់​ទណ្ឌកម្ម​គេ​ក៏​ពាក់ព័ន្ធ​ដែរ ហើយ​យើង​មិនដឹង​អី​ក៏​ប៉ះពាល់​ដែរ​» ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឧទាហរណ៍ ៖ ពី​ប្រទេស​កូរ៉េ​ខាងជើង​ថា​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​បាន​ដាក់​ទណ្ឌកម្ម អី​ញ្ចឹ​ង​ទេ​យើង​ត្រូវ​អនុវត្ត​ជា​កា​ព្វ​កិច្ច​របស់​យើង​ចំពោះ​កូរ៉េ​ខាងជើង គឺ​ក្រុមហ៊ុន កូរ៉េ​ខាងជើង​ទាំងអស់​ត្រូវ​ចាក​ចេញពី​កម្ពុជា​ទាំង​សារមន្ទីរ ភោជនីយដ្ឋាន ពលរដ្ឋ គ្រូ​កីឡា​កូរ៉េ​ត្រូវ​ចាកចេញ​ដែរ ។

សម្តេច​បាន​បន្ថែម​ថា ការ​ដាក់​ទណ្ឌកម្ម​នៅ​ពេល​ដាក់​ទៅ​មិន​ត្រូវ​តែ​ប្រទេស​ដែល​គេ​ដាក់​នោះ​ទេ គឺ​វា​ត្រូវ​ប្រទេស​ទាំងអស់​គ្នា ។ អី​ញ្ចឹ​ង​បានជា​សេដ្ឋកិច្ច​មិន​ទាន់​ល្អ​ទេ ប៉ុន្តែ​កម្ពុជា​ត្រូវធ្វើ​សេដ្ឋកិច្ច​ឲ្យ​ល្អ​ប្រសើរ​ជាមួយនឹង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើង​វិញ​តាម​វិធានការ​នានា​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ