ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ «​អកយំ​» ដែល​ដូនតា​បន្សល់​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ បាន​ស្គាល់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រាសាទ «​អកយំ​» គឺជា​ប្រាសាទបុរាណ​ដែល​ដូនតា​បាន​បន្សល់​ជា​យូរយា​ណាស់​មក​ហើយ ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បាន​ស្វែង​យល់​។ ប្រាសាទ «​អកយំ​» នេះ មាន​ទី​តាំង​ស្ថិត​នៅ​លើ​ខ្នង​បារាយណ៍ទឹកថ្លា​ខាងលិច នៅ​ពី​ខាងត្បូង​ផ្លូវ​ក្រួស​ក្រហម ស្ថិត​ក្នុងភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។ ប្រាសាទ «​អកយំ​» កសាង​ឡើង​ក្នុង​សតវត្សរ៍​ទី​៧ និង​ទី​៩ ក្នុង​រាជ​ព្រះបាទ​ភ​វ​វរ្ម័ន​ទី​១​។

ប្រាសាទ «​អកយំ​» នេះ គឺ​មាន​៣​ជាន់ មាន​ប្រាង្គ​ចំនួន​១២ និង​ព័ទ្ធ​ដោយ​កំពែង ជញ្ជាំង​ធ្វើ​អំពី​ឥដ្ឋ​ទំហំ​១០០​មែ​ត្រ​៤​ជ្រុង ស្ថិត​នៅ​ក្នុង​រចនាបថ​ព្រៃ​ក្មេង​។

ប្រាសាទ «​អកយំ​» គឺជា​ប្រាសាទភ្នំ​ធ្វើ​ពី​ឥដ្ឋ រាង​ពីរ៉ាមីត​ដ៏​ធំ​មុន​សម័យ​អង្គរ ជា​សំណង់​ឧទ្ទិស​ចំពោះ​ព្រះ​គម្ពីរ រេ​ស្វរៈ ដែល​មាន ន័យ​ថា ព្រះ​អាទិទេព ដែល​មាន​សូរសៀង​ដ៏​ជ្រាលជ្រៅ​មិន​អាច​វាស់វែង​បាន ជា​កម្លាំង និង​យាន​មិន​អាច​ថ្លឹងថ្លែង​បាន គឺ​សំដៅ​ព្រះ​សិវ ដែល​គេ​បូជា​នៅ​ទីនោះ ក៏​ដូច​នៅ​ទីក្រុង​ឥ​សាន​បុ​រៈ ឬ​សំបូរ​ព្រៃ​គុក​ផង​ដែរ​៕