ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្រុមហ៊ុន​ចាក់​ដី​លុប​យក​ស្រះពលរដ្ឋ​៣០​នាក់​តវ៉ា​ចង់បាន​ស្រះ​រណ្តៅ​ដី​ទុកជា​សម្បត្តិ​ក្នុងភូមិ​(​វី​ដេ​អូ​)

11 ខែ មុន
  • ស្វាយរៀង

មាន​ប្រជាពលរដ្ឋ​ប្រមាណ​៣០​នាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​តា​អី ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប បាន​លើកគ្នា​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ឃុំ ដោះស្រាយ​រក្សា​ទុក​ស្រះ​រណ្តៅ​ដី​មួយ​កន្លែង​ដែល​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ថា ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ ហើយ​បិទផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​អាស្រ័យ​ផល (​ចូល​នេសាទ​ត្រី និង​ឲ្យ​គោក្របី​ចុះ​ផឹកទឹក​) ដោយ​ទាមទារ​ទុក

ខេត្តស្វាយរៀង ៖ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៣០​នាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​តា​អី ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប បាន​លើកគ្នា​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ឃុំ ដោះស្រាយ​រក្សា​ទុក​ស្រះ​រណ្តៅ​ដី​មួយ​កន្លែង​ដែល​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ថា ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ ហើយ​បិទផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​អាស្រ័យ​ផល (​ចូល​នេសាទ​ត្រី និង​ឲ្យ​គោក្របី​ចុះ​ផឹកទឹក​) ដោយ​ទាមទារ​ទុក​ស្រះ​រណ្តៅ​ដី​នេះ ជា​ទ្រព្យសម្បត្តិ​សហគមន៍​។

ក៏​ប៉ុន្តែ​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា ស្រះ​រណ្តៅ​ដី​ទំហំ​១,២៥​ហិ​កតា​នេះ ក្រុមហ៊ុន​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ដែល​មានឈ្មោះ ឈុ​ន គឹ​ម​លន់ មិនមែន​ជា​ស្រះ ឬ​ត្រពាំង​សាធារណៈ​របស់​ឃុំ ឬ​សហគមន៍​នោះ​ទេ​។

បើ​តាម​ឈ្មោះ សួន វុ​ត្ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ត្រពាំង​តា​អី ដែល​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​មក​តវ៉ា បានឱ្យ​ដឹង​ថា ពួក​គេ​មក​តវ៉ា​នេះ ដោយសារ​ក្រុមហ៊ុន បាន​ឈូស​ឆាយដី​មាត់​ស្រះ និង​លុប​ដី​រណ្តៅ​មាត់​ស្រះ (​សង្ស័យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍន៍​) ហើយ​បិទផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​អាស្រ័យ​ផល ដូច​ជា ៖ ចូល​នេសាទ​ត្រី និង​យក​សត្វ​គោ ក្របី ចូល​ផឹកទឹក​នៅ​រដូវប្រាំង​នោះ​ទេ​។ ទើប​ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ភូមិ​-​ឃុំ​ដោះស្រាយ​រក្សា​ស្រះ​រណ្តៅ​ដី​នេះ ទុកជា​សម្បត្តិ​សហគមន៍ អាស្រ័យ​ផល ដោយ​ទុក​ភ្លឺ​ទំហំ​០៤​ម៉ែត្រ​ជុំវិញ​ស្រះ និង​រក្សា​ទុក​ផ្លូវ ថ្នល់​លំ​ទំហំ​ទទឹង​០៨​ម៉ែត្រ ប្រវែង​ប្រមាណ​ជាង​២០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៣១៧B ដល់​មាត់​ស្រះ​ទុកជា​ផ្លូវ​សាធារណៈ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក ស្រី សុខ​សា​វណ្ណ មេ​ភូមិ​ត្រពាំង​តា​អី បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា តាម​ពិត​ស្រះ​រណ្តៅ​ដី​នេះ ជា​ដីស្រែ​ម្ចាស់​ដើម​ឈ្មោះ យ៉ា​ន់​រី ភេទ​ស្រី អាយុ​៧២​ឆ្នាំ និង​ប្តី​ឈ្មោះ កែន ពៅ អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​តា​អី ឃុំ​ព្រៃ​តា​អី បាន​លក់​ឲ្យ​ឈ្មោះ ឈុ​ន គឹ​ម​លន់ ភេទ​ប្រុស ជា​អតីត​មេឃុំ​ព្រៃ​តា​អី នៅ​ឆ្នាំ​២០០៦​។ ហើយ​លោក ឈុ​ន គឹ​ម​លន់ បាន​លក់​អាចម៍ដី​ឲ្យ​ទៅ​ឈ្មោះ កាំ​ង ម្ចាស់​គ្រឿងចក្រ​ជីករណ្តៅ​ដី​យក​អាចម៍ដី​ទៅ​ធ្វើ​ផ្លូវលំ ដែល​ជា​គម្រោង​ផ្លូវលំ​ជនបទ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ បន្ទាប់​ពី​ក្រុមហ៊ុន​ទទួល​ការ​ជីករណ្តៅ​ដី​យក​អាចម៍ដី​សាងសង់​ផ្លូវលំ រួច​ក៏​ប្រគល់​រណ្តៅ​ដី​ឲ្យ​ទៅ​លោក ឈ​ន់ គឹ​ម​លន់ វិញ​។

ទាក់ទិន​ករណី​នេះ​ដែរ លោក នុ​ត ផល្លា មេឃុំ​ព្រៃ​តា​អី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា លោក​ទើបតែ​កាន់​តំណែង​ជា​មេឃុំ​បាន​ប៉ុន្មាន​ឆ្នាំ​ទេ លោក​មិន​បានដឹង​រឿង​លំអិត​ឡើយ ដោយសារ​អ្នកលក់​ក៏​ស្លា​.​ប់ លោក​មេឃុំ​ចាស់ សាម ឆាន ក៏​ស្លា​.​ប់​។ ក៏​ប៉ុន្តែ​បើ​តាម​ឯកសារ​លក់​ទិញ ដី​ស្រះ​រណ្តៅ​ដី​នេះ គឺ​មិនមែន​ជា​ស្រះ​សាធារណៈ​របស់​រដ្ឋ ឬ​របស់​ឃុំ​ទេ គឺជា​ដី​ឯកជន​របស់​ប្រជាជន​បាន​លក់​ត​ៗ​គ្នា​៣​ម្ចាស់​មក​ហើយ ចុង​ក្រោយ ក្រុមហ៊ុន​បាន​ទិញ​ពី​ឈ្មោះ​ឈុ​ន គឹ​ម លន់​។

ទោះបី​យ៉ាងណា​ក៏​ដោយ ក្នុង​នាម​លោក​ជា​អាជ្ញាធរ និង​ស្នើ​សុំ​ឲ្យ​លោក សួ​ស សម្បត្តិ តំណាង​ក្រុមហ៊ុន​ម្ចាស់​ដី​រក្សា​ស្រះ​រណ្តៅ​ដី​ទុកជា​សម្បត្តិ​របស់​ឃុំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​អាស្រ័យ​ផល​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ