ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចូ បៃ​ដិ​ន​ ថា​ «លោកពូ​ទី​ន​ មិន​អាច​បំបែក​ការ​ប្ដេជ្ញា​របស់អាមេរិក​​ជួយ​អ៊ុយ​ក្រែ​ន»

11 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បន្ទាប់​ពី​ជួប​ពិភាក្សាជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន​ លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី នៅ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បន្ទាប់​ពី​ជួប​ពិភាក្សាជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន​ លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G7 នៅក្រុង​ហេ​រ៉ូ​ស៊ី​ម៉ា​ជប៉ុន ប្រធានាធិបតី​អា​មេ​រិ​ក លោកចូ​បៃ​ដិ​ន​អះអាង​នា​ថ្ងៃ​ទី​២១ ឧសភា​ថា អា​មេ​រិ​ក​និង​បណ្ដា​សម្ព័ន្ធមិត្ត​នឹង​មិន​ចុះ​ខ្សោយ​ឡើយ ប្រឈម​មុខ​នឹង​សង្គ្រាម​របស់​រុ​ស្ស៊ី​ប្រឆាំង​អ៊ុយក្រែ​ន ។

លោក​ថា​លោកពូ​ទី​ន​នឹង​មិន​អាច​បំបែក​ការប្ដេជ្ញា​ចិត្ត​របស់​យើង ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​អ៊ុយ
ក្រែ​ន​ឡើយ ។ លោក​បញ្ជាក់​ប្រាប់​លោក​ហ្សេឡេ​ន​ស្គី​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​និង​បណ្ដា​សម្ព័ន្ធមិត្ត នឹង
មិន​ចុះ​ខ្សោយ​ឡើយ​ប្រឈម​មុខ​នឹង​សង្គ្រាម​របស់​រុ​ស្ស៊ី​​នៅ​អ៊ុយ​ក្រែ​ន ។

នៅ​ក្រុង​ហេ​រ៉ូស៊ី​​ម៉ា​ប្រធានាធិបតី​អ៊ុយ​ក្រែ​នទទួល​បានការ​សន្យា​ពី​ការ​ផ្ដល់​ថ្មី​របស់​អា​មេ​រិ​ក​នូវ
គ្រាប់រំសេវ កាំភ្លើង​ធំ​និង​បណ្ដា​រថពាសដែក​មាន​តម្លៃ​៣៧៥​លាន​ដុល្លារ ។ កាលពី​ថ្ងៃ​ទី​១៩ ឧសភា
លោក​បៃ​ដិ​ន ធ្លាប់​លើក​ឡើង​ថា​លោក​ត្រៀម​អនុញ្ញាត​ដល់​ប្រទេស​ដទៃ​ៗ​ទៀត​ផ្ដល់​យន្តហោះ​ប្រយុទ្ធ​ធុន F-16 ដល់​អ៊ុយ​ក្រែ​ន​ដូច​ការ​ទទូច​ចង់បាន​របស់​លោក​ហ្សេ​ឡេ​ន​ស្គី ដែល​នោះ​ជា​សេចក្ដីសម្រេច​ដែល​លោក​ចាត់​ទុក​ថា ជា​ប្រវត្តិសាស្ត្រ ។

លោក​បៃ​ដិ​ន ក៏​អះអាង​ដែរ​ថា សម​ភាគី​អ៊ុយ​ក្រែ​ន​បាន​ធានា​ជា​មហោឡារិក​ថា យន្តហោះ​ទាំងនោះ​នឹង​មិន​ប្រើ​វាយប្រហារ​លើ​ដែនដី​រុ​ស្ស៊ី​ឡើយ ចៀសវាង​បង្កើន​ភាព​តានតឹង​កាន់តែ​អាក្រក់​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ