រាជធានីភ្នំពេញ ៖ ឆ្នាំដែលទើបចេះដើរតេះតះ គឺជាពេលវេលាដ៏ល្អដើម្បីចាប់ផ្តើមបង្រៀន និងលើកទឹកចិត្តកុមារ ឬកូនរបស់អ្នកឱ្យមានអាកប្បកិរិយាល្អ និងមានវិន័យល្អ ។ នៅពេលដែលកូនមានអាយុពីរទៅបីឆ្នាំ ធម្មតាគេតែងតែស្រែករកស្ករគ្រាប់ ឬសកម្មភាពមួយទៀត គឺបោះអាហារចេញពីដៃ ពេលខ្លះវាពិបាកក្នុងការដឹងពីរបៀបដោះស្រាយជាមួយនឹងអាកប្បកិរិយារបស់ពួកគេ ។ យ៉ាង ណាមិញ អ្នកកំពុងគិតថា ក្មេងអាយុនេះនៅក្មេងពេក មិនត្រូវប្រដៅគាត់មែនទេ ? ចម្លើយ គឺមិនពិតទេ ។ ឧទារហណ៍ថា អ្នកប្រាប់កូនដែលទើបចេះដើរតេះតះថា កូនមិនត្រូវមើលទូរទស្សន៍ទេ ព្រោះកូនមិនទាន់គ្រប់អាយុដើម្បីមើលវា វិធីសាស្ត្រនេះអាចមានឥទ្ធិពល ឬជាពេលវេលាដ៏ល្អមួយ ដើម្បីណែនាំកូនឱ្យដឹងថា ត្រូវ ឬខុស ។ ឪពុកម្តាយខ្លះគិតថា វាជាទណ្ឌកម្ម ប៉ុន្តែមិនដូចនេះទេ តែវាជាការបង្រៀនកូនទៅវិញ ។

ខាងក្រោមនេះ ជារបៀបដាក់វិន័យកូនតូចរបស់អ្នកជាមួយនឹងយុទ្ធសាស្ត្រដ៏សាមញ្ញ ៖
កុំស្រែកខ្លាំងៗដាក់កូនតូចរបស់អ្នក ៖ កុំស្រែកដាក់កូនរបស់អ្នក នៅពេលពួកគេធ្វើសកម្មភាពអ្វីមួយ ពីព្រោះសំឡេងរបស់អ្នកអាចធ្វើឱ្យពួកគេតូចចិត្ត ឬចង់ដឹងចង់ឃើញ ។ ផ្ទុយទៅវិញធ្វើឱ្យពួកគេចាប់អារម្មណ៍យ៉ាងឆាប់រហ័ស និងស្ងប់ស្ងាត់ក្នុងសកម្មភាពមួយផ្សេងទៀត ។ ជាឧទាហរណ៍ ប្រសិនបើកូនតូចរបស់អ្នកកំពុងឡើងលើដៃសាឡុងដែលងាយនឹងធ្លាក់ ចូររំកិលពួកគេថ្នមៗទៅលើឥដ្ឋ ហើយចាប់ផ្តើមអានសៀវភៅឱ្យពួកគេស្តាប់ ឬលេងជាមួយប្រដាប់លេងរបស់ពួកគេ ។ ការបង្វែរការយកចិត្តទុកដាក់របស់ពួកគេ មិនត្រឹមតែបញ្ចប់យ៉ាងឆាប់រហ័សនូវអាកប្បកិរិយាដែលមិនចង់បានប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្រៀនពួកគេផងដែរនៅពេលនោះថា របស់មួយចំនួនដូចជាការឡើងលើគ្រឿងសង្ហារឹមមួយចំនួន គឺមានមិនត្រឹមត្រូវជាមួយពួកគេ ។

មានភាពស៊ីសង្វាក់គ្នា ៖ អ្នកប្រហែលជាគិតថា ពេលកូនយំ គួរឱ្យកូនញ៉ាំនំមួយដុំដើម្បីលួងពួកគេ ឬឱ្យមុនពេលអាហារពេលល្ងាច វាគ្មានអ្វីខុសឡើយ ប៉ុន្តែការធ្វើតាមការទាមទាររបស់កូនអ្នកបែបនេះវាជាការលើកទឹកចិត្តឱ្យពួកគេរកលេសផ្សេងទៀត ដើម្បីបាននំម្តងទៀត ។ វាមានសារៈសំខាន់ណាស់ក្នុងការកំណត់ដែនកំណត់ និងតាមដានពួកវាម្តងហើយម្តងទៀត ។ ប្តី ឬប្រពន្ធរបស់អ្នកក៏ត្រូវមានគោលគំនិតដូចគ្នា នៅពេលនិយាយអំពីច្បាប់គ្រួសារ ។

រក្សាវាឱ្យវិជ្ជមាន ៖ ប្រសិនបើអ្នកនិយាយថា ទេ ចំពោះកូនរបស់អ្នកគ្រប់ពេលវេលា ក្មេងៗអាចចាប់ផ្តើមរុញអ្នកចេញ ឬកាន់តែអាក្រក់នោះ ចាប់ផ្តើមប្រើពាក្យនេះ នៅពេលដែលពួកគេមិនចង់ធ្វើអ្វីមួយ ។ ចូរប្រើពាក្យ ទេ សម្រាប់ស្ថានភាពដែលទាក់ទងនឹងសុវត្ថិភាពប៉ុណ្ណោះ ។ ឧទាហរណ៍ប្រសិន បើពួកគេកំពុងឈោងចាប់កាំបិទ ឬចង្ក្រានក្តៅ អ្នកគួរតែនិយាយថា ទេ នៅក្នុងសំឡេងតឹងតែង ។ ប៉ុន្តែនៅពេលដែលអាកប្បកិរិយារបស់កូនអ្នកមិនមានគ្រោះថ្នាក់ ចូរប្រើពាក្យវិជ្ជមានវិញ ដោយជំនួសឱ្យការនិយាយថា ទេ កុំដោះស្បែកជើងរបស់អ្នកនៅក្នុងឡាន សាកល្បងនិយាយថា ពាក់វា រហូតដល់យើងត្រឡប់មកផ្ទះវិញ ហើយបន្ទាប់មកអ្នកអាចរត់ជុំវិញផ្ទះដោយគ្មានស្បែកជើង ។

បង្ហាញពីរបៀបដែលត្រូវបានធ្វើ ៖ ក្មេងទើបចេះដើរតេះតះ នឹងទទួលបានដោយការមើលឃើញអ្វីដែលអ្នកធ្វើ ជាងអ្វីដែលពួកគេស្តាប់លឺនៅពេលអ្នកនិយាយ ។ ប្រសិនបើកូនរបស់អ្នកមានភាពរអាក់រអួលខ្លាំងជាមួយក្មេងផ្សេងទៀតនៅពេលពួកគេលេង សូមបង្ហាញអាកប្បកិរិយាដែលអ្នកចង់ឱ្យពួកគេយកគំរូតាម ។ ដូចជាការនិយាយថា តោះឱបម៉ាក់តិចៗ បន្ទាប់មកយកដៃកូនរបស់អ្នកមកកាន់ និងណែនាំពួកគេ និងឱបពួកគេយ៉ាងទន់ភ្លន់ ។ ឬប្រសិនបើអ្នកមានការលំបាកក្នុងការឱ្យកូនរបស់អ្នកដុសធ្មេញរបស់ពួកគេ មុនពេលចូលគេង ចូរធ្វើវាជាមួយកូនរបស់អ្នកដែលនេះជាផ្នែកមួយធ្វើឱ្យពួកគេឃើញទម្លាប់បែបនេះរាល់ពេលចូលគេង ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង ណត្សឡាញន៍ ។ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងភាសាចិន ចូលរៀនថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ